ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវបង្កើនការអប់រំនិងផ្សព្វផ្សាយនូវវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវដល់គ្រប់មន្ទីរ អង្គភាពនានា និង អាជ្ញាធរក្រុងស្រុក បង្កើនការអប់រំនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននូវវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក ខណៈអាជ្ញាធរខេត្ត ដាក់ចេញវិធានការមួយចំនួនឲ្យអនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា បច្ចុប្បន្ននេះ បញ្ហាជំងឺកូវីដ-១៩ នៅតែជាជំងឺមួយដ៏កាចសាហាវ និង មានសភាពស្រួចស្រាវដដែល ដែលបាននឹងកំពុងធ្វើការរាតត្បាតទូទាំងសកលលោក ...