Thursday, January 29, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីជំនាញជំរុញដល់គ្រប់អ្នកពាក់ព័ន្ធចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ខណៈអត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅតែមានតួលេខខ្ពស់

ដោយ Pothe Thun
17/03/2025
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការអេដស៍ខេត្ត ជាមួយសមាជិកគណៈកម្មាធិការលេខាធិការដ្ឋានអេដស៍ ដើម្បីធ្វើការពិនិត្យ តាមដាន និងវាយតម្លៃពីស្ថានភាពនៃអ្នកផ្ទុកមេរោគអេដស៍ ដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដ ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដសៀមរាប បានបញ្ជាក់ថាភារកិច្ចរបស់លេខាធិការដ្ឋាន គឺជាសេនាធិការផ្ទាល់របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ដោយមានជំនួយពីក្រុមបច្ចេកទេសអន្តរក្រសួងលេខាធិការដ្ឋាន មានតួនាទីវិភាគលើស្ថានភាពនៃការរីករាលដាលជំងឺអេដស៍ មុខសញ្ញាប្រឈមនៃកត្តាជំរុញឱ្យមានការរីករាលដាល និងដំណោះស្រាយ ធ្វើការបណ្តុះបណ្តាលដល់មន្រ្តីជំនាញរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ សហគមន៍ និងអ្នកស្ម័គ្រចិត្តអំពីការងារដែលពាក់ព័ន្ធនឹងកិច្ចការដែលប្រយុទ្ធ និងជំងឺអេដស៍។

លោកប្រធានមន្ទីរ បានឱ្យដឹងថា បច្ចុប្បន្នអត្រាប្រេវ៉ាឡង់ និងអត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅតែមានកម្រិតខ្ពស់ក្នុងចំណោមក្រុមប្រឈមមុខ ដែលអត្រានៃអ្នកដឹងអំពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួនទើបតែសម្រេចបាន ៨៩ភាគរយ ធៀបនឹងគោលដៅ ៩៥ភាគរយ សម្រាប់គោលដៅទី១ ខណៈខេត្តសៀមរាប មាន ៨៥ភាគរយ។ ដោយឡែកការទទួលបានសេវាលេបថ្នាំបង្ការជាមុន នៅពេលប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ និងសេវាធ្វើតេស្តរកមេរោគអេដស៍ក្នុងចំណោមក្រុមប្រឈមមុខនៅមានកម្រិតទាប ជាមួយនឹងការលេចឡើងនូវឥរិយាបទប្រឈមថ្មីៗ ដូចជា ការប្រើប្រាស់គ្រឿងញៀននៅពេលរួមភេទដោយមិនបានបង្ការការឆ្លងមេរោគអេដស៍ជាដើម។ ក្នុងន័យនេះ សូមឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមឱ្យបានសកម្មលើគ្រប់រូបភាព និងលទ្ធភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ពិសេសលើកកម្ពស់គោលការណ៍ PAC ឱ្យបានទូលំទូលាយ ជំរុញ និងលើកទឹកចិត្តដល់មន្ទីរជំនាញពាក់ព័ន្ធ ខិតខំអនុវត្តគោលនយោបាយយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល និងអជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះដែរ គឺដើម្បីស្វែងរកធាតុចូល ក៏ដូចជាពិភាក្សាគ្នា និងស្វែងរកយុទ្ធសាស្ដ្រ ធ្វើយ៉ាងណាកុំឱ្យការកើនឡើងនូវជំងឺអេដស៍ មេរោគអេដស៍នៅតាមសហគមន៍ ក៏ដូចជាការកើតឡើងដល់ប្រជាពលរដ្ឋ ពិសេសយុវជន។ ដូច្នេះសូមឱ្យគ្រប់អ្នកពាក់ព័ន្ធ តាមដានដោយយកចិត្ដទុកដាក់ ចំពោះអ្នកប្រឈមនឹងកើតជំងឺអេដស៍ ធ្វើយ៉ាងណាដើម្បីលុបបំបាត់ការឆ្លងមេរោគអេដស៍ជំងឺអេដស៍ឱ្យបាន៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ជំងឺ​អេដស៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល១៧ថ្ងៃ ក្នុងខែមីនា មានភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជរលក់សំបុត្រជាង ២៦ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ

រយៈពេល១៧ថ្ងៃ ក្នុងខែមីនា មានភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជរលក់សំបុត្រជាង ២៦ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ

អាជ្ញាធរខេត្តសៀមរាប៖ ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ គឺជាឯកសារគោលដ៏មានសារៈសំខាន់សម្រាប់ចូលរួមក្នុងការអភិវឌ្ឍខេត្តទាំងមូល

អាជ្ញាធរខេត្តសៀមរាប៖ ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ គឺជាឯកសារគោលដ៏មានសារៈសំខាន់សម្រាប់ចូលរួមក្នុងការអភិវឌ្ឍខេត្តទាំងមូល

សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព

សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.