ពលរដ្ឋក្នុងក្រុងសៀមរាបសង្ឃឹមថា សោភ័ណភាពក្នុងក្រុងសៀមរាបនឹងមានភាពល្អប្រសើរជាងមុនបន្ទាប់ពីមានចំណាត់ការក្ដៅពីសំណាក់អាជ្ញាធរខេត្ត
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានសម្តែងនូវការសាទរចំពោះវិធានការ របស់អាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងទេសចរណ៍មួយនេះ ហើយជាមួយនឹងការសាទរនេះដែរ ពួកគាត់សង្ឃឹមថា វិធានការនេះ នឹងមានប្រសិទ្ធភាព លែងដើរវែកចកដូចមុន។ ប្រជាពលរដ្ឋបានក៏បានលើកឡើងដែរថា កាលពីពេលកន្លងទៅ អាជ្ញាធរតែងតែចុះអនុវត្តនូវការងាររៀបចំសណ្តាប់សាធារណៈជាហូរហែ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ភាពរញ៉េរញ៉ៃបានកើតឡើងវិញដដែល ហាក់បីដូចជាអាជ្ញាធរដើរវែកចកក្នុងបឹងប៉ុន្តែចំពោះពេលនេះគាត់សង្ឃឹមថា សោភ័ណ្ឌភាពទីក្រុងទេសចរណ៍មួយនេះ នឹងមានភាពល្អប្រសើរជាមុនបន្ទាប់ពីមានការចុះរុះរើ និងរៀបចំសណ្ដាប់ធ្នាបពីសំណាក់អាជ្ញាធរនៅពេលនេះ។ លោកម៉ៅ ...