Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ៖ រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅរៀបចំភូមិគំរូ បុរីជនបទ ឱ្យក្លាយទៅជាសកម្មភាពជាក់ស្ដែង

ដោយ Pothe Thun
13/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ឱ្យក្លាយទៅជាសកម្មភាពជាក់ស្ដែងឱ្យបានឆាប់នៅពេលខាងមុខ ដើម្បីឈានឆ្ពោះទៅការកសាងសង្គមសុខដុមរមនា ដែលប្រជាជនគ្រប់រូបអាចរស់នៅប្រកបដោយចំណេះដឹង និងភាពជាបងប្អូន។

សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីការប្រមូលទិន្នន័យ និងទីតាំងសំណង់បណ្តោះអាសន្នតាមរាជធានី ទីក្រុង ទីប្រជុំជន និងទិន្នន័យតម្រូវការលំនៅឋានតាមភូមិ ឃុំសង្កាត់ នៃរាជធានីខេត្តទាំង២៥ នៅខេត្តសៀមរាប នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈគោលនយោបាយជាតិ ស្ដីពីលំនៅឋាន និងគោលនយោបាយស្ដីពីលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិស្ដីពីការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ បាននឹងកំពុងសហការជាមួយវិស័យឯកជន បន្តជំរុញអនុវត្តន៍គម្រោងលំនៅឋានតម្លៃសមរម្យ ដើម្បីធានាដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម និងជនដែលងាយរងគ្រោះ មានលទ្ធភាពទិញ និងជួលលំនៅឋាន សម្រាប់រស់នៅប្រកបដោយសុខមាលភាព សុវត្តិភាព និងសេចក្ដីថ្លៃថ្នូ។

ឯកឧត្ដមរដ្ឋលេខាធិកា បានជំរុញដល់មន្រ្តីជំនាញ គ្រប់អ្នកពាក់ព័ន្ធ ធ្វើការប្រមូលទិន្នន័យ និងទីតាំងសំណង់បណ្តោះអាសន្នតាមរាជធានី ទីក្រុង ទីប្រជុំជន និងទិន្នន័យតម្រូវការលំនៅឋានតាមភូមិ ឃុំសង្កាត់ នៃរាជធានីខេត្តទាំង២៥ ឱ្យបានឆាប់រហ័ស ដើម្បីត្រៀមខ្លួនឆ្ពោះទៅរកការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យស្តីពីលំនៅឋានមួយដែលងាយគ្រប់គ្រង និងងាយប្រើប្រាស់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ។ ពិសេសការរៀបចំផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ងាយស្រួលក្នុងការដោះស្រាយ សម្រាប់ជាមូលដ្ឋានដល់ការវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានបានសមស្រប ដើម្បីឱ្យពួកគេទទួលបានលំនៅឋានសមរម្យ មានសុវត្ថិភាព និងមានផាសុខភាព សេចក្ដីថ្លៃថ្នូរ សម្រាប់ការស្នាក់នៅ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា កន្លងមករដ្ឋបាលខេត្ដ បានសហការជាមួយអង្គការដៃគូទៅលើការអនុវត្ដគម្រោងលំនៅដ្ឋានសង្គមកិច្ច សម្រាប់ឱ្យប្រជាពលរដ្ឋដែលតាំងទីលំនៅបណ្ដោះអាសន្នលើទីធ្លាសាធារណៈរបស់រដ្ឋនៅក្នុងក្រុងសៀមរាប។ ហើយជាក់ស្ដែងរដ្ឋបាលខេត្ដ ជាមួយនិងអង្គការដៃគូ បានសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋដែលរស់នៅតំបន់សំណង់បណ្ដោះអាសន្ន មករស់នៅតំបន់រៀបចំថ្មីមានទីតាំងនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប បានចំនួន ៧៥គ្រួសាររួចមកហើយ។

លោកអភិបាលរងខេត្ត បញ្ជាក់ថា តាមទិន្នន័យនៃសំណង់បណ្ដោះអាសន្នក្នុងក្រុងសៀមរាប ឆ្នាំ២០២៣ រដ្ឋបាលក្រុងសៀមរាប បានសហការជាមួយមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ អង្គការដៃគូ បានចងក្រងទិន្នន័យសំណង់បណ្ដោះអាសន្ននៅក្នុងសង្កាត់ចំនួន១២ នៃក្រុងសៀមរាប សរុបចំនួន១៤៩ទីតាំង ស្មើនឹង ១ ៨៣៤គ្រួសារ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២៤

រដ្ឋបាលខេត្តសៀមរាប ដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២៤

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំត្រៀមរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំត្រៀមរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ រួមគ្នាពន្លឿនការងារធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់តំបន់ឆាប់បានទឹកស្អាតប្រើប្រាស់

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ រួមគ្នាពន្លឿនការងារធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់តំបន់ឆាប់បានទឹកស្អាតប្រើប្រាស់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.