ប្រជាពលរដ្ឋឃុំអំពិល ស្រុកប្រាសាទបាគង នឹងរៀបចំពិធីចាប់ត្រីរួមគ្នាសម្រាប់ប្រារព្វពិធីឡើងមាឃនៅថ្ងៃចុងសប្ដាហ៍នេះ ដែលជាពិធីមានតាំងពីបុរាណមក
ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងរៀបចំពិធីចាប់ត្រីរួមគ្នានៅក្នុងបឹងសហគមន៍ ដើម្បីយកត្រីធ្វើម្ហូបអាហារសម្រាប់ពិធីឡើងមាឃ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលជាពិធីដែលប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ប្រកាន់ភ្ជាប់តាំងពីបុរាណមកមិនដែលខកខានឡើយ។ បើតាមលោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល បានឱ្យដឹងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ពិធីចាប់ត្រីរួមគ្នានេះធ្វើឡើងនៅក្នុងបឹងសហគមន៍ ...