Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចជំនួបពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

ដោយ Pothe Thun
04/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចជំនួបពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចជំនួបពិភាក្សារវាងថ្នាក់ដឹកនាំខេត្តសៀមរាប ដែលដឹកនាំដោយ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ជាមួយ ឯកឧត្តម ចាង គូរហ័រ (Zhang Huohua) អភិបាលរងខេត្តយូណាន នៃសាធារណៈរដ្ឋ ប្រជាមានិតចិន ដែលមានការចូលរួមពី លោក នាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តការអន្តរជាតិ លោក អភិបាលរងក្រុងសៀមរាប លោកនាយករងទីចាត់ការអន្តរវិស័យ និងលោកនាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្តផងដែរ។

កិច្ចជំនួបពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ការពង្រឹង និងពង្រីកចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ និងការប្រគល់រថយន្តបោសសំអាតក្រុង ជូនរដ្ឋបាលខេត្តសៀមរាប។

បន្ទាប់ពី លោក លី សំរិទ្ធ អភិបាលរងខេត្ត បានមានមតិស្វាគមន៍គណៈខេត្តយូណាន ចំពោះដំណើរទស្សនកិច្ចនេះរួចមក ឯកឧត្តម Zhang Huohua បានមានប្រសាសន៍ថា ក្រៅពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តយូណាន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តសៀមរាប យើងមានគម្រោងជាច្រើងទៀត ដែលគម្រោងទាំងនេះ បាននឹងកំពុងដំណើរការផងដែរ។ តែដោយគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ជាគម្រោងដែលធំជាងគេ ខេត្តយូណាន បានស្នើដល់រដ្ឋបាលខេត្តសៀមរាប ដូចជាការសម្របសម្រួលអោយមានការផ្គត់ផ្គង់ទឹក ភ្លើង បណ្តាញលូបង្ហូរទឹកខ្វក់ និងប្រពន្ធទូរគមនាគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការ នៃការសាងសង់អាកាសយានដ្ឋាននេះប្រព្រឹត្តទៅដោយរលូន។ ម្យ៉ាងវិញទៀត សូមរដ្ឋបាលខេត្តសម្របសម្រួល ដល់ការនាំចូលសម្ភារៈផ្សេងៗ និងការផ្ទេរទីតាំងពីអាកាសយានដ្ឋានចាស់ មកអាកាសយានដ្ឋានថ្មីផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឆ្លើយតបនឹងសំណើនេះ លោក លី សំរិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា សំណើរបស់ឯកឧត្តម មួយចំនួន គឺស្ថិតក្នុងសមត្ថកិច្ចរបស់ថ្នាក់ជាតិ និងខ្លះទៀតជាសមត្ថកិច្ចរបស់ថ្នាក់ក្រោមជាតិ(ថ្នាក់ខេត្ត) តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការតម្រង់ទិស ការងារសាងសង់អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរ ដែលគណៈកម្មការនេះ បាននិងកំពុងសិក្សាលើគម្រោងនេះយ៉ាងសកម្ម។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បានបង្កើតអនុគណៈកម្មការថ្នាក់ខេត្តមួយផងដែរដើម្បីសហការធ្វើកិច្ចការនេះ។ លោកអភិបាលរងខេត្តសៀមរាបបានបន្តថា គម្រោងនេះ គឺជាគម្រោងមួយដែលប្រជាពលរដ្ឋកម្ពុជាបានដឹង ហើយពួកគាត់ក៏បានអបអរសាទរយ៉ាងខ្លាំង ដែលគម្រោងនេះ នឹងជួយជម្រុញដល់ការលើកកម្ពស់សេដ្ឋកិច្ចសង្គម ដើម្បីអភិវឌ្ឍន៍ខេត្ត ក៏ដូចជាទូទាំងព្រះរាជានាចក្រកម្ពុជា។

ខណៈនោះដែរ ឯកឧត្តមអភិបាលរងខេត្តយូណានក៏បានមានប្រសាន៍ថា គម្រោងនេះ ក៏ជាគម្រោងមួយដ៏មានសារសំខាន់សម្រាប់ប្រជានជនខេត្តយូណានផងដែរ ហើយឯកឧត្តម នឹងខិតខំគៀងគរវិនិយោគិន និងក្រុមហ៊ុន សហគ្រាស ទាំងធំទាំងតូចដើម្បីមកធ្វើការវិនិយោគនៅខេត្តសៀមរាបនេះ។

អត្ថបទ ៖ លោក ស៊ាង សុផាត

Tags: រដ្ឋបាលខេត្តយូណានរដ្ឋបាល​ខេត្ត​សៀមរាបសាធារណរដ្ឋ​ប្រជាមានិត​ចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បើកសន្និសីទច្បាប់លើកទី២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម !

បើកសន្និសីទច្បាប់លើកទី២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម !

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនជនរងគ្រោះ ក្នុងឧបទ្ទេវហេតុបាក់អគារឧបដ្ឋានសាលានៅវត្តប្រាសាទគោកចក

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនជនរងគ្រោះ ក្នុងឧបទ្ទេវហេតុបាក់អគារឧបដ្ឋានសាលានៅវត្តប្រាសាទគោកចក

ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅអង្គរឆ្នាំនេះមានអ្នកចូលរួមជាង១ម៉ឺននាក់

ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅអង្គរឆ្នាំនេះមានអ្នកចូលរួមជាង១ម៉ឺននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.