Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

បើកសន្និសីទច្បាប់លើកទី២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម !

ដោយ Pothe Thun
04/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
បើកសន្និសីទច្បាប់លើកទី២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម !
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សន្និសីទច្បាប់លើកទី២ នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម បានបើកដំណើរការនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នៅក្រុងសៀមរាប ។ ថ្លែងបើកអង្គសន្និសីទ ឯកឧត្តម អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា មានប្រសាសន៍ថា ៖ ការរៀបចំសន្និសីទច្បាប់លើកទី២នេះ គឺផ្តើមចេញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌កម្ពុជា ស្ថាប័នតុលាការកម្ពុជា ជាមួយក្រសួងយុត្តិធម៌វៀតណាម ។ ការរៀបចំអង្គសន្និសីទច្បាប់លើកទី២នេះដែរ គឺផ្អែកតាមស្មារតីនៃកិច្ចព្រមព្រៀង និងលទ្ធផលផ្លែផ្កានៃអង្គសន្និសីទច្បាប់លើកទី១នាឆ្នាំ២០១៧កន្លងទៅ ។ ជាការកត់សំគាល់ផងដែរថា កិច្ចដំណើរការរបស់អង្គសន្និសីទនេះ ត្រូវបានរៀបចំបន្ទាប់ពីមានដំណើរទស្សនកិច្ចជាផ្លូវការទៅប្រទេសវៀតណាម របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ( ថ្ងៃទី០៤ តុលា ២០១៩ )កន្លងទៅថ្មីៗនេះ ។

សន្និសីទច្បាប់លើកទី២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម គឺជាឱកាសសំរាប់អ្នកពាក់ព័ន្ធក្នុងវិស័យច្បាប់ និងស្ថាប័នតុលាការនៃប្រទេសទាំង២ បន្តជួបជុំពិភាក្សាគ្នា និងស្វែងរកដំណោះស្រាយលើប្រធានបទសំខាន់ៗចំនួន៤ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់និងយុត្តិធម៌ ដែលពាក់ព័ន្ធទៅនឹងការជួយគ្នាទៅវិញទៅមកក្នុងវិស័យរដ្ឋប្បវេណី និងព្រហ្មទណ្ឌ បត្យាប័ន ការផ្ទេរទណ្ឌិត ការដោះស្រាយវិវាទនៅមូលដ្ឋាន ការអបំរំផ្សព្វផ្សាយច្បាប់ និងជំនួយផ្នែកច្បាប់នៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសកម្ពុជានិងប្រទេសវៀតណាម ហើយក៏នឹងក្លាយជាវេទិកានៃកិច្ចពិភាក្សាកំរឹតខ្ពស់ រវាងថ្នាក់ដឹកនាំ និងស្ថាប័នអនុវត្តច្បាប់និងយុត្តិធម៌ នៃប្រទេសទាំង២ ។

ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការណ៍លើវិស័យច្បាប់ និងយុត្តិធម៌ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះព្រមព្រៀងសំខាន់ៗចំនួន៤ គឺកិច្ចព្រមព្រៀងស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកយុត្តិធម៌ក្នុងវិស័យរដ្ឋប្បវេណី សន្ធិសញ្ញាស្តីពីបត្យាប័ន កិច្ចព្រមព្រៀងស្តីពីការផ្ទេរទណ្ឌិត ហើយកិច្ចព្រមព្រៀងស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ក៏ត្រូវបានចុះហត្ថលេខាផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមរយៈនៃកិច្ចព្រមព្រៀងទាំងនោះ សាលាដំបូងនៃខេត្តភាគីកម្ពុជា ( ស្វាយរៀង ព្រៃវែង កំពត កណ្តាល តាកែវ ត្បូងឃ្មុំ មណ្ឌលគិរី រតនគិរី និងក្រចេះ ) ជាមួយតុលាការប្រជាជននៃភាគីវៀតណាម បានផ្លាស់ប្តូរដំណើរទស្សនកិច្ច និងរៀបចំកិច្ចប្រជុំស្វែងយល់ពីច្បាប់ព្រហ្មទណ្ឌនៃប្រទេសនីមួយៗ ដែលទាក់ទងនឹងគ្រឿងញៀន ការរត់ពន្ធ ការដឹកទំនិញខុសច្បាប់ ការជួញដូរមនុស្សឆ្លងដែន រួមទាំងការទប់ស្កាត់បទល្មើសឆ្លងដែនជាដើម ៕

អត្ថបទ រូបភាព ៖ ងឹន គឹមឡេង

Tags: ខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមសន្និសីទច្បាប់លើកទី២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម !
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនជនរងគ្រោះ ក្នុងឧបទ្ទេវហេតុបាក់អគារឧបដ្ឋានសាលានៅវត្តប្រាសាទគោកចក

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនជនរងគ្រោះ ក្នុងឧបទ្ទេវហេតុបាក់អគារឧបដ្ឋានសាលានៅវត្តប្រាសាទគោកចក

ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅអង្គរឆ្នាំនេះមានអ្នកចូលរួមជាង១ម៉ឺននាក់

ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅអង្គរឆ្នាំនេះមានអ្នកចូលរួមជាង១ម៉ឺននាក់

លំនៅដ្ឋានមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ដោយសារតែការចោលភ្លើងគ្មានការប្រុងប្រយ័ត្ន

លំនៅដ្ឋានមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ដោយសារតែការចោលភ្លើងគ្មានការប្រុងប្រយ័ត្ន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.