Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនជនរងគ្រោះ ក្នុងឧបទ្ទេវហេតុបាក់អគារឧបដ្ឋានសាលានៅវត្តប្រាសាទគោកចក

ដោយ Pothe Thun
04/12/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនជនរងគ្រោះ ក្នុងឧបទ្ទេវហេតុបាក់អគារឧបដ្ឋានសាលានៅវត្តប្រាសាទគោកចក
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដូចដែលបានលើកឡើងថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ឯកឧត្តមបានបង្ហាញនូវការសោកស្តាយ យ៉ាងខ្លាំង ចំពោះឧបទ្ទេវហេតុបាក់អគារសាលាឆាន់ នៅវត្តប្រាសាទគោកចកនេះ ដែលករណីនេះគ្មានអ្នកណាចង់ឱ្យកើតឡើងទេ ហេតុនេះមានតែសូមជូនពរបងប្អូនឆាប់បានជាសះស្បើយ ដើម្បីវិលត្រលប់ទីលំនៅស្ថានវិញ និងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត។

អំណោយមនុស្សធម៌ដែលផ្ដល់ជូនម្នារួមមាន៖ – អ្នករបួសធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ ទឹកដោះគោខាប់២កំប៉ុង ស្ករស១គីឡូក្រាម ទឹកបរិសុទ្ធ២កេស អង្ករ៦០គីឡូក្រាម និងថវិកា១លានរៀល។
– អ្នករបួសស្រាល៖ មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ ទឹកដោះគោខាប់២កំប៉ុង ស្ករស១គីឡូក្រាម ទឹកបរិសុទ្ធ២កេស អង្ករ៦០គីឡូក្រាម និងថវិកាប្រាំសែនរៀល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នៅថ្ងៃម្សិលមិញនេះដែរ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំក្រុមប្រតិបត្តិសាខា នាំយកទេយ្យវត្ថុចូលរួមរំលែកមរណទុក្ខគ្រួសារសព២គ្រួសារដែលរងគ្រោះស្លាប់ក្នុងឧបទ្ទេវហេតុបាក់អគារធម្មសភានៅវត្តប្រាសាទគោកចក

ទី១. សពលោក ឡន ឡោះ អាយុ ៤១ឆ្នាំ កំពុងប្រារព្ធធ្វើបុណ្យនៅវត្តពួក ឃុំពួក ស្រុកពួកខេត្តសៀមរាប ២. សពលោក យិន សំណាង អាយុ៣៥ឆ្នាំ កំពុងប្រារព្ធធ្វើបុណ្យនៅភូមិថ្មី ឃុំខ្ចាស់ ស្រុកសទ្រនិគមន ខេត្តសៀមរាប។ ទេយ្យវត្ថុចូលរួមបុណ្យមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ ទឹកដោះគោខាប់២កំប៉ុង ស្ករស១គីឡូក្រាម ទឹកបរិសុទ្ធ២កេស អង្ករ៦០គីឡូក្រាម និងថវិកា១លានប្រាំសែនរៀល។

សូមបញ្ជាក់ថា៖ហេតុការណ៍មួយបានកើតឡើងនៅអំឡុងម៉ោង ១៤៖១៥នាទី រសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០១៩ បណ្តាលឱ្យមនុស្ស ស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១៣នាក់ ក្នុងនោះមានព្រះសង្ឃពីរអង្គផង នេះបើតាមរបាយការណ៍ របស់អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប។មនុស្សស្លាប់និងរបួសនេះ បណ្តាលមកពីបាក់សំណង់ការដ្ឋានអគារឧបដ្ឋានសាលា (សាលាឆាន់)ស្ថិតក្នុងវត្តគោកចក ក្នុងភូមិគោកចក សង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាប ខណៈដែលបានចាក់បេតុងពិដានប្លង់សេមួយសន្លឹក ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះ រួមមាន កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៥០អង្គ/នាក់ ចូលរួមដោយស្ម័គ្រចិត្ត និង រថយន្តសង្គ្រោះ គ្រឿងចក្រ រថយន្តស្ទូច រថយន្តពន្លត់អក្គីភ័យ អេស្ការ រថយន្តចល័ត បានរើកកាយគំនរបាក់បែកដើម្បីស្វែងរកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់


អត្ថបទ និងរូបភាព៖ យូ វង្ស

Tags: បាក់អគារឧបដ្ឋានសាលានៅវត្តប្រាសាទគោកចក​វត្ត​ប្រាសាទ​គោកចក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅអង្គរឆ្នាំនេះមានអ្នកចូលរួមជាង១ម៉ឺននាក់

ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅអង្គរឆ្នាំនេះមានអ្នកចូលរួមជាង១ម៉ឺននាក់

លំនៅដ្ឋានមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ដោយសារតែការចោលភ្លើងគ្មានការប្រុងប្រយ័ត្ន

លំនៅដ្ឋានមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ដោយសារតែការចោលភ្លើងគ្មានការប្រុងប្រយ័ត្ន

រដ្ឋបាលខេត្តសៀមរាបបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ នៅស្រុកអង្គរធំ

រដ្ឋបាលខេត្តសៀមរាបបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ នៅស្រុកអង្គរធំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.