Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប៖ ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ គឺជាឯកសារគោលដ៏មានសារៈសំខាន់សម្រាប់ចូលរួមក្នុងការអភិវឌ្ឍខេត្តទាំងមូល

ដោយ Pothe Thun
20/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ (២០២៥-២០២៩) របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ គឺជាឯកសារគោលដ៏មានសារៈសំខាន់សម្រាប់ចូលរួមក្នុងការអភិវឌ្ឍខេត្តទាំងមូល ដើម្បីរួមចំណែកឈានទៅសម្រេចបានគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ យូ សុភា មានប្រសាសន៍ថា កិច្ចប្រជុំណាពេលនេះ គ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ អាចចូលរួមផ្តល់យោបល់ ពិភាក្សាទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន ដែលជាធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ដែលរួមមាន យុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច យុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមកិច្ច យុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការបន្សាំ នឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់គ្រងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឈានទៅរៀបចំសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ឆ្លើយតបទៅនឹងសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងនោះលោកជំទាវ បានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង ត្រូវលើកយកគម្រោងផែនការអាទិភាពរបស់ខ្លួន សម្រាប់ការអនុវត្តក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីដាក់ចូលក្នុងផែនការអភិវឌ្ឍន៍៥ឆ្នាំ របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តកណ្ដាល តាមរយៈការរួមគ្នាពិនិត្យ និងផ្តល់យោបល់ កំណត់នូវបញ្ហាប្រឈមនានាដែលមានកន្លងមក ក្នុងការអនុវត្តតួនាទី ក៏ដូចជាបញ្ហាប្រឈមនៅមូលដ្ឋាន ផ្តល់ជាធាតុចូលបន្ថែមទៀត ជូនដល់ក្រុមការងារកសាងផែនការ ដើម្បីដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ សង្ឃឹមថាលទ្ធផលនៃការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងខាងលើ និងជាប្រយោជន៍សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាក់ស្តែងជាអាទិភាពរបស់ប្រជាជនទូទាំងខេត្ត ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តបានប្រសើរឡើង៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព

សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះលើថ្នាលឌីជីថល ដើម្បីទទួលអត្ថប្រយោជន៍នានាពីការចូលរួមនេះ

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះលើថ្នាលឌីជីថល ដើម្បីទទួលអត្ថប្រយោជន៍នានាពីការចូលរួមនេះ

ខេត្តសៀមរាប បញ្ចប់ការសិក្សាលើគម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តអគ្គិសនី ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប បញ្ចប់ការសិក្សាលើគម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តអគ្គិសនី ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.