អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការជួសជុលកែលម្អកំណាត់ផ្លូវវង់ធំ ចាប់ពីប្រាសាទនាគព័ន្ធរហូតដល់ប្រាសាទមេបុណ្យខាងកើតហើយ
កំណាត់ផ្លូវវង់ធំក្នុងរមណីយដ្ឋានអង្គរ ចាប់ពីប្រាសាទនាគព័ន្ធរហូតដល់ប្រាសាទមេបុណ្យខាងកើត ត្រូវបានជួសជុលកែលម្អដោយបានអ៊ុតកៅស៊ូប្រវែង៥.០០០ម៉ែត្រ បានបញ្ចប់ជាស្ថាពរហើយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅក្នុងតំបន់ក្នុងការធ្វើដំណើរឆ្លងកាត់ ការប្រកបរបរចិញ្ចឹមជីវិត ការដឹកជញ្ជូនទំនិញចេញចូល រួមទាំងបម្រើឱ្យវិស័យទេសចរណ៍ផងដែរ ខណៈដែលគម្រោង នេះ អាជ្ញាធរជាតិអប្សរាបានសិក្សាច្ចេកទេសចាប់តាំងពីឆ្នាំ២០១៦ ហើយកន្លងមក ក្រុមអ្នកជំនាញការលើផ្នែកអភិរក្សបុរាណវិទ្យា នៃគណៈកម្មការអាយស៊ីស៊ី-អង្គរ ក៏បានចុះពិនិត្យនិងផ្តល់យោបល់នៅនឹងកន្លែង ព្រមទាំងផ្តល់ការការអនុម័តឱ្យធ្វើការជួសជុលក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងមកដែរ ...