Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ រួមគ្នាពន្លឿនការងារធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់តំបន់ឆាប់បានទឹកស្អាតប្រើប្រាស់

ដោយ Pothe Thun
13/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ រួមគ្នាពន្លឿនការងារធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់តំបន់ឆាប់បានទឹកស្អាតប្រើប្រាស់
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញដល់ប្រតិបត្តិករ អាជ្ញាធរ មន្ទីរអង្គភាព ក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នាពន្លឿនការងារ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា ទាំងនៅទីក្រុង ទីប្រជុំជន និងជនបទ ដោយការសហការគាំទ្រគ្នាទៅវិញទៅមក សាមគ្គីគ្នាជាធ្លុងមួយ បង្កើតជាបរិយាកាសសុខដុមនីយកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងនោះទាំងអ្នកប្រើប្រាស់ ទាំងអ្នកផ្គត់ផ្គង់ ត្រូវមានផ្នត់គំនិតមួយថា ទឹកស្អាតជារបស់រួម ជាបញ្ហារួម។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងទឹកស្អាត ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបានកំណត់វិស័យអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដែលក្នុងនោះ “ទឹក” គឺត្រូវបានរំកិលមកជាអាទិភាពលំដាប់ទី៣ ដោយផ្តោតលើរបៀបវារៈ “ធានាប្រសិទ្ធភាពសមិទ្ធកម្ម” និងអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អ៊ុ សុថា បានបញ្ជាក់ទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងយកចិត្តទុកដាក់ជំរុញឱ្យសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០១៦-២០៣០ ដែលកំណត់ថា ប្រជាពលរដ្ឋត្រូវមានទឹកស្អាតប្រើទាំងអស់គ្នា នៅត្រឹមឆ្នាំ២០៣០។ ដូចដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកាលឆ្នាំ២០២១កន្លងទៅ សម្តេចបានមានប្រសាសន៍គាំទ្រ និងបានប្រកាសដាក់ឱ្យប្រើប្រាស់ពាក្យ ស្លោកមួយឃ្លាខ្លីគឺ “ទឹកស្អាតសម្រាប់ទាំងអស់គ្នា” ហើយសម្តេចតេជោ សង្កត់ធ្ងន់ថា ការកំណត់ទិសដៅនេះ ធ្វើឱ្យយើងទាំងអស់គ្នាគិតគូរដោយហ្មត់ចត់បំផុត ទៅលើសកម្មភាពទាំងឡាយ ដើម្បីផ្តល់ទឹកស្អាតសម្រាប់ទាំងអស់គ្នា។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប ប្រតិបត្តិករវិស័យឯកជនដែលធ្វើអាជីវកម្មទឹកស្អាតមានចំនួន ១០មូលដ្ឋាន ក្នុងស្រុកជីក្រែង ស្រុកក្រឡាញ់ ស្រុកពួក ស្រុកសូទ្រនិគម ស្រុកអង្គរជុំ ស្រុកវ៉ារិន និងស្រុកស្រីស្នំ និងមានប្រតិបត្តិករដែលទទួលប្រកាសអនុញ្ញាតធ្វើអាជីវកម្ម តែមិនបានអនុវត្ត ៤ស្រុក ដូចជា៖ ១.ប្រតិបត្តិករទឹកស្អាត ឃុំស្វាយលើ និងឃុំបឹងមាលា ស្រុកស្វាយលើ, ២.នៅឃុំស្វាយស និងឃុំប្រាសាទ ស្រុកវ៉ារិន, ៣.ឃុំល្វាក្រាំង និងឃុំវ៉ារិន ស្រុកវ៉ារិន និង៤.នៅឃុំល្វែងប្ញស្សី ស្រុកជីជ្រែង។ ដោយទ្បែកចំពោះសិប្បកម្មដែលបានស្នើសុំស្តង់ដារកន្លងមកមាន ១១មូលដ្ឋានសិប្បកម្ម និងសហគ្រាស។ ជាទិសដៅ រដ្ឋបាលខេត្តនឹងជំរុញអាជីវករទឹកស្អាតទាំងអស់ ដែលបាននឹងកំពុងធ្វើអាជីវកម្មផ្តល់ទិន្នន័យរបាយការណ៍ទឹកស្អាត ជំរុញការត្រួតពិនិត្យគុណភាពទឹកជាប្រចាំ និងស្វែងរកដៃគូវិនិយោគនៅតាមភូមិ ឃុំសង្កាត់ ស្រុកក្រុង ក្នុងខេត្តសៀមរាបទាំងមូល៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យបង្អែកកម្រិត២សូទ្រនិគម ត្រៀមរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់ និងបន្ទប់វះកាត់ ដើម្បីលើកកម្ពស់ការផ្ដល់សេវា

មន្ទីរពេទ្យបង្អែកកម្រិត២សូទ្រនិគម ត្រៀមរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់ និងបន្ទប់វះកាត់ ដើម្បីលើកកម្ពស់ការផ្ដល់សេវា

សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់នៃខេត្តសៀមរាប បើកមហាសន្និបាតអាណត្តិទី៤ ដើម្បីពិនិត្យកែសម្រួល អនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម

សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់នៃខេត្តសៀមរាប បើកមហាសន្និបាតអាណត្តិទី៤ ដើម្បីពិនិត្យកែសម្រួល អនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.