Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការដេញថ្លៃគម្រោងជួសជុលផ្លូវ៦ខ្សែ និងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ដោយ Pothe Thun
09/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការដេញថ្លៃគម្រោងជួសជុលផ្លូវ៦ខ្សែ និងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ
103
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហមចំនួន៦ខ្សែ និងគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំស្ពានត្នោត ឃុំល្វែងឫស្សី និងឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ង៉ោ ពង្សទិត្យសុវណ្ណៈ ប្រធានគណៈកម្មការលទ្ធកម្មឃុំស្ពានត្នោត ស្រុកជីក្រែង បានឱ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ ឃុំស្ពានត្នោត បានដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៣ខ្សែ ប្រវែង៥៧០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ក្រួស០.១៥ម៉ែត្រ ជើងទេស្មាផ្លូវ០.១៥ម៉ែត្រ សាងសង់លូមូលកាត់ផ្លូវមុខកាត់០.៨ម៉ែត្រ ប្រវែង៦ម៉ែត្រចំនួន៧កន្លែង និងលូការពារផ្លូវ៤កង់ ជាមួយនឹងស្លាកសញ្ញាគម្រោងចំនួន១ ស្ថិតក្នុងតម្លៃប៉ាន់ស្មាន ១០៧.៣២៦.៧៣៧រៀល ដោយមានក្រុមហ៊ុនចំនួន៤ បានដាក់សំណើ។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន ហ៊ួរ ឆូយ ក្នុងតម្លៃ ១០៦.០០០.០០០រៀល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដោយឡែក បើតាមលោក យ៉ុន ប្រុស ប្រធានគណៈកម្មការលទ្ធកម្មឃុំល្វែងឫស្សី បានឱ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ ឃុំល្វែងឫស្សី បានដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហមចំនួន ៣ខ្សែប្រវែង៦៥០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ក្រួស០.១៥ម៉ែត្រ ជើងទេស្មាផ្លូវ០.១៥ម៉ែត្រ សាងសង់លូមូលកាត់ផ្លូវមុខកាត់ ០.៨ម៉ែត្រ ប្រវែង៧ម៉ែត្រ ចំនួន៨កន្លែង និងលូការពារផ្លូវចំនួន៤កង់ រួមនឹងស្លាកសញ្ញាគម្រោងចំនួន១ ស្ថិតក្នុងតម្លៃប៉ាន់ស្មាន ១១៥.៦៨០.១៧០រៀល ដោយមានក្រុមហ៊ុនចំនួន៤ បានដាក់សំណើ។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន ញ៉ូវ ចន្ទី ក្នុងតម្លៃ ១១១.០៦០.០០០រៀល។

បើតាមប្រធានគណៈកម្មការលទ្ធកម្មឃុំគោកធ្លកក្រោម លោក ជៀប សាន បានឱ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៤ ឃុំគោកធ្លកក្រោម បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន១ខ្សែ ប្រវែង១៥៨ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់បេតុង០.២ម៉ែត្រ ដាក់លូការពារផ្លូវមុខកាត់០.៨ម៉ែត្រចំនួន៤កង់ និងស្លាកសញ្ញាគម្រោងចំនួន១ ស្ថិតក្នុងតម្លៃប៉ាន់ស្មាន ១៣៣.៥៨៥.៧៥៩ រៀល ដោយមានក្រុមហ៊ុនចំនួន៤ បានដាក់សំណើ។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន ហ៊ួរ ឆូយ ក្នុងតម្លៃ ១៣១.០០០.០០០រៀល។

ជាមួយនឹងការទទួលបានសិទ្ធិនៃការសាងសង់នេះ តំណាងក្រុមហ៊ុនម៉ៅការទាំងបី បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាសាងសង់ឱ្យត្រឹមត្រូវ ទាន់ពេលវេលា ស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ និងគោរពទៅតាមលក្ខខណ្ឌដែលចែងនៅក្នុងកិច្ចសន្យា៕

អត្ថបទ និងរូបភាព៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ឃុំគោកធ្លកក្រោមឃុំល្វែងឫស្សីឃុំស្ពានត្នោតស្រុកជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី ចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងឧបត្ថម្ភគ្រួសារមានការខ្វះខាតចំនួន ៤គ្រួសារ

ក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី ចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងឧបត្ថម្ភគ្រួសារមានការខ្វះខាតចំនួន ៤គ្រួសារ

កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី១ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីក្លាយជាសមាជិកនៃសហភាពតាំងពីឆ្នាំ១៩៩៧ មក

កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី១ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីក្លាយជាសមាជិកនៃសហភាពតាំងពីឆ្នាំ១៩៩៧ មក

ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក “អង្គរ” រាជរដ្ឋាភិបាលមានគោលការណ៍ច្បាស់លាស់ គឺដៃម្ខាងការពារមរតកដូនតា និងដៃម្ខាងកសាងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ

ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក “អង្គរ” រាជរដ្ឋាភិបាលមានគោលការណ៍ច្បាស់លាស់ គឺដៃម្ខាងការពារមរតកដូនតា និងដៃម្ខាងកសាងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.