Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្ដសៀមរាប ត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ

ដោយ Pothe Thun
13/03/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ អាជ្ញាធរខេត្ត ប្រតិបត្តិករ និងប្រជាពលរដ្ឋទូទាំងខេត្ត បានត្រៀមខ្លួនរួចជាស្រេច ទាំងសន្ដិសុខ សណ្ដាប់ធ្នាប់ និងការស្នាក់នៅ រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមកលេងកម្សាន្តរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា ការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានត្រៀមរៀបចំកម្លាំងការពាររួចហើយ ដោយក្នុងមានកងកម្លាំងរួមរបស់ខេត្ដ និងកម្លាំងប្រជាការពារ ដើម្បីធ្វើយ៉ាងណាជួយសម្រួលលំហូរចរាចរណ៍ក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសន្ដិសុខសុវត្ថិភាពភ្ញៀវទេសចរ។ សម្រាប់ប្រព័ន្ធការពារសុវត្ថិភាព និងលំហូរចរាចរណ៍ក្នុងព្រឹត្តិការណ៍នេះ ក៏មានក្រុមការងារកងកម្លាំងមកពីរាជធានីភ្នំពេញ ចូលរួមការពារសុវត្ថិភាពផងដែរ។

ឯកឧត្ដម ប្រាក់ សោភ័ណ បានបញ្ជាក់ថា ចំពោះសេវាស្នាក់នៅ ផ្ទះសំណាក់ សណ្ឋាគារ ក៏ទទួលបានកក់បន្ទប់ជាបន្តបន្ទាប់ ខណៈអាជីវករក៏ដូចជាប្រតិបត្ដិករទេសចរ ក៏បានសហការជាមួយអាជ្ញាធរខេត្ដ ពិសេសផ្នែកមន្ទីរទេសចរណ៍ ជាមួយការមិនដំឡើងតម្លៃសេវាកម្មកន្លែងស្នាក់នៅ ឬសេវាម្ហូបអាហារនោះឡើយ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានកម្មវិធីចំនួន៣៨កម្មវិធី ក្នុងនោះក៏មានកម្មវិធីថ្មីៗទៀត ដូចជា កម្មវិធីភូមិដើមត្នោត ភូមិរចនាជាដើម ដែលនឹងរំលេចក្នុងព្រឹត្តិការណ៍នេះ។ ជាមួយគ្នានោះ កម្មវិធីចង្វាក់បេះដូងអង្គរ (Angkor comes to life) គឺជាការសម្តែងទស្សនីយភាពដែលនឹងបង្ហាញពីភាពប្រសព្វគ្នានៃការរម្លឹកធ្វើឱ្យរស់រវើក ផ្សារភ្ជាប់ជីវិតនៃមរតកបេតិកភណ្ឌអរូបី នៅក្នុងបរិវេណប្រាសាទអង្គរវត្ត និងផ្តល់ឱកាសដ៏ពិសេសជូនប្រជាពលរដ្ឋ “មួយដងក្នុងមួយជីវិត” ដែលនឹងបង្កើតជាការចងចាំ ក្តីស្រឡាញ់ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ៖ រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅរៀបចំភូមិគំរូ បុរីជនបទ ឱ្យក្លាយទៅជាសកម្មភាពជាក់ស្ដែង

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ៖ រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅរៀបចំភូមិគំរូ បុរីជនបទ ឱ្យក្លាយទៅជាសកម្មភាពជាក់ស្ដែង

រដ្ឋបាលខេត្តសៀមរាប ដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២៤

រដ្ឋបាលខេត្តសៀមរាប ដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២៤

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំត្រៀមរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំត្រៀមរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63313 shares
    Share 43697 Tweet 8173
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.