Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា សន្យា​នៅ​តែ​បន្ត​សហការ​ជួយ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​

ដោយ Pothe Thun
05/10/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា សន្យា​នៅ​តែ​បន្ត​សហការ​ជួយ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ឯកឧត្តម វីលៀម ហេ​ដន៍​( William A.Heidt ) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​ភាព​រីករាយ និង មាន​ការភ្ញាក់ផ្អើល ចំពោះ​សកម្មភាព​បម្រើ​សេវា​របស់​ថ្នាក់ដឹកនាំ មន្ត្រី និបុគ្គលិក​ក្នុង​មន្ទីរពេទ្យ​នេះ ថា​មាន​សកម្មភាព​មមាញឹក និង​ហ្មត់ចត់​ក្នុង​កិច្ច​របស់ខ្លួន ហើយ​ឯកឧត្តម​ឯកអគ្គ​រដ្ឋ សន្យាថា នៅតែ​បន្ត​សហការ​ជួយ​ដល់​មន្ទីរពេទ្យ​នេះ​ជា​បន្ត​ទៀត ទោះបីជា ឯកឧត្តម នឹង​ត្រូវ​ផុត​អាណត្តិ​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​ពេល​ខាង​មុខ​ក៏​ដោយ​ក្តី​។​

​លោក ក្រុស សារ៉ាត់ មានប្រសាសន៍ថា គោលបំណង​ដែល​ឯកឧត្តម​ឯកអគ្គ​រដ្ឋ អញ្ជើញ​មក​នៅ​ពេល​នេះ គឺ​ដើម្បី​ពិភាក្សា​ការងារ និង​ស្វែងយល់​អំពី​ការរីកចម្រើន​ផ្នែក​សុខាភិបាល ជាពិសេស​ក្រៅពី​អគារ​ផ្តល់​ឈាម ដែល​ជា​អំណោយ​របស់​ប្រជាជន​សហរដ្ឋអាមេរិក​ផ្តល់ឲ្យ​តាម​រយៈ ឯកឧត្តម​កាល​ពី​បី​ឆ្នាំ​មុន​នោះ តើ​មន្ទីរពេទ្យ​ខេត្ត​នេះ ត្រូវការ​អ្វី​បន្ថែមទៀត ដោយ​មិន​ចំពោះ​តែ​អគារ​និង​សេវា​ផ្តល់​ឈាម​នេះ​ទេ ហើយ​ឯកឧត្តម​នឹង​កត់ត្រា​ទុក​សម្រាប់​ផ្តល់​ជា​អនុសាសន៍​ដល់​ឯកអគ្គរដ្ឋទូត​អាណត្តិ​ក្រោយ ឲ្យ​បន្ត​ជួយ​គាំទ្រ និង​សហការ​ជា​បន្តទៅទៀត ដើម្បី​ឲ្យ​ការបម្រើ​សេវា​ក្នុង​មន្ទីរពេទ្យ​នេះ​កាន់តែ​ល្អប្រសើរ​ជាង​នេះ​ថែម​ទៀត និង ធានា​មិន​ឲ្យ​ខ្វះ​ឈាម​ប្រើប្រាស់​ជួយ​ជីវិត​ក្នុង​មន្ទីរពេទ្យ ដោយ​មិន​បង់ថ្លៃ ។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប មានប្រសាសន៍​បន្ថែម​ទៀត​ថា ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម វីលៀម ហេ​ដន៍ បាន​ទទួល​យក​សំណើ​ទាំងអស់​របស់​លោក ដើម្បី​ផ្តល់​អនុសាសន៍​ដល់​ឯកអគ្គរដ្ឋទូត​ជា​អ្នក​ក្រោយ ចាត់ចែង​បន្ត ដែល​សំណើ​ទាំងនោះ​រួមមាន ៖ សុំ​បន្ត​ជួយ​សាងសង់​អគារ​មួយ​ជាន់ ឬ​ពីរ​ជាន់​បន្ថែម​ពីលើ​អគារ​ដែល​មាន​ស្រាប់​របស់​ស្ថានទូត​អាមេរិក​បាន​ផ្តល់​ឱ្យ​កាលពី​បី​ឆ្នាំ​មុន ព្រោះ​អគារ​នោះ បាន​បុក​គ្រឹះ និង​ចាក់​ពិ​ដាន​បេតុង​បម្រុង​រួចហើយ តែ​ពុំ​ទាន់​មាន​លទ្ឋភាព​អា​ចសង់​បន្ត​ទៅ​លើ​ទៀត​បាន ដើម្បី​ទុក​សម្រាប់​ដាក់​អ្នកជំងឺ​ពាក់ព័ន្ឋ​ទៅ​នឹង​ប្រព័ន្ឋ​ឈាម , ស្នើ​សុំ​ជួយ​សាងសង់​អគារ​មួយទៀត សម្រាប់​អ្នក​ជំងឺមិនឆ្លង​ជា​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ កើត​មាន​ទៅលើ​មនុស្ស​មាន​វ័យ​ចំណាស់ ដូចជា​ជំងឺលើសឈាម , ជំងឺ​បេះដូង និង ទឹកនោម​ផ្អែម​ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់​ថា បច្ចុប្បន្ននេះ មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប កំពុង​ទទួល​ធ្វើ​ជា​ទីភ្នាក់ងារ​ប្រតិបត្តិការ​ពិសេស កំពុង​ប្រត្តិបត្តិកា​រលើមន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ចំនួន​៤​និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដែល​ទីភ្នាក់ងារ​ប្រតិបត្តិការ​ពិសេស​នេះ ទទួល​គម្រោង​ថវិកា​ពី​អង្គការ​អន្តរជាតិ តាមរយៈ​គម្រោង​ពង្រឹង​ទ្រទ្រង់​ប្រពន្ឋ័​វិស័យ​សុខាភិបាល និង​គម្រោង​ថវិកា​មូលនិធិ​សមធម៌​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: មន្ទីរពេទ្យបង្អែកខេត្តសៀមរាបឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះសួរសុខទុក្ខ​ព្រឹទ្ធាចារ្យ​និវត្ត​ជន ៣​រូប ដែល​ធ្លាប់​បម្រើ​ការងារ​មនុស្ស​ធម៌​យ៉ាងសកម្ម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះសួរសុខទុក្ខ​ព្រឹទ្ធាចារ្យ​និវត្ត​ជន ៣​រូប ដែល​ធ្លាប់​បម្រើ​ការងារ​មនុស្ស​ធម៌​យ៉ាងសកម្ម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ម្សិលមិញ​នេះ យុវជន​៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

ម្សិលមិញ​នេះ យុវជន​៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង ឃាត់ខ្លួន​យុវជន​២​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង ឃាត់ខ្លួន​យុវជន​២​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.