Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

វត្ថុបុរាណចំនួន៤ប្រភេទ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកនៅមជ្ឈមណ្ឌល ដើម្បីសិក្សាស្រាវជ្រាវ !

ដោយ Pothe Thun
08/02/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
វត្ថុបុរាណចំនួន៤ប្រភេទ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកនៅមជ្ឈមណ្ឌល ដើម្បីសិក្សាស្រាវជ្រាវ !
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វត្ថុបុរាណធ្វើពីថ្មភក់ចំនួន៤ប្រភេទ ដែលប្រជាពលរដ្ឋរក្សាទុកនៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប រួមមាន ថ្មគោលធ្វើពីថ្មភក់ចំនួន១ ព្រះហស្ថឆ្វេងទេពស្រី (ប្រាជ្ញាបារមិតា) ធ្វើពីថ្មភក់ចំនួន១ និងជើងទម្រចំនួន២ ដែលជើងទម្រមួយមានចារជាអក្សរខ្មែរបុរាណចំនួន៤ជួរនៅផ្ទៃចំហៀង។

វត្ថុទាំងនោះត្រូវបានយកចេញពីទីតាំងដើមដោយប្រជាពលរដ្ឋ ក្នុងគោលបំណងរក្សាទុកបណ្តោះអាសន្នប៉ុន្តែក្រុមការងារកំណត់បុរាណដ្ឋាននៃអាជ្ញាធរជាតិអប្សរាក្នុងគោលដៅស្រុកវ៉ារិន បានស្នើសុំឱ្យយកមករក្សាទុកនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីសុវត្ថិភាពដល់វត្ថុទាំងនោះផង ដើម្បីទុកសិក្សាស្រាវជ្រាវ និងចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុទាំងអស់នោះផង។

លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកការងារចុះបញ្ជីវត្ថុសិល្ប: នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងនៅថ្ងៃទី០៨ ខែកុម្ភ: នេះថា នេះមិនមែនជាលើកទីមួយទេដែលក្រុមការងារបានចុះទៅទទួលយករូបចម្លាក់ផ្សេងៗ ដែលប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្ងាយៗ ក្នុងតំបន់រដ្ឋបាលខេត្តសៀមរាបទាំងមូល។ ដូចករណីនេះចម្លាក់ព្រះហស្ថឆ្វេងប្រាជ្ញាបារមិតា គឺត្រូវបានយកមកពីប្រាសាទទាវប៉ាត់ ភូមិរលំរុនថ្មី ឃុំស្រែណូយ រីឯជើងទម្រចំនួន២ ដែលមួយមានសិលាចារិក ត្រូវបានគេយកចេញពីប្រាសាទត្រពាំងឈូក ភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សុម៉ាឡា បានបន្តថា ការដឹកយកវត្ថុបុរាណដ៏មានតម្លៃទាំងនេះទៅរក្សាទុកឱ្យទាន់ពេលវេលា គឺជាការប្រសើរខ្លាំងណាស់ ដ្បិតវត្ថុបុរាណមួយចំនួនអាចនឹងត្រូវបែកបាក់ខូចខាតដោយប្រការណាមួយជាយថាហេតុ។ តួយ៉ាងដូចជាជើងទម្រដែលយើងបានដឹកមករក្សាទុកនេះ គឺមានសិលាចារិកយ៉ាងសំខាន់ ដែលមានផ្នែកខ្លះត្រូវបានគេយកកាំបិតទៅសំលៀង និងមានផ្នែកខ្លះទៀតមានស្នាមដំបំបែកខូចខាតជាដំណំ។

តាំងនាមឱ្យអាជ្ញាធរជាតិអប្សរា លោក សុម៉ាឡា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលបានជួយចូលរួមថែរក្សាប្រាសាទបុរាណ និងវត្ថុបុរាណទាំងឡាយនេះ ជាពិសេសអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងស្រុក ដែលបានសហការយ៉ាងកក់ក្តៅដើម្បីដឹករតនវត្ថុទាំងនេះយកមករក្សាទុកឱ្យមានសុវត្ថិភាពសម្រាប់ជាកេរមរតកដូនតាយើងទាំងអស់គ្នា៕

អត្ថបទ និងរូបភាព: លោក បូ សាវី

កែសម្រួលដោយលីវ សុខុន ។

Tags: ​វត្ថុ​បុរាណអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា យល់ព្រមដកហូតដើមឈើ៤ដើមលើដងផ្លូវ តាមសំណូមពរ អាជ្ញាធរសង្កាត់នគរធំ

អាជ្ញាធរជាតិអប្សរា យល់ព្រមដកហូតដើមឈើ៤ដើមលើដងផ្លូវ តាមសំណូមពរ អាជ្ញាធរសង្កាត់នគរធំ

រដ្ឋបាលខេត្តសៀមរាប បង្ហាញពីការបិទចរាចរណ៍ផ្លូវទាំងស្រុង និងដោយកំណាត់ ចំនួន៨ខ្សែក្នុងក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប បង្ហាញពីការបិទចរាចរណ៍ផ្លូវទាំងស្រុង និងដោយកំណាត់ ចំនួន៨ខ្សែក្នុងក្រុងសៀមរាប

ឯកឧត្តម ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានត្រូវយល់ពីដែនសមត្ថកិច្ច និង ភារកិច្ចរបស់ខ្លួន ដោយមិនបំពានកន្លែងគេ

ឯកឧត្តម ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានត្រូវយល់ពីដែនសមត្ថកិច្ច និង ភារកិច្ចរបស់ខ្លួន ដោយមិនបំពានកន្លែងគេ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.