Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ ស្រុកស្រីស្នំ

ដោយ Pothe Thun
03/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ ស្រុកស្រីស្នំ
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ២០១៩នេះ នៅស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និង លោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អង្គការសង្គមស៊ីវិល អាជ្ញាធរ សិស្សានុសិស្ស និង ប្រជាពលរដ្ឋមកពី ស្រុកក្រឡាញ់ និង ស្រុកស្រីស្នំ ចំនួននាក់៦០៧ ក្នុងនោះស្រី ១៣៣នាក់ ។

វេទិកានេះ មានគោលបំណង ផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងស្រុកទាំងពីរនេះ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និង បញ្ហាប្រឈម ដែលកើតកន្លងមក ហើយវេទិកានេះ ក៏នឹងផ្តល់ឱកាស ឲ្យអ្នកចូលរួមទាំងអស់ បញ្ចេញនូវមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ។

ជារួម សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលបានលើកនៅក្នុងវេទិកានោះ បានផ្តោតទៅលើ បញ្ហាតម្លៃអគ្គិសនី ,ការងារអប់រំ បញ្ហាផ្លូវថ្នល់ ការសុំបង្កើតរចនាសម្ព័ន្ធភូមិ បញ្ហាសេវាសាធារណៈ ប្រព័ន្ធធារាសាស្ត្រ សាងសង់មណ្ឌលសុខភាព និង ហេដ្ឋារចនាសម្ព័ន្ធ ។ ក្នុងនោះក៏មានលើកនូវសំណួរ និង សំណូមពរផ្ទាត់មាត់មានចំនួន២៣ របស់សមាជិកអង្គវេទិកាដែលបានសរសេរដាក់ប្រអប់បានលើកឡើង ក្នុងនោះមាន ៣៣ សំណួរ និង សំណូមពរផងដែរ ។ ក្នុងនោះ មានសំណួរ និង សំណូមពរផ្ទាត់មាត់មានចំនួន២៣ និង ៣៣ សំណួរ និងសំណូមពរសរសេរលើក្រដាស់ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាការឆ្លើយតប ចំពោះសំណួរ និង សំណូមពរផ្ទាត់មាត់ចំនួន២៣ ត្រូវបានបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ធ្វើការបកស្រាយ ដោយឡែក សំណួរ និងសំណូមពរសរសេរលើក្រដាស់ ៣៣ផ្សេងទៀត ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង សំណូមពរទាំងនោះ ទៅពិនិត្យ ពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយលក្ខអក្សរ ដល់ម្ចាស់សំណួរ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ នៅតាមមូលដ្ឋាននីមួយៗ។

មានប្រសាសន៍ក្នុងវេទិកានោះ លោក ពិន ប្រាកដ បានធ្វើការថ្លែងអំណរគុណដល់សមាជិកសមាជិកានៃ អង្គវេទិកា ដែលបានលើកនូវចំណុចល្អៗដែលជាទុក្ខកង្វល់របស់បងប្អូននៅក្នុងមូលដ្ឋាន ពិតជាកម្លាំងចលករក្នុងការជំរុញឲ្យមាន ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានល្បឿនទៅមុខ និងបានចាក់ឬសចូលជ្រៅដល់មូលដ្ឋាន ។

មានមតិបូកសរុបនិងបិទអង្គវេទិកានោះ ឯកឧត្តម អ៊ាន ឃុន ក៏បានធ្វើការថ្លែងអំណរគុណ ដល់បងប្អូនដែលបានចំណាយពេលចូលរួម ក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០១៩ដែលបានធ្វើឲ្យយើង បានយល់កាន់តែច្បាស់រាល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្រុង-ស្រុក និង ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ។ អង្គវេទិការយៈពេលពេញមួយព្រឹកនេះ ជាសញ្ញាវិជ្ជមានថ្មីបន្ថែមទៀត ចំពោះ កិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចពិគ្រោះយោបល់ ពិភាក្សា ដើម្បីពិនិត្យ ពិចារណា និង ធ្វើការឆ្លុះបញ្ចាំងទៅលើសមិទ្ធផលដែលសម្រេចបាន និង បញ្ហាប្រឈមក្នុងឆ្នាំ២០១៩ និងគម្រោងសកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត ដែលជាកម្លាំងចលករជម្រុញឲ្យការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខឥតឈប់ឈរ ហើយក៏ជាកាយវិការដ៏ប្រពៃ សំដៅធ្វើឲ្យថ្នាលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឬសយ៉ាងជ្រៅ នៅតាមសហគមមូលដ្ឋានរបស់យើង ហើយ ព្រឹត្តិការណ៏នាថ្ងៃនេះ វាក៏ជាយន្តការមួយក្នុងការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋាន។

អត្ថបទ និង រូបភាព៖ ខេង ឧត្តម
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីសហភាពអ៊ឺរ៉ុប បន្តលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីសហភាពអ៊ឺរ៉ុប បន្តលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

មន្ទីរកិច្ចការនារី បន្តយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ“រួមគិត រួមធ្វើ រួមដោះស្រាយដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ” នៅខេត្តសៀមរាប

មន្ទីរកិច្ចការនារី បន្តយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ“រួមគិត រួមធ្វើ រួមដោះស្រាយដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ” នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.