Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរកិច្ចការនារី បន្តយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ“រួមគិត រួមធ្វើ រួមដោះស្រាយដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ” នៅខេត្តសៀមរាប

ដោយ Pothe Thun
04/12/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ទីរកិច្ចការនារី បន្តយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ“រួមគិត រួមធ្វើ រួមដោះស្រាយដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ” នៅខេត្តសៀមរាប
53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ មន្ទីរកិច្ចការនារីខេត្តសៀមរាប បានបន្តយុទ្ធនាការ ១៦ថ្ងៃបញ្ឈប់អំពើហិង្សាលើស្រ្តី ក្រោមប្រធានបទស្តីពី ក្រោមប្រធានបទស្តីពី រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ដែលយុទ្ធនាការនេះ បានធ្វើឡើងនៅក្នុងវិទ្យាល័យហ៊ុន សែនសៀមរាប ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ លោកលោកស្រីអភិបាលអភិបាលរងក្រុង/ស្រុក លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការជាដែគូ និងមន្ត្រីរាជការនៃមន្ទីរកិច្ចការនារីខេត្ត លោកនាយកសាលា សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណជាង៣០០នាក់ ។

បើតាមលោកស្រី ហិញ ហាច ប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប បានថ្លែងថា យុទ្ធនាការ១៦ ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តីនេះ ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដែលរហូតមកដល់បច្ចុប្បន្នទិវានេះ បានក្លាយទៅជាទិវាអន្តរជាតិ ដែលអង្គការសហប្រជាជាតិបានកំណត់ជាផ្លូវការលេខ A/RES/54/134 ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយនឹងបានប្រកាសទទួលស្គាល់ថា ជាទិវាអន្តរជាតិ លុបបំបាត់អំពើហឹង្សាលើស្ត្រី តាមរយ:មហាសន្និបាតលើកទី៨៣ របស់អង្គការសហប្រជាជាតិ ដូច្នេះក្នុងកំឡុងពេលនៃយុទ្ធនាការ១៦ ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តីនេះ បូរពណ៌ស ត្រូវបានបំពាក់ឲ្យប្រជាពលរដ្ឋ ជាពិសេសបុរស ព្រោះបូរពណ៌សនេះ ជាសញ្ញានៃការសន្យារបស់ពួកគេ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី ខណៈជាទូទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ត្រូវបានគេចាត់ទុកថា ជាទិវាអន្តរជាតិនៃការសមគ្គីភាពរបស់បុរសប្រឆាំ នឹងអំពើហឹង្សរបស់បុរសលើស្ត្រី ហេតុដូច្នេះហើយ ទើបជារៀងរាល់ឆ្នាំយុទ្ធនាការនេះ ត្រូវបានគេរៀបចំធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី១០ ខែធ្នូ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកស្រី យូ សុភា បានមានប្រសាសន៍ថា អំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទលើស្រ្ដី និងក្មេងស្រីតែងតែកើតមានឡើងជារៀងរាល់ថ្ងៃ និងគ្រប់ទីកន្លែងនៅលើពិភពលោក ហើយអំពើហិង្សាទាំងនោះកើតឡើងមានគ្រប់រូបភាពដោយវាកាន់តែអាក្រក់ទៅៗដែលស្រ្តី និងកុមារីនៅតែបន្តជាកម្មវត្ថុនៃអំពើហិង្សាលើរូបកាយ ផ្លូវចិត្ត ផ្លូវភេទ នៅក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះសកម្មភាពនៃយុទ្ធនាការ១៦ ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តីជាច្រើន ត្រូវបានធ្វើជាសកល ដែលសកម្មភាពសំខាន់ៗទាំងនោះ រួមមាន៖ ការពាក់បូរពណ៌ស ការដើរក្បួនតាមទីសាធារណ: ការរៀបចំអង្គមីទិ្ទញ ការរៀបចំសម្ភារអបរំ ការរៀបចំផ្សព្វផ្សាយតាមប្រព័ន្ធព័ត៍មាន កាសែត ទរទស្សន៍ ការជិះកង់ និងការសំដែងសិល្ប: ជាដើម ។

លោកស្រី យូ សុភា មានប្រសាសន៍បន្តទៀតថា បច្ចុប្បន្នអំពើហិង្សាដែលតែងកើតមាននៅក្នុងសង្គមគឺមាន ៤យ៉ាង គឺអំពើហិង្សាលើផ្លូវកាយ អំពើហិង្សាផ្លូវចិត្ត , ផ្លូវភេទ និង ផ្លូវសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងសីលធម៌នៅក្នុងសង្គមជាតិ និងក្រុមគ្រួសារ ។ ដូច្នេះនៅក្នុងឱកាសនេះដែរលោកស្រីអភិបាលរងខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន យុវជន សិស្សានុសិស្ស សកម្មចូលរួមទប់ស្កាត់ លើកកម្ពស់ការប្រព្រឹត្តបែបវិជ្ជមាន ចំពោះជនរងគ្រោះ និង ងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង លើកទឹកចិត្តយុវជនចូលរួមបញ្ចប់ អំពើហិង្សាលើស្ត្រី និង ក្មេងស្រី គឺចាប់ពីខ្លួននាក់ ។ ក្នុងនោះដែរកត្តាសំខាន់ អាជ្ញាធរមូលដ្ឋានគឺមានតួនាទីយ៉ាងសំខាន់ក្នុងការធានានូវសុវត្ថិភាព ស្ថរភាព ជូន ដល់ប្រជាពលរដ្ឋ និងការលើកកម្ពស់នៃការយល់ដឹងអំពីអំពើហិង្សាលើស្ត្រី និង កុមារ ព្រមទាំងការផ្តល់ឱកាសដល់ ពួកគេចូលរួមពេញលេញ សម្រាប់ស្ត្រី និងកុមារដើម្បីជួយដល់ការអភិវឌ្ឍន៍សង្គមជាតិទៅពេលអនាគត ៕

  

អត្ថបទ និង រូបភាព៖ អ៊ុន ណារាជ្យ

Tags: មគិត រួមធ្វើ រួមដោះស្រាយដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រីមន្ទីរកិច្ចការនារីខេត្តសៀមរាបយុទ្ធនាការ១៦ថ្ងៃអំពើហិង្សា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មិនធម្មតា!សហរដ្ឋអាមេរិកចាយ២២ពាន់លានដុល្លារទិញនាវាមុជទឹក-នុយក្លេអ៊ែរ៩គ្រឿង ដើម្បីទប់ទល់ឥទ្ធិពលចិននៅអាស៊ី-ប៉ាស៊ីហ្វិក

មិនធម្មតា!សហរដ្ឋអាមេរិកចាយ២២ពាន់លានដុល្លារទិញនាវាមុជទឹក-នុយក្លេអ៊ែរ៩គ្រឿង ដើម្បីទប់ទល់ឥទ្ធិពលចិននៅអាស៊ី-ប៉ាស៊ីហ្វិក

ប្រទេសនេប៉ាល់ ចាប់ផ្តើម ពិធីបុណ្យបូជាយញ្ញ សត្វច្រើនបំផុត ក្នុងពិភពលោកទៀតហើយ ទោះបីមានការតវ៉ា

ប្រទេសនេប៉ាល់ ចាប់ផ្តើម ពិធីបុណ្យបូជាយញ្ញ សត្វច្រើនបំផុត ក្នុងពិភពលោកទៀតហើយ ទោះបីមានការតវ៉ា

កិច្ចជំនួបពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

កិច្ចជំនួបពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.