អ្នកភូមិអង្គរធ្វើពិធីចាប់ត្រី ដើម្បីយកធ្វើម្ហូបក្នុងពិធីបុណ្យឡើងអ្នកតា ដែលជាទំនៀមទម្លាប់ និងរក្សាប្រពៃណីបុរាណ
អ្នកភូមិនៅតំបន់អង្គរប្រមាណ៥០០នាក់ បានជួបជុំនាំគ្នាធ្វើពិធីចាប់ត្រីរួមគ្នា ដើម្បីយកធ្វើម្ហូបក្នុងពិធីបុណ្យប្រពៃណីបុរាណដែលគេហៅថា បុណ្យភូមិឬបុណ្យឡើងអ្នកតា ។ ពិធីចាប់ត្រីនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិនៅបឹងបុរាណមួយ ក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោក ពេជ្រ ឃិន មេភូមិបង្កោង និងជាគណ:កម្មការរៀបចំ បានរៀបរាប់ថា ពិធីចាប់ត្រីនេះ ...