Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋក្នុងក្រុមសៀមរាប លើកឡើងថាសមទ្ធិផលផ្លូវ ៣៨ខ្សែ បានជួយសម្រួលជីវភាពពលរដ្ឋបានច្រើនក្នុងវិស័យទេសចរណ៍

ដោយ Pothe Thun
09/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដសៀមរាប បានលើកឡើងថា សមិទ្ធិផលផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលជាចំណងដៃរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ពិតជាបានជួយសម្រួលយ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាជននៅមូលដ្ឋាន ជាពិសេសលើវិស័យទេសចរណ៍ បើទោះបីក្នុងអំឡុងពេលជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ក៍ដោយបន្ទាប់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលកន្លងមក។

ពួកគាត់បានលើកឡើងថា បន្ទាប់ពីផ្លូវ ៣៨ខ្សែនេះ បានស្ថាបនារួចរាល់ និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសាកន្លងមកនេះ ពួកគាត់បានបង្កើតនូវអាជីវកម្មផ្សេងៗ សម្រាប់បំរើឱ្យវិស័យទេសចរណ៍។ ជាក់ស្ដែងក្រុមប្រតិបត្ដិទេសចរណ៍ដែលអ្នកបំរើអាជីវកម្ម លើវិស័យទេសចរណ៍ ពួកគាត់បានបើកដំណើរការឡើងវិញស្ទើរគ្រប់កន្លែង ខណៈដែលនៅតាមបណ្ដោយផ្លូវនិមួយៗ ក្នុងចំណោមផ្លូវទាំង ៣៨ខ្សែនោះ មានទិដ្ឋភាព និងសោភ័ណ្ឌស្រស់ស្អាត។ ផ្លូវទាំងនោះ ងាយស្រួលដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍ ជាពិសេសក្នុងអំឡុងពេលចូលឆ្នាំ មានអ្នកទេសចរជាច្រើនបានទៅទស្សនានៅទីក្រុងសៀមរាប ដែលធ្វើឱ្យប្រជាពលរដ្ឋបានទទួលនូវសេដ្ឋកិច្ចជាច្រើនគួរឱ្យកោតសរសើរផងដែរ។

ពួកគាត់បានលើកឡើងទៀតថា សមទ្ធិផលផ្លូវ ៣៨ខ្សែដ៍ថ្មីស្រឡាងនេះ គឺជាកំណប់ដ៍មហាសាល សម្រាប់ជួយសម្រួលដល់ការរស់នៅប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្ម ការទទួលបាននូវអ្នកទេសចរកើនឡើងជាបន្ដបន្ទាប់។ ពួកគាត់រំពឹងថា វិស័យទេសចរនៅទីក្រុងប្រវត្ដិសាស្ដ្រអង្គរនេះ កាន់តែកើនឡើងនាពេលដ៍ខ្លីខាងមុខនេះ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ពួកគាត់ស្នើរឱ្យរាជរដ្ឋាភិបាល ជួយបន្ដអភិវឌ្ឍន៍ផ្លូវថ្នល់ផ្សេងទៀតដែលដែលរងការខូចខាតនៅក្នុងក្រុងនេះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា តាមរយៈគម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ បានធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ដ៏មានសក្តានុពល។ ទីក្រុងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ជាដារារះទិសឧត្ដរ ដោយសាររូបសាស្ត្រទីក្រុង បានជួយដល់ការការពារ និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។ ផ្លូវ៣៨ខ្សែដ៍ប្រវត្ដិសាស្ដ្រនេះ ជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ផ្លូវ ៣៨ខ្សែវិស័យ​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

May be You Addicted To Modern casino Gambling

ក្រុមប្រទេស G7 ប្តេជ្ញាបញ្ឈប់ការនាំចូលប្រេងពីប្រទេសរុស្ស៊ី

ក្រុមប្រទេស G7 ប្តេជ្ញាបញ្ឈប់ការនាំចូលប្រេងពីប្រទេសរុស្ស៊ី

ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ត្រូវបានប្រការចូលកាន់តំណែងជាផ្លូវការ

ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ត្រូវបានប្រការចូលកាន់តំណែងជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.