អ្នកស្រុកបន្ទាយស្រី រៀបចំពិធីបួងសួងផ្សងសុំទឹកភ្លៀងនៅខាងមុខប្រាសាទមេបុណ្យខាងកើត
ជាទំនៀមអ្នកស្រុកអង្គរតាំងពីបុរាណ ប្រជាជនភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបចំពិធីបួងសួងផ្សងសុំទឹកភ្លៀង ខណៈពេលដែលរដូវវស្សាចូលមកដល់ តែពុំមានភ្លៀងគ្រប់គ្រាន់ សម្រាប់ប្រជាកសិករធ្វើស្រែចម្ការ។ ពិធីបួងសួងនេះ បានធ្វើនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បរិវេណខាងមុខប្រាសាទមេបុណ្យខាងកើត ក្នុងពិធីនេះអ្នកភូមិបានចម្អិនបាយសម្លមកប្រគេនព្រះសង្ឃ និងរៀបចំគ្រឿងសែនព្រេនដល់អ្នកតាម្ចាស់ទឹក ម្ចាស់ដី ដែលរក្សាក្នុងភូមិឋាននេះ ដែលមានប្រជាជនចូលរួមយ៉ាងច្រើនកុះករ។ លោកយាយ ...