Tag: ផ្សារផលិតផលខ្មែរ

ផ្សារផលិតផលស្នាដៃកូនខ្មែរនៅកណ្តាលក្រុងសៀមរាប ទទួលបានការគាំទ្រពីភ្ញៀវបរទេស ខណៈអ្នកទេសចរជាតិហាក់មើលរំលង

ផ្សារផលិតផលស្នាដៃកូនខ្មែរនៅកណ្តាលក្រុងសៀមរាប ទទួលបានការគាំទ្រពីភ្ញៀវបរទេស ខណៈអ្នកទេសចរជាតិហាក់មើលរំលង

ផ្សារផលិតផលកម្ពុជា ជាទីតាំងប្រមូលផ្តុំដោយផលិតផលដែលជាស្នាដៃនៃការច្នៃប្រឌិតរបស់កូនខ្មែរ នៅតាមបណ្តោយផ្លូវឧកញ៉ា អ៊ុំឃុន ក្នុងក្រុងសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទេសចរជាជនបរទេស ទៅលើផលិតផលកែច្នៃជាច្រើនដូចជា គ្រឿងអលង្កាច្នៃចេញពីសំបកគ្រាប់កាំភ្លើង គ្រឿងអលង្ការច្នៃចេញថ្មភក់ ច្នៃចេញគ្រាប់ធញ្ញជាតិ និងវត្ថុសិល្បៈរបស់ខ្មែរយើងជាច្រើនមុខរាប់មិនអស់។ អ្នកស្រី ភក្តី ដែលជាអាជីវករលក់សម្លៀកបំពាក់ដែលច្នៃចេញអំពីក្រណាត់ស៊ឹងខ្មែរនៅក្នុងផ្សារខាងលើ បានឲ្យដឹងថា កន្លងមកប្រធានគ្រប់គ្រងផ្សារ បានខិតខំយ៉ាងខ្លាំងនៅក្នុងការផ្សព្វផ្សាយ ដើម្បីឲ្យអ្នកទេសចរបានដឹង បានស្គាល់អំពីទីកន្លែងដែលមានសុទ្ធសឹងជាស្នាដៃកូនខ្មែរមួយនេះ។ ...

Recommended

សូម Like និង Follow ពួកយើង