Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

តំបន់អភិរក្សត្រីមេពូជ និងសត្វស្លាបបឹងពារាំងកំពុងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដែលមានភាពទាក់ទាញដល់អ្នកទេសចរ

ដោយ Pothe Thun
09/02/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
62
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ជាកន្លែងអភិរក្សមេពូជត្រី និងសត្វស្លាបជាច្រើនប្រភេទ កំពុងទាក់ទាញអ្នកទេសចរណ៏មកកំសាន្ត ជារៀងរាល់ថ្ងៃ ឲជាពិសេសនៅថ្ងៃចុងសប្ដាហ៍ ព្រមទំាងថ្ងៃបុណ្យទាន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុង/ខេត្ដសៀមរាប។ តំបន់បឹងពារាំង គឺជាតំបន់ទេសចរណ៍បែបធម្មជាតិ ដែលអ្នកទេសចរណ៍អាចធ្វើដំណើរដោយជិះឡាន ឬជិះម៉ូតូប្រើពេលតែ ៣០នាទីប៉ុណ្ណោះ។

បើតាមលោក គង់ មង្គល ប្រធានសហគមន៍ទេចចរណ៍ធម្មជាតិបឹងពារាំង បានឲ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់បឹងពារាំង គឺជាកន្លែងរមណីយដ្ឋានបែបធម្មជាតិមួយ ដែរជាតំបនអភិរក្សមេពូជត្រី នឹងសម្បូរទៅដោយសត្វស្លាបគ្រប់្រភេទ មានម្លប់ដើមរាំងត្រឈឹងត្រឆី យើងអាចបោះតង់សម្រាកលក្ខណ:ជាក្រុមៗ ឬគ្រួសារ និងអាចជិះទូកលំហែកាយ ទស្សនាសត្វស្លាបជាច្រើន។ ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរណ៍ បានមកទស្សនានៅតំបន់នេះជាបន្ដបន្ទាប់ ខណៈដែលមានព្រៃដើមរាំង នឹងជាតំបន់អភិរក្សជីវ:ចម្រុះគ្រប់ប្រភេទ គួរអោយទាក់ទាញ។

លោក គង់ មង្គល បានឲ្យដឹងទៀតថា ក្នុងតំបន់បឹងពារាំងមានទូកដែលរៀបចំដោយសហគមន៏សម្រាប់ទស្សនាឲ្យមានភាពងាយស្រួល ជិះទូកយើងប្រើរយៈពេលជាង១ម៉ោង ឬយូរជាងនេះសម្រាប់ទស្សនាសត្វស្លាប់គ្រប់ប្រភេទ និងផ្តិតយករូបភាពដ៏ស្រស់ស្អាត ពីសម្រស់បឹងពារាំងពេលថ្ងៃរៀបលិច នឹងមើលសត្វជាច្រើនហ្វូងកំពុងរកចំណី តំលៃទូក១ គឺ១០ដុល្លាអាចជិះបានពី៤-៥នាក់ បើភ្ញៀវគាត់ចង់បោះតង់ ខាងសហគមន៏រៀបចំឲ្យ គឺតម្លៃ១០ដុល្លា ហើយបើពួកគាត់មានតង់ស្រាប់គឺត្រឹមតែ ៣ដុល្លាប៉ុណ្ណោះ។ លោកថា ទៅថ្ងៃអនាគតខាងសហគមន៍បឹងពារាំក៏មានគម្រោងរៀបចំកែច្នៃបន្ថែមទៀត ដូចជាការធ្វើប៉មជាច្រើនកន្លែងសម្រាប់មើលសត្វ ធ្វើផ្លូវកង នឹងផ្លូវចូលមកឲ្យបានស្អាតល្អ ចំពោះសហគមន៍បឹងពារាំង គឺជាតំបន់អេកូទេសចរណ៍ដ៏ល្អស្អាតបំផុតដែលលោកអ្នកគួរតែមកទស្សនា ដើម្បីបំបាត់នូវការនឿយហត់ បំបាត់នូវទុកកង្វល់ មានអារម្មណ៍ស្រស់ថ្លា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមភ្ញៀវទេសចរណ៍ដែលកំសាន្តក្នុងតំបន់នេះ ពួកគាត់បានបង្ហាញ់ចំណាប់អារម្មណ៏ថា តំបន់បឹងពារាំងដែលជាតំបន់អភិរក្សបានល្អកន្លងមក ពោពេញទៅធន់ធានធម្មជាតិទីនេះ មានត្រីមេពូជ សត្វស្លាបគ្រប់្រភេទ និងមានម្លប់ដើមរាំងត្រឈឹងត្រឆី គួរជាទីគាប់ចិត្តរបស់អ្នកផងទាំងឡាយ ដែលបានមកដល់ហើយទស្សនាកំសាន្ត ដើម្បីបន្ធូអារម្មណ៏តានតឹង បំបាត់នូវការនឿយហត់ បំបាត់នូវទុកកង្វល់ និងភាពស្មុគ្រស្មាញ បន្ទាប់ពីបានឃើញសត្វបក្សាបក្សីហោះហើរព្រូងព្រាតនៅក្នុងបឹងគួរឲ្យចាប់អារម្មណ៏។ ម្យ៉ាងវិញទៀតខាងសហគមន៏បឹងពារាំង ពួកគាត់បានខិតខំប្រឹងប្រែងរៀបចំ នឹងថែរក្សាធន់ធានធម្មជាតិបានល្អប្រសើរសម្រាប់ឲ្យភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាឲ្យច្រើនៗ ក៏ដូចក្មេងៗជំនាន់ក្រោយបានដឹងបានស្វែងយល់ពីតំបន់ទេសចរណ៏បែបធម្មជាតិមួយនេះ៕

អត្ថបទ និងរូបភាព៖ ស៊ាន សុផាត
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: តំបន់អភិរក្សត្រីមេពូជទេសចរណ៍ធម្មជាតិសត្វស្លាបបឹងពារាំង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យោធាមីយ៉ាន់ម៉ា ដាក់ចេញច្បាប់អាជ្ញាសឹក ប្រឈមមុខនឹងបាតុកម្មដ៏ក្ដៅគគុក

យោធាមីយ៉ាន់ម៉ា ដាក់ចេញច្បាប់អាជ្ញាសឹក ប្រឈមមុខនឹងបាតុកម្មដ៏ក្ដៅគគុក

មនុស្ស៣នាក់បានរងរបួស បន្ទាប់ពីនាវាមុជទឹកជប៉ុនប៉ះទង្គិចនាវាដឹកទំនិញ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

មនុស្ស៣នាក់បានរងរបួស បន្ទាប់ពីនាវាមុជទឹកជប៉ុនប៉ះទង្គិចនាវាដឹកទំនិញ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

ទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បើកយុទ្ធនាការធ្វើតេស្តរកកូវីដ-១៩ លើសត្វចិញ្ចឹម

ទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បើកយុទ្ធនាការធ្វើតេស្តរកកូវីដ-១៩ លើសត្វចិញ្ចឹម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.