Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរពេទ្យបង្អែកកម្រិត២សូទ្រនិគម ត្រៀមរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់ និងបន្ទប់វះកាត់ ដើម្បីលើកកម្ពស់ការផ្ដល់សេវា

ដោយ Pothe Thun
14/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកកម្រិត២សូទ្រនិគម ត្រៀមរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់ និងបន្ទប់វះកាត់ ដើម្បីលើកកម្ពស់ការផ្ដល់សេវា
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមានការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ ឯកឧត្តម វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសូទ្រនិគម ខេត្តសៀមរាប ដែលជាមន្ទីរពេទ្យបង្អែកកម្រិត២ ដើម្បីពិនិត្យផ្ដល់យោបល់ លើការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់ ប្រពោធនកម្ម និងបន្ទប់វះកាត់ ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពផ្ដល់សេវាជូនប្រជាពលរដ្ឋ។

ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម វេជ្ជបណ្ឌិត ង៉ូវ កាង បានជំរុញ និងណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវយកចិត្តទុកដាក់ពន្លឿន ពិនិត្យទៅលើទីតាំងជាក់ស្ដែង ដើម្បីធ្វើការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធលើផ្នែកសង្រ្គោះបន្ទាន់ ប្រពោធនកម្ម និងបន្ទប់វះកាត់ ជាពិសេសសម្ភារបរិក្ខារ និងការគុណភាពនៃការផ្ដល់សេវា ធ្វើយ៉ាងណាបង្កើនរំហូរអ្នកមកទទួលសេវានៅក្នុងមន្ទីរពេទ្យរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់តាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្នុងការពិនិត្យវាយតម្លៃ រៀបចំពង្រឹងសមត្ថភាពផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់ នៅមន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ បានចំនួន៦១មន្ទីរពេទ្យបង្អែក។ មន្ទីរពេទ្យបង្អែកទាំងនេះនឹងទទួលបានការរៀបចំកែលម្អពង្រឹងសមត្ថភាពផ្នែកសង្រ្គោះបន្ទាន់ ប្រពោធនកម្ម និងបន្ទប់វះកាត់ ឱ្យកាន់តែមានសមត្ថភាព ប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវាកាន់តែល្អប្រសើរឡើងថែមទៀត៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប្រភព៖ ក្រសួងសុខាភិបាល
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មន្ទីរពេទ្យបង្អែកសូទ្រនិគម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់នៃខេត្តសៀមរាប បើកមហាសន្និបាតអាណត្តិទី៤ ដើម្បីពិនិត្យកែសម្រួល អនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម

សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់នៃខេត្តសៀមរាប បើកមហាសន្និបាតអាណត្តិទី៤ ដើម្បីពិនិត្យកែសម្រួល អនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការថ្មី សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការថ្មី សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.