Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកភូមិអង្គរធ្វើពិធីចាប់ត្រី ដើម្បីយកធ្វើម្ហូបក្នុងពិធីបុណ្យឡើងអ្នកតា ដែលជាទំនៀមទម្លាប់ និងរក្សាប្រពៃណីបុរាណ 

ដោយ Pothe Thun
06/02/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
77
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកភូមិនៅតំបន់អង្គរប្រមាណ៥០០នាក់ បានជួបជុំនាំគ្នាធ្វើពិធីចាប់ត្រីរួមគ្នា ដើម្បីយកធ្វើម្ហូបក្នុងពិធីបុណ្យប្រពៃណីបុរាណដែលគេហៅថា បុណ្យភូមិឬបុណ្យឡើងអ្នកតា ។ ពិធីចាប់ត្រីនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិនៅបឹងបុរាណមួយ ក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក ពេជ្រ ឃិន មេភូមិបង្កោង និងជាគណ:កម្មការរៀបចំ បានរៀបរាប់ថា ពិធីចាប់ត្រីនេះ មានគណ:កម្មការគ្រប់គ្រង និងអភិរក្សបឹង រៀបចំអោយមានការចាប់ត្រីតាមទម្លាប់ដូចឆ្នាំមុនៗដែរ ដែលក្នុងនោះត្រូវកំណត់ពេលវេលានៅម៉ោង៧ព្រឹក។ អ្នកភូមិត្រូវមានឧបករណ៍ចាប់ត្រី ដូចជា÷ ឈ្នាង សំណាញ់ និងអង្រុត ។ ឧបករណ៍ក្រៅពីនោះ ត្រូវបានហាមឃាត់ដូចជាមងជាដើម។

លោកបានបន្ដថា បឹងធំមួយនេះ អ្នកភូមិអភិរក្សត្រីទុកមិនឱ្យមានការនេសាទផ្តេសផ្តាស់នោះឡើយ គឺសម្រាប់តែរកត្រីរួមគ្នា ដើម្បីយកមកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃឡើងមាឃ ឬឡើងអ្នកតាដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ ឬថ្ងៃ៩រោជខែមាឃឆ្នាំជូត និងធ្វើម្ហូបសម្រាប់គ្រួសារ ព្រមទាំងទទួលភ្ញៀវផងដែរ ដែលពិធីនេះប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ លោកមេភូមិបានបន្ដថា នៅឆ្នាំនេះត្រីក្នុងបឹងនោះសំបូរច្រើនជាងឆ្នាំមុន ប៉ុន្ដែរកមិនសូវបានដោយសារទឹកនៅក្នុងបឹងមានច្រើន។លោកបានបន្ដថា ត្រីនៅក្នុងបឹងនោះត្រូវអនុញ្ញាតអោយអ្នកភូមិបង្កោងតែមួយគត់ ព្រោះពួកគាត់បានរក្សា និងអភិរក្សទុកមួយឆ្នាំមកហើយ ដើម្បីធ្វើពិធីចាប់រួមគ្នា ក្រោយពីអ្នកភូមិបានធ្វើពិធីរួចហើយ ទើបអ្នកភូមិផ្សេង មានសិទ្ធិរកត្រីនៅថ្ងៃបន្ទាប់ទៀតបាន។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

