Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅអង្គរឆ្នាំនេះមានអ្នកចូលរួមជាង១ម៉ឺននាក់

ដោយ Pothe Thun
08/12/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅអង្គរឆ្នាំនេះមានអ្នកចូលរួមជាង១ម៉ឺននាក់
74
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ខេត្តសៀមរាបថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០១៩-ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងបើកទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅមុខប្រាសាទអង្គរខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០១៩នេះថា ព្រឹត្តិការណ៍រត់ពាក់ កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅអង្គរឆ្នាំនេះមានអ្នកចូលរួមចំនួន១២១៧៥ នាក់ មកពី៨៥ប្រទេស បើធៀបនឹងកាលឆ្នាំ២០១៨ គឺមានការឡើងប្រមាណ២០% ហើយដែលចូលរួមច្រើនជាងគេ គឺជនជាតិអង់គ្លេស ជប៉ុន អាមេរិក អូស្រ្តាលី បារាំង និងប្រជាជនកម្ពុជាមានចំនួន៧ពាន់នាក់

ឯកឧត្តមបានចាត់ទុកកំណើនអ្នកចូលរួមឆ្នាំនេះ គឺជាជោគជ័យថ្មីមួយទៀត ដើម្បីឈានទៅរកភាពល្បីល្បាញលើពិភពលោក ។ ឯកឧត្តមថា «តាមរយៈភាពរីកចម្រើនយ៉ាងឆាប់រហ័យនៃព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បានធ្វើចក្ខុវិស័យ និងទិសដៅរបស់ក្រសួងទេសចរណ៍ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺកំពុងទទួលបានជោគជ័យជាបណ្ដើរៗហើយឈានទៅដល់កម្រិតល្បីល្បាញទូទាំងពិភពលោកកាន់តែខ្លាំងថែមទៀតនាថ្ងៃខាងមុខ»។ ហើយចំពោះទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងនេះ ចំនួនអ្នកចូលរួម និងមានការកំណើន ជារៀងរាល់ឆ្នាំនេះ គឺដោយសារពួកគេឃើញកម្ពុជាមានសន្ដិភាព និងការអភិវឌ្ឍន៍ ពិសេសការរៀបចំស្របតាមស្ដង់ដារអន្ដរជាតិ មានការយកចិត្តទុកដាក់ខ្ពស់លើភ្ញៀវទេសចរ និងការផ្ដល់នូវសុវត្ថិភាព សម្រាប់ការចូលរួមទៀតផង ជាពិសេសការរៀបចំព្រឹត្តិការណ៍នេះមានការកំណត់ពេលវេលាច្បាប់លាស់។ ឯកឧត្តមបានបញ្ជាក់ថា នៅឆ្នាំ២០២០ ព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងនេះ បានសម្រេចជ្រើសរើសយកថ្ងៃទី០៦ខែធ្នូឆ្នាំ២០២០ ដូច្នេះអ្នកចូលរួមជាតិ និងអន្តរជាតិ គេអាចរៀបចំខ្លួន និងពេលវលាមកចូលរួមសប្បាយបានកាន់តែច្រើន។

គួរបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ គឺមាន ៤វិញ្ញាសារួមមានរត់ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ។ គោលបំណង នៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីធ្វើផ្សព្វផ្សាយពីតំបន់ទេសចរប្រវត្តិសាស្ដ្រកម្ពុជា ទាក់ទាញកំណើនទេសចរ និងផ្សាភ្ជាប់ជាមួយការងារសង្គម ដោយថវិកាទទួលបានពីការរៀបចំ នឹងត្រូវបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ កាកបាទក្រហមកម្ពុជា អង្គការកុមារកំព្រា និងជនពិការដោយសារគ្រាប់មីនជាដើម៕

អត្តបទ៖ឃុត សៅ
រូបភាព៖ខេងឧត្ដម

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លំនៅដ្ឋានមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ដោយសារតែការចោលភ្លើងគ្មានការប្រុងប្រយ័ត្ន

លំនៅដ្ឋានមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ដោយសារតែការចោលភ្លើងគ្មានការប្រុងប្រយ័ត្ន

រដ្ឋបាលខេត្តសៀមរាបបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ នៅស្រុកអង្គរធំ

រដ្ឋបាលខេត្តសៀមរាបបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ នៅស្រុកអង្គរធំ

ក្រុមពន្លត់អគ្គីភ័យអូស្ត្រាលីត្រៀមទប់ទល់ ភ្លើងឆេះព្រៃនៅភាគខាងកើត ដែលនឹងកាន់តែអាក្រក់ឡើងៗ

ក្រុមពន្លត់អគ្គីភ័យអូស្ត្រាលីត្រៀមទប់ទល់ ភ្លើងឆេះព្រៃនៅភាគខាងកើត ដែលនឹងកាន់តែអាក្រក់ឡើងៗ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.