Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ឋ និង​ក្រុង​ស្រុក​ក្នុង​ខេត្តសៀមរាប ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ត្រួតពិនិត្យ​ទៅ​លើ​ភាពអវិជ្ជមាន​មួយចំនួន ជាពិសេស បញ្ហា​បណ្តាញ​ផ្លូវថ្នល់​ដែល​ខូចខាត និង បំផុស​ឲ្យមាន​ការ​ចិញ្ចឹមសត្វ​គោក្របី​

ដោយ Pothe Thun
04/10/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ឋ និង​ក្រុង​ស្រុក​ក្នុង​ខេត្តសៀមរាប ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ត្រួតពិនិត្យ​ទៅ​លើ​ភាពអវិជ្ជមាន​មួយចំនួន ជាពិសេស បញ្ហា​បណ្តាញ​ផ្លូវថ្នល់​ដែល​ខូចខាត និង បំផុស​ឲ្យមាន​ការ​ចិញ្ចឹមសត្វ​គោក្របី​
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៣ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨​នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី បាន​ធ្វើ​ការជំរុញឱ្យ​អាជ្ញាធរខេត្ត មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ឋ និង​ក្រុង​ស្រុក​ក្នុង​ខេត្តសៀមរាប ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ត្រួតពិនិត្យ​ទៅ​លើ​ភាពអវិជ្ជមាន​មួយចំនួន​ដែល​បាន​កើតឡើង​នៅក្នុង​ខេត្ត ជាពិសេស​ក្នុង​ក្រុង​សៀមរាប។

ដូចជា​បញ្ហា​បណ្តាញ​ផ្លូវថ្នល់​ខូចខាត​ក្រហេង​ក្រហូង , បញ្ហា​ការផលិត​ទឹក​បរិ​សុទ្ឋ​អនាធិបតេយ្យ​គ្មាន​បច្ចេ​កទេស​ត្រឹមត្រូវ និង ជំរុញ​ឱ្យ​មាន​ការចិញ្ចឹម​សត្វ​គោ​ក្របី​នៅ​តាម​មូលដ្ឋាន សម្រាប់​បង្កើន​ការប្រើប្រាស់​ក្នុង​ការអូសទាញ និង​ភ្ជួរ​រាស់​លើ​ការងារ​បង្កបង្កើនផល​ស្រូវ ព្រមទាំង​បាន​លាមក​សម្រាប់​ធ្វើ​ជា​ជី​ដាក់​លើ​ដំណាំ ខណៈ​បច្ចុប្បន្ន​សត្វ​គោ​ក្របី​នេះ ចេះ​តែ​ថយចុះទៅៗ ហើយ​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ច្រើន​ជំនួស​សត្វ​គោ​ក្របី ជាហេតុ​បណ្តាលឱ្យ​ដី​ទៅ​ជា​រឹង​ខ្សោះ​ជីជាតិ ដោយសារ​ប្រើ​ជីគីមី​ច្រើន ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អ៊ឹង ហឿន ក៏​បាន​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ​ស្នាដៃ​អនុវត្តន៍​បាន​ល្អ​របស់​មន្ត្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​របស់​ខេត្តសៀមរាប ដែល​រយៈកាល​កន្លងមក បាន​សហការ​គ្នា ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ធានាបាន​នូវ​សន្តិសុខ សុខ​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​មក​កំ​សាន​និង​ស្នាក់នៅ​ក្នុង​ខេត្តសៀមរាប ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៣ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​៤ ខែ​តុលា​នេះ គឺ​ដើម្បី​ពិនិត្យ ពិភាក្សា និង អនុម័ត​ទៅលើ របៀបវារៈ ចំនួន​០៤​ចំណុច រួមមាន​៖
១ -​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​ខេត្ត ។​
២ -​ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែ​កញ្ញា ឆ្នាំ​២០១៨ ស្តីពី​ការអនុវត្ត​ការងារ របស់​រដ្ឋបាល​ខេត្ត ។​
៣ -​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​ប្រតិទិន​កសាង​កម្មវិធី​វិនិយោគ បី​ឆ្នាំ​រំកិល ២០១៩- ២០២១ របស់​រដ្ឋបាល​ខេត្ត ។​
៤-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ​ដឹកនាំ រៀបចំ​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត ស្តីពី​ការរៀបចំ​ធ្វើ​វេទិកា​សាធារណៈ​របស់​ក្រុមប្រឹក្សា​ខេត្ត​ប្រចាំឆ្នាំ នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៨ ដែល​បាន​កំណត់​ដោយ​ច្បាប់ ស្តី​ពី​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត សមាជិក សមាជិកា​បាន អនុម័ត​លើ​កំណត់ហេតុ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥២ ព្រមទាំង​បាន​ពិនិត្យ​ផ្តោត​សំខាន់ ទៅលើ​លទ្ធផល​នៃ​របាយការណ៍​ប្រចាំ​ខែ​កញ្ញា ឆ្នាំ​២០១៨ ព្រមទាំង​ពិនិត្យ​ពិភាក្សា និង អនុម័ត​លើ​សេចក្ដីព្រាង​ស្តីពី​ការបង្កើត​គណៈកម្មការ​ដឹកនាំ រៀបចំ​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២​ឆ្នាំ​២០១៨ ដោយ​ការកំណត់​គោលដៅ​តាម​បណ្តា​ស្រុក​មួយចំនួន​ជា​អាទិភាព​ឆ្នាំ​២០១៨ របស់​ក្រុមប្រឹក្សា ខេត្ត​ផងដែរ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ខេត្តសៀមរាបប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា សន្យា​នៅ​តែ​បន្ត​សហការ​ជួយ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា សន្យា​នៅ​តែ​បន្ត​សហការ​ជួយ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះសួរសុខទុក្ខ​ព្រឹទ្ធាចារ្យ​និវត្ត​ជន ៣​រូប ដែល​ធ្លាប់​បម្រើ​ការងារ​មនុស្ស​ធម៌​យ៉ាងសកម្ម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះសួរសុខទុក្ខ​ព្រឹទ្ធាចារ្យ​និវត្ត​ជន ៣​រូប ដែល​ធ្លាប់​បម្រើ​ការងារ​មនុស្ស​ធម៌​យ៉ាងសកម្ម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ម្សិលមិញ​នេះ យុវជន​៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

ម្សិលមិញ​នេះ យុវជន​៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.