Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានត្រូវយល់ពីដែនសមត្ថកិច្ច និង ភារកិច្ចរបស់ខ្លួន ដោយមិនបំពានកន្លែងគេ

ដោយ Pothe Thun
08/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានត្រូវយល់ពីដែនសមត្ថកិច្ច និង ភារកិច្ចរបស់ខ្លួន ដោយមិនបំពានកន្លែងគេ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានលើកឡើងនៅក្នុងប្រជុំប្រចាំសប្តាហ៍ថា អ្នកសារព័ត៌មានត្រូវយល់ពីដែនសមត្ថកិច្ច និង ភារកិច្ចរបស់ខ្លួន ថាមានសិទ្ធិត្រឹមកម្រិតណា ដោយមិនត្រូវទៅបំពាននៅកន្លែង គេនោះទេ។

ការលើកឡើង របស់ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នេះ ជាការឆ្លើយតបទៅនឹង ការតវ៉ារបស់ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា CamboJA និងបណ្តាសមាគមអ្នកកាសែត មួយចំនួន ដែលមានប្រតិកម្ម ក្នុងការហាមមិនឲ្យអ្នកសារព័ត៌មាន ចូលថតទៅក្នុងតំបន់សមត្ថកិច្ចហាមឃាត់ ដែលបញ្ហានេះត្រូវបានចោទថា ជាការរារាំងសេរីភាព និងបានចោទបន្ថែមទៅលើការណែនាំរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយយោងទៅតាមសម្ដីរបស់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដើម្បីអាចចាប់អ្នកសារព័ត៌មាន ។

ពាក់ពន្ធ័ទៅការចោទប្រកាន់នេះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បញ្ជាក់ថា សមាគមសារព័ត៌មានមួយចំនួន មិនបានយល់អ្វីដែលជាច្បាប់នោះទេ ដែលហៅថាដែនសមត្ថកិច្ចហាមឃាត់ ត្រូវបានកំណត់ការហាមចូល។ បើនៅសហរដ្ឋអាមេរិកវិញ នៅពេលដែលហ៊ានចូលក្នុងដែនហាមឃាត់របស់សមត្ថកិច្ច គឺត្រូវចាប់ដាក់ខ្នោះតែម្តង។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា អ្នកសារព័ត៌មាន មិនមែនធ្វើការជំនួសសមត្ថកិច្ចនោះទេ គឺត្រូវរង់ចាំ សមត្ថកិច្ចស្រាវជ្រាវវាយតម្លៃហេតុការណ៍នោះចប់ជាមុនសិន ទើបមានអ្នកនាំពាក្យ របស់អាជ្ញាធរសមត្ថកិច្ចនោះ ជាអ្នកផ្តល់ព័ត៌មានឲ្យជាផ្លូវការ។

ពេលកន្លងមកនេះ ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ថា នៅក្នុងពេលសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតរឿងព្រហ្មទណ្ឌ ឬរឿងអ្វីមួយ គឺមិនអនុញ្ញាតឲ្យថតនោះទេ ដើម្បីរក្សាការសម្ងាត់។ ការហាមឃាត់មិនឲ្យអ្នកសារព័ត៌មានថតនេះ គឺមិនមែនហាមគ្រប់កន្លែងទាំងអស់នោះទេ តែក៏ត្រូវយល់ដឹងដែរថា អ្នកសារព័ត៌មាន ក៏មិនអាចចូលថតបាននៅគ្រប់ទីកន្លែងនោះទេ។

ដោយឡែកនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ត្រូវបន្ត ពង្រឹងប្រសិទ្ធិភាព នៃការផ្សាយរបស់ខ្លួនបានកាន់តែល្អប្រសើរ ដែលមានកម្មវិធីថ្មីៗ និងកម្មវិធីអប់រំចំណេះដឹង ដែលមានការទាក់ទាញ ផ្តល់សារប្រយោជន៏ សម្រាប់សារធារណជនទូទៅ។

អត្ថបទនិងរូបភាព៖ ក្រសួងព័ត៌មាន
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី

Tags: ក្រសួងព័ត៌មានអ្នកសារព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប បង្ហាញថា ផ្លូវនៅជនបទ មិនគួររៀបគម្រោងសាងសង់ជាផ្លូវគ្រួសក្រហមទៀតឡើយ

អភិបាលខេត្តសៀមរាប បង្ហាញថា ផ្លូវនៅជនបទ មិនគួររៀបគម្រោងសាងសង់ជាផ្លូវគ្រួសក្រហមទៀតឡើយ

តំបន់អភិរក្សត្រីមេពូជ និងសត្វស្លាបបឹងពារាំងកំពុងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដែលមានភាពទាក់ទាញដល់អ្នកទេសចរ

តំបន់អភិរក្សត្រីមេពូជ និងសត្វស្លាបបឹងពារាំងកំពុងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដែលមានភាពទាក់ទាញដល់អ្នកទេសចរ

យោធាមីយ៉ាន់ម៉ា ដាក់ចេញច្បាប់អាជ្ញាសឹក ប្រឈមមុខនឹងបាតុកម្មដ៏ក្ដៅគគុក

យោធាមីយ៉ាន់ម៉ា ដាក់ចេញច្បាប់អាជ្ញាសឹក ប្រឈមមុខនឹងបាតុកម្មដ៏ក្ដៅគគុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.