Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវបង្កើនការអប់រំនិងផ្សព្វផ្សាយនូវវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក

ដោយ Pothe Thun
13/11/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ
92
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវដល់គ្រប់មន្ទីរ អង្គភាពនានា និង អាជ្ញាធរក្រុងស្រុក បង្កើនការអប់រំនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននូវវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក ខណៈអាជ្ញាធរខេត្ត ដាក់ចេញវិធានការមួយចំនួនឲ្យអនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា បច្ចុប្បន្ននេះ បញ្ហាជំងឺកូវីដ-១៩ នៅតែជាជំងឺមួយដ៏កាចសាហាវ និង មានសភាពស្រួចស្រាវដដែល ដែលបាននឹងកំពុងធ្វើការរាតត្បាតទូទាំងសកលលោក បណ្ដាលឲ្យមនុស្សរាប់លាននាក់បានឆ្លងជំងឺ និង មនុស្សរាប់សិបម៉ឺននាក់ផ្សេងទៀតបានស្លាប់ ហើយគិតមកទល់ពេលនេះមិនទាន់មានវ៉ាក់សាំងណាការពារ និង ព្យាបាលបាននោះទេ ហេតុនេះ វិធានការការពារ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុត សម្រាប់ទប់ស្កាត់ការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩នេះ ដូច្នេះតាមរយៈនេះ សូមអំពាវនាវដល់គ្រប់មន្ទីរ អង្គភាពនានា និងអាជ្ញាធរក្រុងស្រុកបង្កើនការអប់រំនិងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ , ពេលចេញដើរខាងក្រៅ ឬទៅតាមទីប្រជុំជនត្រូវពាក់ម៉ាស់ និង រក្សាគម្លាតសុវត្ថិភាព ជាដើម ព្រោះថា យើងអាចភ្លេចកូវីដបាន តែកូវីដមិនដែលភ្លេចយើងទេ ។

លោក ក្រុស សារ៉ាត់ បានបញ្ជាក់ទៀតថា ក្រោយព្រឹត្តិការណ៍ថ្ងៃទី០៣ វិច្ឆិកាមក រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល និង ក្រសួងពាក់ព័ន្ធផ្សេងៗទៀត បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ជាពិសេសលើវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័កចំនួន១០ចំណុច របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ដែលនេះជាបញ្ហាមួយយ៉ាងសំខាន់ និង ចាំបាច់បំផុត ដែលតម្រូវគ្រប់គ្រប់មន្ទីរ អង្គភាពនានា និង អាជ្ញាធរក្រុងស្រុក បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីការធ្វើចត្តាឡីស័កនេះ បច្ចុប្បន្ននេះ នៅតែមានបងប្អូនប្រជាពលរដ្ឋយើង បានត្រឡប់ចូលមកខេត្តរបស់យើងវិញជាបណ្ដើរៗដែរហើយ ។ លោក ក្រុស សារ៉ាត់ មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងវិធានការការពារ បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្ត កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

13/01/2026
បងប្អូនភៀសសឹកនៅខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញធ្វើភេសជ្ជៈ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា

បងប្អូនភៀសសឹកនៅខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញធ្វើភេសជ្ជៈ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា

