Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រកាសអន្តរក្រសួង នឹងលើកលែងការយកកម្រៃសេវាសាធារណៈ សម្រាប់ការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ

ដោយ Pothe Thun
03/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រកាសអន្តរក្រសួង នឹងលើកលែងការយកកម្រៃសេវាសាធារណៈ សម្រាប់ការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ
183
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រកាសអន្តរក្រសួងលេខ ៣៥៦ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយលើកលែងការយកកម្រៃសេវាសាធារណៈ សម្រាប់ការធ្វើបណ្ណកម្មសិទ្ធិលើដីសាធារណៈរបស់រដ្ឋ ដីឯកជនរបស់រដ្ឋ ដីគ្រឹះស្ថានសាធារណៈរដ្ឋបាល និងគរុភណ្ឌជាដីរបស់វត្ត គឺដើម្បីជំរុញ និងពន្លឿនការធ្វើបណ្ណកម្មសិទ្ធិដីសម្បត្តិរដ្ឋ។

នេះបើតាមប្រសាសន៍ ឯកឧត្តម ឈន សុភាព អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងងសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តដែលបានរៀបចំឡើង ដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្ដមបានបន្ដថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ជាការងារដែលទាមទារឱ្យមានការសម្របសម្រួលទាំងថ្នាក់ស្ថាប័ន ទាំងថ្នាក់បុគ្គលយ៉ាងស្អិតរមួត ជាមួយក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជា តិនិងនីតិបុគ្គលសាធារណៈទូទាំងប្រទេស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ឈន សុភាព បានអំពាវនាវ ដល់ក្រសួងស្ថាប័ន នីតិបុគ្គលសាធារណៈ ដែលមានវត្តមាននៅក្នុងសិក្ខាសាលាសូមជួយជំរុញការងារធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ ឱ្យបានចប់សព្វគ្រប់ ព្រោះកម្រៃសេវាត្រូវបានលើកលែងហើយ ដើម្បីរួមចំណែកការពារដីរដ្ឋ ពីការរំលោភបំពាននានា។ ពាក់ព័ន្ធដល់សារាចរលេខ ០៦ សរ ស្តីពីវិធាន និងលក្ខណៈវិនិច្ឆ័យនៃការធ្វើប្រទានកម្មទ្រព្យសម្បត្តិរដ្ឋ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ ជាការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការផ្តល់លំនៅដ្ឋានដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលបានកាន់កាប់ និងអាស្រ័យផលលើដីរដ្ឋ ក៏ដូចជាការពារដីរដ្ឋពីការកេងចំណេញនានា។
ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏បានស្នើដល់អាជ្ញាធរកាន់កាប់ទាំងអស់ សូមពន្លឿនការងារនេះ ជាពិសេសចំពោះអ្នកកាន់កាប់ អាស្រ័យផលលើដីរដ្ឋទាំងឡាយណា ដែលស្របតាមលក្ខណៈវិនិច្ឆ័យចែងក្នុងសារាចរនេះ ដើម្បីផ្តល់ជាជម្រកស្នាក់នៅស្របច្បាប់ជូនពួកគាត់។ ទន្ទឹមនេះ អាជ្ញាធរកាន់កាន់ត្រូវការពារដាច់ខាតពីការរំលោភបំពាននានា មកលើដីរដ្ឋ ដែលខុសពីលក្ខណៈវិនិច្ឆ័យខាងលើ។

បើតាមរបាយការណ៍ស្ដីពីស្ថានភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានបង្ហាញថា បច្ចុប្បន្ននេះ ការរៀបចំបណ្ណកម្មសិទ្ធិលើអចលនទ្រព្យរបស់រដ្ឋ គិតត្រឹមឆ្នាំ២០១៩ សម្រាប់ក្រសួង ស្ថាប័នទាំង៣៦ សម្រេចបាន ២៣១បណ្ណកម្មសិទ្ធិ ស្នើនឹង៤៦ភាគរយ, មន្ទីរអង្គភាពជំនាញ(ថ្នាក់មូលដ្ឋាន) ទាំង២៥ សម្រេចបាន៣៥៨៩បណ្ណកម្មសិទ្ធិ ស្មើនឹង៣៤.៤០ភាគរយ, រដ្ឋបាលរាជធានី ខេត្ត ទំាង២៥ សម្រេចបាន១៣៥បណ្ណកម្មសិទ្ធិ ស្មើនឹង៥៩ភាគរយ, រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្ត ទាំង២៥ សម្រេចបាន១៧៣បណ្ណកម្មសិទ្ធិស្មើនឹង៣៩ភាគរយ និងរដ្ឋបាលឃុំ សង្កាត់ នៃរាជធានី ខេត្ត សម្រេចបាន៩៦៧បណ្ណកម្មសិទ្ធិ ស្មើនឹង៦៨ភាគរយ ហើយសរុបជារួមទទួលបាន៥០៩៥បណ្ណកម្មសិទ្ធិ ស្មើនឹង៣៩ភាគរយដែលបានធ្វើបណ្ណកម្មសិទ្ធិកម្មសិទ្ធរួចរាល់ នៃគម្រោងធ្វើ បណ្ណកម្មសិទ្ធិសរុបចំនួន ១៣០២៤។ ហើយគិតត្រឹមឆ្នាំ២០១៨ ចំណូលមិនមែនសារពើពន្ធដែលមានចំនួនស្នើនឹង២.៨៩ភាគរយ នៃផ.ស.ស បាននឹងកំពុងក្លាយជាប្រភពចំណូលយ៉ាងសំខាន់ចូលរួមរុញច្រានកំណើនចំណូលចរន្តសរុបដែលមានចំនួន ២២ភាគរយ នៃផ.ស.ស៕

ប្រកាសអន្តរក្រសួង នឹងលើកលែងការយកកម្រៃសេវាសាធារណៈ សម្រាប់ការធ្វើ

ប្រកាសអន្តរក្រសួង នឹងលើកលែងការយកកម្រៃសេវាសាធារណៈ សម្រាប់ការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Tuesday, December 3, 2019

អត្ថបទ និង រូបភាព៖ បូ សាវី
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: កម្រៃសេវាសាធារណៈការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋប្រកាសអន្តរក្រសួង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ ស្រុកស្រីស្នំ

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ ស្រុកស្រីស្នំ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីសហភាពអ៊ឺរ៉ុប បន្តលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីសហភាពអ៊ឺរ៉ុប បន្តលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.