លោក ព្រៀន ប្រប មេឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានអោយដឹងថា ការចាប់ត្រីនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានតែប្រជាជននៅក្នុងភូមិបង្កោង ឃុំអំពិលតែមួយប៉ុណ្ណោះ ដើម្បីយកត្រីមកធ្វើម្ហូប និងធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅថ្ងៃឡើងមាឃ ឬឡើងអ្នកតារបស់អ្នកភូមិអង្គរនោះបន្ទាប់ពីបញ្ចប់ការច្រូតកាត់ និងដាក់ស្រូវក្នុងជង្រុករួចរាល់។ លោកបានបន្ដថា នៅឆ្នាំនេះមានប្រជាពលរដ្ឋចូលរួមចាប់ត្រីប្រមាណ៥០០នាក់ ។ លោកថា មុនចុះចាប់ត្រី គណ:កម្មការភូមិ បាញ់កាំជ្រួច បន្លឺស្នូរជាសញ្ញា អនុញ្ញាតឱ្យចុះចាប់ត្រីរួមគ្នាតែម្ដង ពួកគាត់ប្រើប្រាស់តែឧបករណ៍បុរាណទាំងអស់ រួមមានដូចជា ឈ្នាង អង្រុត និងសំណាញ់ជាដើម។ ចំពោះការចាប់ត្រីនេះ គណ:កម្មការបានកំណត់ជាពីរផ្នែក។ ជាដំបូងប្រជាជនទាំងអស់អាចរកត្រីទុកសម្រាប់ខ្លួនឯងផ្ទាល់ រីឯមួយផ្នែក នៃបឹងដែលដាក់សម្រះការពារមិនឱ្យចាប់ពីដំបូងនោះ ត្រូវចាប់ទុករួមសម្រាប់ធ្វើទឹកនំបញ្ចុកប្រគេនព្រះសង្ឃ។ លោកបានបញ្ជាក់ផងដែរថា លោកមានគម្រោងស្ដារបឹងនោះអោយបានជ្រៅសម្រាប់ទុកជាប្រយោជន៍រួមរបស់សហគមន៍ភូមិបង្កោង។ ហើយនឹងស្នើសុំធ្វើផ្លូវចេញចូលអោយបានល្អ។

បើតាមមេភូមិបង្កោងលោក ពេជ្រ ឃិន បានបញ្ជាក់ថា ពិធីចាប់ត្រីគគ្រឹគគគ្រេងនេះមានរយ:ពេលប្រមាណជាង១០ឆ្នាំកន្លងមកហើយ។ លោកថាទិន្នផលត្រីឆ្នាំនេះ កើនឡើងជាងឆ្នាំមុនៗ ដែលអាច ប្រមូលបានប្រមាណជាងមួយតោន ប៉ុន្ដែបើធៀបកាលពី៥ឆ្នាំកន្លងមក បានប្រមាណ៥តោនក្នុងពេលប្រមូលផលរួមគ្នានោះ។ លោកថា លោកនឹងថែរក្សាប្រពៃណីចាប់ត្រីរួមគ្នានេះអោយបានគង់វង្ស ដើម្បីមនុស្សជំនាន់ក្រោយ បានស្គាល់ និងដឹងពីប្រពៃណីអ្នកភូមិអង្គរ៕

 

អត្ថបទ និងរូបភាព ៖ លោក បូ សាវី

កែសម្រួលដោយ លីវ សុខុន!!!

Tags: ចាប់ត្រីពិធីចាប់ត្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងសម្រេចបាន៦៧ភាគរយ មុនបញ្ចប់ឆ្នាំ២០២១

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងសម្រេចបាន៦៧ភាគរយ មុនបញ្ចប់ឆ្នាំ២០២១

ប្រជាពលរដ្ឋក្រុងសៀមរាប៖ ការមកដល់នៃវ៉ាក់សាំងការពារកូវីដ-១៩ បង្ហាញពីក្ដីសង្ឃឹមនៃវិស័យទេសចរណ៍ និងកាត់បន្ថយក្ដីបារម្ភក្នុងការរស់នៅ

ប្រជាពលរដ្ឋក្រុងសៀមរាប៖ ការមកដល់នៃវ៉ាក់សាំងការពារកូវីដ-១៩ បង្ហាញពីក្ដីសង្ឃឹមនៃវិស័យទេសចរណ៍ និងកាត់បន្ថយក្ដីបារម្ភក្នុងការរស់នៅ

វត្ថុបុរាណចំនួន៤ប្រភេទ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកនៅមជ្ឈមណ្ឌល ដើម្បីសិក្សាស្រាវជ្រាវ !

វត្ថុបុរាណចំនួន៤ប្រភេទ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកនៅមជ្ឈមណ្ឌល ដើម្បីសិក្សាស្រាវជ្រាវ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.