06/01/2026

ក្នុងឱកាសនោះដែរលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្ត សូមធ្វើការណែនាំនូវវិធានការ និងផែនការមួយចំនួន ដូចជា ៖ ១. អភិបាលក្រុង ស្រុក ត្រូវបន្ដផ្សព្វផ្សាយដល់អាជ្ញាធរឃុំ សង្កាត់ ភូមិ ឱ្យណែនាំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋកាត់បន្ថយការជួបជុំគ្នា និងរៀបចំមណ្ឌលចត្ដាឡីស័កដោយសហការជាមួយមន្ទីរសុខាភិបាល , ២.កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ទីកន្លែងចត្ដាឡីស័កដោយឈរលើគោលការណ៍របស់ក្រសួងសុខាភិបាល , ៣.រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការណែនាំដល់គណៈកម្មការផ្សារ និងម្ចាស់អាជីវកម្មគ្រប់ប្រភេទឱ្យណែនាំដល់អាជីវករ ឬបុគ្គលិករបស់ខ្លួន អំពីការរក្សាគម្លាត សុវត្ថិភាពសង្គម គម្លាតបុគ្គលិក ព្រមទាំងសម្អាតទីតាំងផ្សារឱ្យបានជាប់ជាប្រចាំ , ៤.មន្ទីរសុខាភិបាលខេត្ត ត្រូវរៀបចំផែនការត្រៀមគ្រប់ពេលវេលា ដូចជា ក្រុមគ្រូពេទ្យ សម្ភារផ្សេងៗ និងទីតាំងចត្ដាឡីស័ក , ៥.មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចបន្ដចុះត្រួតពិនិត្យតាមដានទីតាំងអាជីវកម្មដ្ឋានផ្សេងៗ និងបិទកន្លែងមួយចំនួនតាមការណែនាំរបស់ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ,៦.មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បន្ដតាមដានស្ថិតិពលករចំណាកស្រុកដែលទៅតាមមណ្ឌលចត្ដាឡីស័ក ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល , ៧.មន្ទីរអង្គភាពត្រូវផ្សព្វផ្សាយដល់មន្ត្រីរបស់ខ្លួនឱ្យមានវិធានការការពារខ្លួន និងក្រុមគ្រួសារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងពិនិត្យលទ្ធភាពកាត់បន្ថយកិច្ចប្រជុំនានា ,
៨. មន្ទីរពាណិជ្ជកម្មខេត្តសហការជាមួយស្នងការនគរបាលខេត្តចុះត្រួតពិនិត្យពាក់ព័ន្ធការត្រួតពិនិត្យទំនិញផ្សេងៗ ដែលមានការលក់ឡើងថ្លៃខុសប្រក្រតី , ៩.មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្រូវណែនាំផ្សព្វផ្សាយដល់គ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់ឱ្យរៀបចំអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត រួមទាំងកម្មវិធីប្រកួតកីឡាផ្សេងៗ , ១០. សាខាធនាគារជាតិសៀមរាប ត្រូវណែនាំផ្សព្វផ្សាយដល់គ្រឹះស្ថានធនាគារ ឫមីក្រូហិរញ្ញវត្ថុត្រូវរៀបចំអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត និង ១១.មន្ទីរព័ត៌មានខេត្ត ត្រូវបន្ដការផ្សព្វផ្សាយឱ្យបានគ្រប់រូបភាព តាមវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត ។

ក្នុងឱកាសនោះដែរ លោក ពិន ប្រាកដ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលទៅក្នុងសហន៍គម ពិសេសសូមបងប្អូនត្រូវពាក់ម៉ាស និងសម្អាតដៃ ដោយលាងនឹងអាកុល ឬ ជែលសម្លាប់មេរោគ និងសាប៊ូឱ្យបានញឹកញាប់ ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ រដ្ឋបាលខេត្ត

Tags: COVID-19ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាបផ្សព្វផ្សាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុទ្ធនាការរត់ដើម្បីមនុស្សធម៌ជាមួយសាយសម្រាប់មន្ទីរពេទ្យកុមាអង្គរ

យុទ្ធនាការរត់ដើម្បីមនុស្សធម៌ជាមួយសាយសម្រាប់មន្ទីរពេទ្យកុមាអង្គរ

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន សម្រាប់ជួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន សម្រាប់ជួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់

សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២១និងសេចក្តីព្រាងច្បាប់ការទូទាត់ថវិការដ្ឋឆ្នាំ២០១៩

សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២១និងសេចក្តីព្រាងច្បាប់ការទូទាត់ថវិការដ្ឋឆ្នាំ២០១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.