ពលរដ្ឋក្នុងក្រុមសៀមរាប លើកឡើងថាសមទ្ធិផលផ្លូវ ៣៨ខ្សែ បានជួយសម្រួលជីវភាពពលរដ្ឋបានច្រើនក្នុងវិស័យទេសចរណ៍
ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដសៀមរាប បានលើកឡើងថា សមិទ្ធិផលផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលជាចំណងដៃរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ពិតជាបានជួយសម្រួលយ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាជននៅមូលដ្ឋាន ជាពិសេសលើវិស័យទេសចរណ៍ បើទោះបីក្នុងអំឡុងពេលជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ក៍ដោយបន្ទាប់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលកន្លងមក។ ពួកគាត់បានលើកឡើងថា បន្ទាប់ពីផ្លូវ ៣៨ខ្សែនេះ បានស្ថាបនារួចរាល់ និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសាកន្លងមកនេះ ពួកគាត់បានបង្កើតនូវអាជីវកម្មផ្សេងៗ សម្រាប់បំរើឱ្យវិស័យទេសចរណ៍។ ជាក់ស្ដែងក្រុមប្រតិបត្ដិទេសចរណ៍ដែលអ្នកបំរើអាជីវកម្ម លើវិស័យទេសចរណ៍ ពួកគាត់បានបើកដំណើរការឡើងវិញស្ទើរគ្រប់កន្លែង ...