Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងបរិស្ថានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថានថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប

ដោយ Pothe Thun
10/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងបរិស្ថានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថានថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធវិស័យបរិស្ថានថ្នាក់ក្រោមជាតិ ជូនដល់មន្ត្រីរាជការ មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធក្នុងខេត្តសៀមរាប សម្រាប់នាំយកនូវព័ត៌មានគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងសកម្មភាពអាទិភាពថ្មីៗ ដែលជាការឆ្លើយតបទៅនឹងអាណត្តិការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាពិសេសបញ្ចកោណទី៤ “ការអភិវឌ្ឍប្រកបដោយភាពធន ចីរភាព និងបរិយាប័ន្ន”។

លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា សិក្ខាសាលានាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកសាងសមត្ថភាព និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យបរិស្ថាន ដែលត្រូវបានកំណត់អាទិភាពនៅក្នុងបញ្ចកោណទី៤ គឺការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងមុំទី២ ផ្តោតលើការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍។ ដើម្បីធ្វើការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ គ្រប់គ្រងវិស័យបរិស្ថានការកែលម្អសោភ័ណ្ឌភាព លើកកម្ពស់គុណភាពបរិស្ថាន គឺតម្រូវឱ្យមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបអាចសម្រេចតាមផែនការ និងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលតែងយកចិត្តទុកដាក់ និងគិតគូរដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីជាឧត្តមប្រយោជន៍ដល់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ដែរថា តាមរយៈសិក្ខាសាលានេះ គឺជាយន្តការមួយក្នុងការផ្ទេរព័ត៌មាន និងចំណេះដឹងពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង ការកសាងសមត្ថភាពបន្ថែមជាដើម ហើយម្យ៉ាងវិញទៀត នៅពេលដែលយើងមានមូលធនមនុស្សរបស់យើងនៅមូលដ្ឋាននោះយើងអាចមានសមត្ថភាពអនុវត្តគោលនយោបាយដែលថ្នាក់ជាតិបានដាក់ចេញ និងជំរុញសន្ទុះ នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលរបស់យើងក្នុងការ សម្រេចឱ្យបាននៅគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសយុទ្ធសាស្ត្រ ចក្រាវិស័យបរិស្ថាន២០២៤ ដល់២០២៨ ដែលក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់កន្លងទៅ។

ឯកឧត្តម បញ្ជាក់ថា សិក្ខាសាលានាថ្ងៃនេះ គឺមានគោលបំណងចែករំលែកវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ហើយយើងក៏អាចរៀនសូត្រពីគ្នាតាមរយៈនៃការចែករំលែកបទពិសោធពីគ្នាទៅវិញទៅមក ហើយគោលដៅជាយុទ្ធសាស្ត្រ គឺសម្រេចឱ្យបាននូវភាពស្អាត ភាពបៃតង និងចីរភាព ក្នុងគោលដៅប្រែក្លាយសក្តានុពលវិស័យបរិស្ថានឱ្យទៅជាឧត្តមប្រយោជន៍ បម្រើជូនប្រជាជាតិកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើងកិត្យានុភាព ប្រទេសកម្ពុជាលើឆាកអន្តរជាតិផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី៖ រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ កំពុងជំរុញ និងលើកកម្ពស់ដល់តួនាទីស្ត្រី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី៖ រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ កំពុងជំរុញ និងលើកកម្ពស់ដល់តួនាទីស្ត្រី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត នាខែមេសាខាងមុខ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត នាខែមេសាខាងមុខ

ស្ត្រីជាជនវិបល្លាសស្មារតីសម្រាលកូនដោយខ្លួនឯង ត្រូវបាននាំយកទៅជួយសង្គ្រោះ ពិនិត្យថែទាំ និងតាមដានសុខភាព

ស្ត្រីជាជនវិបល្លាសស្មារតីសម្រាលកូនដោយខ្លួនឯង ត្រូវបាននាំយកទៅជួយសង្គ្រោះ ពិនិត្យថែទាំ និងតាមដានសុខភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.