Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

វត្តសំរោង ក្នុងស្រុកសូទ្រនិគម រៀបចំពិធីបុណ្យទេសនាមហាវេស្សន្តរជាតក តាមលំអានប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា

វត្តសំរោង ក្នុងស្រុកសូទ្រនិគម រៀបចំពិធីបុណ្យទេសនាមហាវេស្សន្តរជាតក តាមលំអានប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា

ដោយ Pothe Thun
17/03/2025
នៅក្នុង ព័ត៌មានជាតិ
វត្តសំរោង ក្នុងស្រុកសូទ្រនិគម រៀបចំពិធីបុណ្យទេសនាមហាវេស្សន្តរជាតក តាមលំអានប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះគ្រូចៅអធិការវត្តសំរោង ស្ថិតក្នុងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយបានមូលមតិគ្នាជាមួយ គណៈកម្មការ អាចារ្យវត្ត រួមនឹងប្រជាពុទ្ធបរិស័ទក្នុងមូលដ្ឋាន បានរៀបចំបុណ្យទេសនាមហាវេស្សន្តជាតក ទៅតាមលំអានប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា រយៈពេលពីរយប់ បីថ្ងៃ ចាប់ថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៥ រួមជាមួយការសម្តែងចាប៉ីដងវែងឆ្លើយឆ្លងគ្នា ពាក់ព័ន្ធរឿងវេស្សន្តរជាតក និងការអប់រំផ្សេងៗ។

ព្រះតេជគុណ ថង ចន្ថា ព្រះចៅអធិការវត្តសំរោង មានសង្ឃដីកាឱ្យដឹងថា តាមបណ្តាវត្តអារាមក្នុងខេត្តសៀមរាប គេតែងជ្រើសរើសពេលសម្រាប់ធ្វើពិធីទេសនាមហាជាតក ក្នុងពេលណាមួយក៏បាន អាស្រ័យតាមការរើសរកពេលវេលា។ វត្តនីមួយៗបានរៀបចំជាបន្តបន្ទាប់មិនស្របពេលគ្នាទេអាស្រ័យទៅតាមការឯកភាពពីគណៈកម្មការវត្តប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងអាជ្ញាធរមូលដ្ឋានកំណត់ពេលវេលាមិនប៉ះពាល់ដល់ការងារប្រមូលផលរបស់បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះតេជគុណ ថង ចន្ថា មានសង្ឃដីកាឱ្យដឹងទៀតថា នៅខេត្តសៀមរាប គេនិយមប្រារព្ធពិធីនេះអស់រយៈពេលពីរយប់ បីថ្ងៃ។ បើសង្ខេបឱ្យខ្លីបំផុតមក គឺគេចាប់ផ្តើមពីក្រុងពលី កិច្ចបួងសួង រួចហើយក៏ចាប់ផ្តើមទេសន៍កាន់មហាល័យ។ លុះស្អែកឡើងទើបចាប់ទេសនាពីកណ្ឌទី១ ដល់កណ្ឌទី១៥ ដែលចប់នៅយប់ថ្ងៃទីពីរ។ នៅថ្ងៃទី៣ គេនិមន្តព្រះសង្ឃទេសន៍ «អានិសង្សបក រៀបរាប់ពីការស្តាប់ទេសនាមហាជាតក» រួចហើយក៏រៀបពិធីដាក់បាត្រឆ្លង ជាកិច្ចបញ្ចប់កម្មវិធីទេសនា។

ព្រះគ្រូចៅអធិការវត្ត ក៏បានរំលឹកថា «ជាតក» សំដៅលើរឿងរ៉ាវ «ជាតិ» ទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធ មុនជាតិដែលព្រះអង្គបានត្រាស់ដឹង ពោលគឺនៅពេលដែលព្រះអង្គនៅជាព្រះពោធិសត្វ ហើយចាប់កំណើតផ្សេងៗគ្នា ជាមនុស្សឬជាសត្វជាដើម។ ជាតក១០ចុងក្រោយគេបង្អស់ហៅថា «ទសជាតក»។ នៅក្នុងជាតកទាំង១០នេះ ជាតកចុងក្រោយបង្អស់មានឈ្មោះថា «វេស្សន្តរជាតក» ដ្បិតព្រះពោធិសត្វនៅក្នុងជាតិនោះមានព្រះនាមថា «ព្រះវេស្សន្តរ»។ ក្នុងជាតិនីមួយៗក្នុងចំណោម១០ជាតិនេះ ព្រះពោធិសត្វតែងបំពេញបានបារមីអ្វីមួយ មានន័យថាបំពេញអ្វីមួយបានពេញលេញឥតខ្ចោះដល់ទីបញ្ចប់។ ជាតិជាព្រះវេស្សន្តរនេះ គេច្រើននិយមហៅថា «មហាជាតក» ដោយគេយល់ថាជា ជាតិដែលធំបង្អស់៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ

ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ

សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ជំរុញឱ្យអាជ្ញាធរបង្កើនយុទ្ធនាការផ្សព្វផ្សាយពីអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ជំរុញឱ្យអាជ្ញាធរបង្កើនយុទ្ធនាការផ្សព្វផ្សាយពីអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

មន្ត្រីជំនាញជំរុញដល់គ្រប់អ្នកពាក់ព័ន្ធចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ខណៈអត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅតែមានតួលេខខ្ពស់

មន្ត្រីជំនាញជំរុញដល់គ្រប់អ្នកពាក់ព័ន្ធចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ខណៈអត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅតែមានតួលេខខ្ពស់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.