Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ

ដោយ Pothe Thun
17/03/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្ដសៀមរាប បានសហការគ្នារៀបចំព្រឹត្ដិការណ៍ សម្ដែងសិល្បៈអន្ដរជាតិ សៀមរាបអង្គរ ដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ ជាពិសេសមកទស្សនាគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ដែលព្រឹត្ដិការណ៍នេះ ធ្វើឡើងនៅរាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នៅសួនក្បែព្រះរាជដំណាក់ក្រុងសៀមរាប។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ព្រឹត្តិការណ៍ សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ ពោរពេញដោយអត្ថន័យ អត្ថរស និងភាតរភាពដ៏ជ្រាលជ្រៅ ជាលក្ខណៈមហោឡារិក ក្រោមម្លប់សុខសន្តិភាព។ ឯកឧត្តមថាការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការល្អ នៃវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឲ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរ ទាំងជាតិ-អន្តរជាតិ ជាពិសេសមកទស្សនាគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប និងជម្រុញ ចលនាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត ។

ឯកឧត្តម រដ្ឋមន្ត្រីបន្ថែមថា៖ ក្រសួងទេសចរណ៍ កំពុងខិតខំធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីបំពេញបន្ថែមចរន្តភ្ញៀវទេសចរនារដូវកាលបៃតង (Green Season) តាមរយៈការទាក់ទាញទីផ្សារទេសចរណ៍មូស្លីម ពីបណ្តាប្រទេសអារ៉ាប់ និងមជ្ឈិមបូព៌ា រួមជាមួយការទាក់ទាញជើងហោះហើរត្រង់ពីបណ្តាប្រទេសដៃគូសំខាន់ៗផ្សេងទៀត។ ការរីកចម្រើននៃវិស័យទេសចរណ៍ជាបន្តបន្ទាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ រួមមាន វិស័យឯកជនផងដែរ ឱ្យកាន់តែរស់រវើកតាមរយៈ ការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ, ចំណូល និងចលករជំរុញសកម្មភាព សេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ឯកឧត្តម រដ្ឋមន្ត្រីរំពឹងថា ព្រឹតិ្តការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ នឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងពិភពលោក ។ ជាមួយគ្នានេះឯកឧត្តមក៏រំពឹងថា នឹងមានការចូលរួមផ្សព្វផ្សាយកាន់តែខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធ អំពីអត្តសញ្ញាណ សិល្បៈ វប្បធម៌កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ដែលនឹងក្លាយជាចលករដ៏សំខាន់ ក្នុងការជម្រុញកំណើនទេសចរមកកាន់កម្ពុជា កាន់តែច្រើនថែមទៀត ពិសេសគោលដៅបេតិកភណ្ឌពិភពលោកសៀមរាប-អង្គរ ។

ជាមួយគ្នានេះដែរ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា រដ្ឋបាលខេត្ត បានលើកទិសដៅជំរុញ និងលើកទឹកចិត្តដល់ការ វិនិយោគ បង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ ផ្សារភ្ជាប់ជាមួយសក្តានុពលវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដោយរៀបចំប្រតិទិនកម្មវិធីព្រឹត្តិការណ៍នានា ស្របតាមផែនការយុទ្ធ-សាស្រ្តទេសចរណ៍ ២០២២-២០៣៥ របស់រាជរដ្ឋាភិបាល។ លោកសម្តែងការដឹងគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគិតគូរជាយុទ្ធសាស្ត្រសម្រាប់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាខេត្តសៀមរាប តាមរយៈការដាក់ចេញនូវយុទ្ធនាការ “ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” នាពេលកន្លងមក ដែលមានក្រសួងទេសចរណ៍ចូលរួមអនុវត្តគាំទ្រយ៉ាងសកម្ម ដោយបាននាំយកនូវកម្មវិធី និងព្រឹត្តការណ៍ជាតិ-អន្តរជាតិជាច្រើន មកកាន់ខេត្តសៀមរាប។

សូមជម្រាបថា ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរនេះ មានការអញ្ជើញចូលរួមពីសំណាក់ក្រុមសិល្បករ សិល្បការិនី ចម្រុះជាតិសាសន៍មានដូចជា កម្ពុជា , ឥណ្ឌូនណេស៊ី , ចិន , ហ្វីលីពីន , ឥណ្ឌា និងបណ្តាប្រទេសមកពីអឺរ៉ុប ដែលពួកគេបានប្រមូលផ្តុំនូវទស្សនីយភាពជាច្រើនប្រភេទប្លែកៗ រួមមាន, របាំកូរសមុទ្រទឹកដោះ, នឹកស្រុក, របាំក្រមាខ្មែរ, របាំមរតកដូនតា ការប្រគុំឧបករណ៍តន្រ្តី និងចម្រៀង ដែលបង្កប់អត្តន័យ រូបភាព បរិយាកាសដ៏ស្រស់ស្អាតដល់ភ្ញៀវទេសចរណ៍ ។

អត្ថបទ និងរូបភាព ៖ សហការី
កែសម្រួល៖ លោក ហាំ ម៉េងហួត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ជំរុញឱ្យអាជ្ញាធរបង្កើនយុទ្ធនាការផ្សព្វផ្សាយពីអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ជំរុញឱ្យអាជ្ញាធរបង្កើនយុទ្ធនាការផ្សព្វផ្សាយពីអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

មន្ត្រីជំនាញជំរុញដល់គ្រប់អ្នកពាក់ព័ន្ធចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ខណៈអត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅតែមានតួលេខខ្ពស់

មន្ត្រីជំនាញជំរុញដល់គ្រប់អ្នកពាក់ព័ន្ធចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ខណៈអត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅតែមានតួលេខខ្ពស់

រយៈពេល១៧ថ្ងៃ ក្នុងខែមីនា មានភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជរលក់សំបុត្រជាង ២៦ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ

រយៈពេល១៧ថ្ងៃ ក្នុងខែមីនា មានភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជរលក់សំបុត្រជាង ២៦ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.