Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាបបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ នៅស្រុកអង្គរធំ

ដោយ Pothe Thun
09/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាបបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ នៅស្រុកអង្គរធំ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តសៀមរាបបានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ក ឆ្នាំ២០១៩ នៅក្នុងបរិវេទរដ្ឋបាលស្រុកអង្គរធំ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងលោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្ត សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីស្រុក អង្គរធំនិង ស្រុកបន្ទាយស្រី ដែលមានសមាជិកសមាជិកាចូលរួមសរុប ប្រមាណជាង៥១៤នាក់ និង វាគ្មិនតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត ចំនួន៤៤នាក់ផងដែរ ។

វេទិកានេះ មានគោលបំណង ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបាន មកពីស្រុកបន្ទាយស្រី និង ស្រុកអង្គរធំ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈម ដែលកើតកន្លងមក ហើយវេទិកានេះ នឹងផ្តល់ឱកាស ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការបញ្ចេញនូវមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ ក៏ដូចជាតម្រូវការជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន ដើមី្បសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍សម្រាប់រយៈពេល៥ឆ្នាំនៃអាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តសៀមរាប ក្នុងនោះគោលបំណងផ្នែកសេដ្ឋកិច្ច គឺលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត ឲ្យកាន់តែល្អប្រសើរ និង គោលបំណងផ្នែកសង្គមកិច្ច គឺធ្វើឲ្យកាន់តែប្រសើរឡើង នូវសុខមាលភាពរបស់ប្រជាពលរដ្ឋ ធ្វើការថែរក្សាអភិរក្សសីលធម៌ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ស្រស់ផូរផង់របស់ខ្មែរយើងឲ្យបានគង់វង្ស និង លើកកម្ពស់គុណភាពអប់រំឲ្យកាន់តែល្អប្រសើរ ។ ការប្រើប្រាស់ដីធ្លី និង គ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ និង ការប្រែប្រួលអាកាសធាតុ ដោយថែរក្សាការពារធនធានធម្មជាតិ និងបរិស្ថានក្នុងខេត្ត កាត់បន្ថយជម្លោះដីធ្លី និង ការយកចិត្តទុកដាក់ ព្រមទាំងកាត់បន្ថយផលប៉ះពាល់គ្រោះមហន្តរាយ ។

ក្នុងនោះដែរសមាជិកនៃអង្គវេទិកាទទួលបានសំណួរនិងកង្វល់ផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋចំនួន១៣សំណួរ-សំណូមពរ ដែលត្រូវបានវាគ្មិនបកស្រាយបំភ្លឺ១១សំណួរសំណូមពរ និងស្ថិតក្នុងការតាមដានបន្ត ២សំណួរ ។ ដោយឡែកសំណួរ-សំណូមពរជាលាយលក្ខ័ជាអក្សរមិនទាន់បានឆ្លើយបំភ្លឺមានចំនួន៣០សំណួរ-សំណូមពរ ដែលក្រុមប្រឹក្សាខេត្តទទួលយកទៅពិនិត្យពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតបជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមរយៈក្រុមប្រឹក្សាឃុំ ។ ក្នុងនោះដែលចំពោះសំណូមពរដែលបានលើកឡើង គឺបញ្ហា ការធ្វើប័ណ្ណកម្មសិទ្ធិសម្គាល់អចនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ សៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណ តម្លៃកសិផលកសិកម្មនិងការងារសាសនា បញ្ហារដីធ្លីភូមិធម្មជាតិរុនតាឯក បញ្ហារក្រុមហ៊ុនបូមខ្សាច់នៅស្រុកបន្ទាយស្រីដែលធ្វើអោយទឹកល្អក់ បង្ករអោយប៉ះពាល់ដល់ការធ្វើកសិកម្ម ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាន ឃុន ក៏បានធ្វើការបូកសរុប និងថ្លែងអំណរគុណ ដល់បងប្អូនដែលបានចំណាយពេលចូលរួម ក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ ដែលបានធ្វើឲ្យ យើង បានយល់កាន់តែច្បាប់រាល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្រុង ស្រុក និង ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍បន្តថា អង្គវេទិកាអស់រយៈពេលពេញមួយព្រឹកនេះ ជាសញ្ញាវិជ្ជមានថ្មីបន្ថែមទៀត ចំពោះ កិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចពិគ្រោះយោបល់ ពិភាក្សា ដើម្បីពិនិត្យ ពិចារណា និង ធ្វើការឆ្លុះបញ្ចាំងទៅលើសមិទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈមក្នុងឆ្នាំ២០១៩ ជាពិសេសគម្រោងសកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត ដែលជាកម្លាំងចលករជម្រុញឲ្យការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខឥតឈប់ឈរ។

ឯកឧត្តម មានប្រសាសន៍បន្ថែមទៀតថា ចំពោះសំណួរ និង កង្វល់ ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ ៕

អត្ថបទ និង រូបភាព ៖ ធន់ ពូថេ

Tags: ដ្ឋបាល​ខេត្ត​សៀមរាបវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ស្រុកបន្ទាយស្រីស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមពន្លត់អគ្គីភ័យអូស្ត្រាលីត្រៀមទប់ទល់ ភ្លើងឆេះព្រៃនៅភាគខាងកើត ដែលនឹងកាន់តែអាក្រក់ឡើងៗ

ក្រុមពន្លត់អគ្គីភ័យអូស្ត្រាលីត្រៀមទប់ទល់ ភ្លើងឆេះព្រៃនៅភាគខាងកើត ដែលនឹងកាន់តែអាក្រក់ឡើងៗ

លោក ដូណាល់ ត្រាំ ព្រមានធ្ងន់ៗថា«លោក គីម ជុងអ៊ុន នឹងបាត់បង់អ្វីគ្រប់យ៉ាងបើហ៊ានគឃ្លើនដាក់អាមេរិក»

លោក ដូណាល់ ត្រាំ ព្រមានធ្ងន់ៗថា«លោក គីម ជុងអ៊ុន នឹងបាត់បង់អ្វីគ្រប់យ៉ាងបើហ៊ានគឃ្លើនដាក់អាមេរិក»

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរឆ្នាំ២០១៩បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៣និងពេញអង្គលើកទី២៦

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរឆ្នាំ២០១៩បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៣និងពេញអង្គលើកទី២៦

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.