Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ស្ត្រីជាជនវិបល្លាសស្មារតីសម្រាលកូនដោយខ្លួនឯង ត្រូវបាននាំយកទៅជួយសង្គ្រោះ ពិនិត្យថែទាំ និងតាមដានសុខភាព

ដោយ Pothe Thun
13/03/2025
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីមានស្ត្រីម្នាក់ ដែលជាមនុស្សវិបល្លាសស្មារតី និងបានសម្រាលកូនដោយខ្លួនឯង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចាត់មន្ត្រីជំនាញចុះពិនិត្យជាក់ស្ដែង និងបានជួយសង្គ្រោះ និងនាំយកស្ត្រីខាងលើ ទៅពិនិត្យ និងតាមដានសុខភាពនៅមន្ទីរបង្អែកខេត្ត ចំណែកទារកបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យកុមារអង្គរ និងបញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីមើលថែទាំទារក។

ដោយឡែកនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ត្រីជាម្ដាយខាងលើ ត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប សហការជាមួយ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនទៅរកសេវាថែទាំ និងស្ដារនីតិសម្បទានៅមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតីខេត្តកណ្ដាល រយៈពេលវែង។ ចំណែកទារក ត្រូវបានមន្ទីរសង្គមកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើកំណត់ហេតុទុកដាក់កុមារខាងលើបណ្ដោះអាសន្ន នៅអង្គការមេត្តាករុណា រង់ចាំម្ដាយបានជាសះស្បើយមកទទួលកូនទៅរស់នៅជាមួយវិញ។

សូមជម្រាបថា ស្ត្រីខាងលើនេះ ជាជនមានស្មារតីវិបល្លាស បានដើរចេញពីផ្ទះដោយគ្មានគោលដៅ នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ជាង១០ឆ្នាំមកហើយ ដោយកន្លងមកធ្លាប់មានសាច់ញាតិតែងតែនាំយកគាត់ត្រឡប់ទៅផ្ទះវិញជាច្រើនលើក តែគាត់នៅតែលួចដើរចេញពីផ្ទះដោយគ្មានគោលដៅបន្ត។ ដោយឡែក ចំពោះការសម្រាលកូនលើកនេះ គឺជាលើកទី៤ហើយ ដោយកូនទី១.ក្រោមការជួយសម្របសម្រួលពីក្រុមការងារចម្រុះ ត្រូវបានសាច់ញាតិទទួលយកទារកទៅចិញ្ចឹម និងកូនទី២ និងទី៣ ក៏ត្រូវបានក្រុមការងារចម្រុះជួយសង្គ្រោះ និងបានបញ្ជូនទារកឱ្យទៅរស់នៅក្នុងមណ្ឌលមេត្តាករុណា ដើម្បីមើលថែទាំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ចំពោះការរៀបចំនាំយកទារកឱ្យទៅរស់នៅជាមួយសាច់ញាតិ និងមណ្ឌលមេត្តាករុណា គឺដោយសារស្ត្រីរូបនេះ មានស្មារតីវិបល្លាស មិនអាចថែទាំទារកបាន ហើយមានពេលខ្លះគាត់មានអារម្មណ៍ខឹងសម្បា តែងតែបោកប្រាស់វត្ថុផ្សេងៗរួមទាំងកូន ដែលនៅក្នុងដៃរបស់ខ្លួន និយាយជារួម គឺដើម្បីរក្សាសុវត្ថិភាពជូនទារកតែប៉ុណ្ណោះ៕

ប្រភព៖ មន្ទីរសង្គមកិច្ច
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវ២ខ្សែ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវ២ខ្សែ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

អាជ្ញាធរខេត្ដសៀមរាប ត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ

អាជ្ញាធរខេត្ដសៀមរាប ត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ៖ រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅរៀបចំភូមិគំរូ បុរីជនបទ ឱ្យក្លាយទៅជាសកម្មភាពជាក់ស្ដែង

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ៖ រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅរៀបចំភូមិគំរូ បុរីជនបទ ឱ្យក្លាយទៅជាសកម្មភាពជាក់ស្ដែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.