Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

ដោយ Pothe Thun
06/08/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់
176
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

(តូក្យូ)៖ ប្រទេសជប៉ុននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានប្រារព្ធខួបឆ្នាំទី ៧៥ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ដំបូងបំផុតរបស់ពិភពលោក ពីសំណាក់សហរដ្ឋអាមេរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ដែលបានបង្ខំឱ្យជប៉ុនចុះចាញ់សង្រ្គាមលោកលើកទី ២។ ប៉ុន្តែក្នុងឆ្នាំនេះ ពិធីរំលឹកខួបដល់ជនរងគ្រោះ ត្រូវបានធ្វើឡើងក្រោមវិធានការរឹតត្បិតមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ។

ប្រជាជនជប៉ុនបានចាប់ផ្ដើមបន់ស្រន់ និងសឹ្មងស្មាត ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ នៅវេលាម៉ោង ៨៖១៥នាទីព្រឹកនៅថ្ងៃព្រហស្បតិ៍នេះ ជាពេលវេលាដែលគ្រាប់បែកនុយក្លេអ៊ែរ ដំបូងត្រូវបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា។ មនុស្សប្រមាណ ១៤០,០០០នាក់បានស្លាប់ ហើយក្នុងចំណោមអ្នកទាំងនេះទៀតសោត មួយចំនួនធំបានស្លាប់ភ្លាមៗ និងខ្លះទៀតបានស្លាប់ដោយសារកើតជំងឺមហារីក ដែលបង្កឡើងដោយជាតិវិទ្យុសកម្មនៃគ្រាប់បែកបរមាណូ។ ០៣ថ្ងៃក្រោយមកទៀត សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែក នុយក្លេអ៊ែរគ្រាប់ទី ២ លើទីក្រុងណាហ្គាសាគី (Nagasaki) ដោយបានផ្ដាច់ជីវិតមនុស្ស ៧៤,០០០នាក់ ហើយជប៉ុនក៏បានប្រកាសចុះចាញ់សង្រ្គាម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ តែម្តង។

បណ្តាអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តជាច្រើន រួមទាំងប្រជាជនអាមេរិកយល់ថា បើមិនទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទេ នោះសង្រ្គាមលោកលើកទី ២ នឹងមិនងាយបញ្ចប់ឡើយ រីឯមនុស្សស្លាប់អាចនឹងមានច្រើនជាង ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទាំង ២ គ្រាប់នេះទៅទៀត។ ប៉ុន្តែសម្រាប់ប្រជាជនជប៉ុនវិញតែងចាត់ទុកថា ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនេះ គឺជាឧក្រិដ្ឋកម្មសង្រ្គាម ដ្បិតវាមានគោលដៅលើជនស៊ីវិល និងបង្កមហន្តរាយធំធេងបំផុត នៅក្នុងប្រវត្តិសាស្ត្រជប៉ុន ក៏ដូចជាមនុស្សជាតិលើផែនដី។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមិនដែលសូមទោស ចំពោះការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុងណាហ្គាសាគីនោះទេ។ ទោះបីអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលធ្លាប់បានពេញដំណើរទស្សនកិច្ច មកកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីឆ្នាំ២០១៦ ក្នុងនាមជាប្រធានាធិបតីអាមេរិកដំបូងបំផុត ដែលបាធ្វើដូច្នេះក៏ដោយ ក៏លោកមិនបានសូមទោសជប៉ុនដែរ ដោយគ្រាន់តែបានអំពាវនាវឱ្យពិភពលោក ចូលរួមលុបបំបាត់អាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ ៕

Tags: គ្រាប់បែកបរមាណូ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប បញ្ជាក់ថាការបណ្ដុះបណ្ដាលជនបង្គោលដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គឺជាការអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ផ្សេងៗ និងវិធានការដទៃទៀត ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានណែនាំកន្លងមក

រថយន្តសម្អាតផ្លូវចំនួន២គ្រឿងនិងម៉ាស់ចំនួនជាង២ម៉ឺនម៉ាស់ ជាជំនួយរបស់ប្រជាជនខេត្តយូណាន នៃប្រទេសចិន ត្រូវបានផ្ដល់ជូនដល់រដ្ឋបាលខេត្តសៀមរាប

រថយន្តសម្អាតផ្លូវចំនួន២គ្រឿងនិងម៉ាស់ចំនួនជាង២ម៉ឺនម៉ាស់ ជាជំនួយរបស់ប្រជាជនខេត្តយូណាន នៃប្រទេសចិន ត្រូវបានផ្ដល់ជូនដល់រដ្ឋបាលខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប បណ្ដុះបណ្ដាលប្រតិបត្តិករទេសចរណ៍ លើវិធានសុវត្ថិភាពការពារជំងឺកូវីដ១៩ អំឡុងថ្ងៃឈប់សម្រាកសងនាពេលខាងមុខ

អាជ្ញាធរខេត្តសៀមរាប បណ្ដុះបណ្ដាលប្រតិបត្តិករទេសចរណ៍ លើវិធានសុវត្ថិភាពការពារជំងឺកូវីដ១៩ អំឡុងថ្ងៃឈប់សម្រាកសងនាពេលខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.