Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

ដោយ Pothe Thun
14/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាយកចិត្តទុកដាក់ពិភាក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីសម្រួលការធ្វើដំណើរ និងការស្នាក់នៅភ្ញៀវទេសចរ ពិសេសទេសចរព្រះពុទ្ធសាសនា ឬកម្មវិធីបែបប្រពៃណីសាសនារបស់កម្ពុជា ដូចជា បុណ្យមាឃបូជា វិសាខបូជា និងភ្ជុំបិណ្ឌជាដើម។

ក្នុងវេទិកាទេសចរណ៍ និងវប្បធម៌ព្រះពុទ្ធសាសនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង និងជាប្រភពចំណូលមិនចេះរីងស្ងួត។ ជាមួយគ្នានេះទេសចរណ៍បែបសាសនា ក៏ជាផ្នែកមួយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើវិស័យទេសចរណ៍កម្ពុជាផងដែរ។ ជាក់ស្តែងខេត្តសៀមរាប វិស័យទេសចរណ៍វត្តអារាម កំពុងតែទាក់ទាញភ្ញៀវទេសចរបរទេសឱ្យស្គាល់ និងឈ្វេងយល់បានកាន់តែច្បាស់ពីព្រះពុទ្ធសាសនា ហើយក្រៅពីទស្សនាប្រាសាទបុរាណ អ្នកទេសចរបរទេសមួយចំនួនបានចូលទៅក្នុងវត្តនិមន្តព្រះសង្ឃប្រោះព្រំ ទៅតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ប៉ាក់ សុខុម បានបង្ហាញការគាំទ្រឱ្យមានការចែករំលែកចំណេះដឹង ទាក់ទងនឹងការរៀបចំទិសដៅទេសចរណ៍សាសនា ពិសេសគឺសាសនាព្រះពុទ្ធ បែបបទធម៌វិន័យដែលប្រតិបត្តិនៅតាមតំបន់នីមួយៗ ដើម្បីជាបទពិសោធ។ ជាមួយគ្នានេះឯកឧត្តម ស្នើឱ្យមានកិច្ចសហការស្អិតរមួតរវាងក្រុមប្រឹក្សាភិបាលសមាគមសហប្រតិបត្តិការព្រះពុទ្ធសាសនាខ្មែរ-ចិន និងសមាគមកិច្ចសហប្រតិបត្តិការ ពុទ្ធសាសនាកម្ពុជា-ចិន ជាមួយក្រសួងទេសចរណ៍បន្ថែមទៀត ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍បែបសាសនាសំខាន់ៗរបស់កម្ពុជា និងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ព្រះពុទ្ធសាសនា ទៅកាន់បណ្តា ប្រទេសនានា ដែលគោរព និងប្រតិបត្តិសាសនាព្រះពុទ្ធនៅក្នុងតំបន់យើងនេះ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប រំពឹងថា វេទិកាទេសចរណ៍ និងវប្បធម៌ព្រះពុទ្ធសាសនា ឆ្នាំ២០២៥នេះ មិនត្រឹមតែជាវេទិកាមួយជំរុញនូវកិច្ចសហប្រតិបត្តិការទ្វេភាគី នៃទំនាក់ទំនងកម្ពុជាចិនប៉ុណ្ណោះទេ ប៉ុន្តែវេទិកានេះ នឹងជាយន្តការមួយ និងសក្ខីភាពមួយ ដែលបានឆ្លុះបញ្ចាំងពីសន្តិភាព សុខសុវត្ថិភាព និងការបដិសណ្ឋារកិច្ច សម្រាប់កម្ពុជា ជាពិសេសខេត្តសៀមរាប ដែលបានត្រៀមទទួលស្វាគមន៍ភ្ញៀវជុំវិញពិភពលោក ជាពិសេសបងប្អូនភ្ញៀវទេសចរជនជាតិចិន មកពីខេត្តក្រុងសម្ព័ន្ធមេត្រីភាពគ្រប់តំបន់ តាមរយៈការជំរុញនូវការហោះហើរផ្ទាល់មកកាន់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ ការចាប់ដៃធុរកិច្ចចិន-កម្ពុជា និងការផ្សព្វផ្សាយនូវការចែករំលែកទស្សនីយភាព និងសក្ខីភាពដែលមានសាសនា វប្បធម៌ អរិយធម៌ សំដៅជំរុញនូវការអភិវឌ្ឍវិស័យទេសចរណ៍ដោយបម្រើដល់ប្រយោជន៍ទៅវិញទៅមករវាងខេត្តក្រុងសម្ពន្ធមេត្រីភាព និងប្រជាជនកម្ពុជាចិន ដែលបានប្រកាន់ជំហគាំទ្រគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើមស្តីពីខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការថ្មី សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការថ្មី សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប គ្រោងរៀបចំ“យុទ្ធនាការគ្រប់គ្រាន់” ដើម្បីជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ នៅចុងខែមីនានេះ

អាជ្ញាធរខេត្តសៀមរាប គ្រោងរៀបចំ“យុទ្ធនាការគ្រប់គ្រាន់” ដើម្បីជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ នៅចុងខែមីនានេះ

វត្តសំរោង ក្នុងស្រុកសូទ្រនិគម រៀបចំពិធីបុណ្យទេសនាមហាវេស្សន្តរជាតក តាមលំអានប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា

វត្តសំរោង ក្នុងស្រុកសូទ្រនិគម រៀបចំពិធីបុណ្យទេសនាមហាវេស្សន្តរជាតក តាមលំអានប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.