Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព

ដោយ Pothe Thun
20/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប មានការគាំទ្រពីកម្មវិធី ACCESS2 និង UNDP បានបើកវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ជូនសមាជិកសមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ដោយមានការចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាបជាច្រើនរូប។

លោក គង់ សំអឿន ប្រធានមន្ទីរសង្គម កិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានឱ្យដឹងថា ក្នុងខេត្តសៀមរាប មានជនមានពិការភាព ១៨ ៦៧៧នាក់ ក្នុងនោះជនមានពិការភាព ៤ ២២៥នាក់មានបណ្ណសមធម៌។ ខេត្តសៀមរាប ជាខេត្តដែលទទួលបានលទ្ធផលល្អ ក្នុងការបញ្ជ្រាបច្បាប់កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ បរិយាបន្នពិការភាព ការកំណត់អត្តសញ្ញាណកម្មតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ការជ្រើសរើសជនពិការចូលបម្រើការងារ សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា មូលនិធិជនពិការ មានការចូលរួមសហការពីអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនជាច្រើន។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត មានប្រសាសន៍ថា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានរួមគ្នាអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យជនមានពិការភាពទទួលបាននូវផាសុវត្ថុ។ ដោយកន្លងទៅ រាជរដ្ឋាភិបាល ក៏ជារដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈ ងាយស្រួលសម្រាប់ជនមានពិការភាព សំដៅជំរុញឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ និងគ្រោងសាងសង់ថ្មីឱ្យមានការរៀបចំការបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដូចជា ជម្រាល ចំណត បង្កាន់ដៃ ជណ្តើរទៅតាមតំបន់ប្រាសាទ ផ្លូវថ្មើរជើង បង្គន់អនាម័យជាដើម ដែលជនមានពិការភាពអាចប្រើប្រាស់បាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ នឹងជួយជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ បានសិក្សាស្វែងយល់បន្ថែម អំពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព ជូនសមាជិកក្រុមប្រឹក្សាកម្មភាពជនពិការខេត្តដើម្បីយកទៅអនុវត្តក្នុងស្ថាប័នរបស់ខ្លួន។ ជាពិសេសការលើកកម្ពស់ការគោរពសិទ្ធិ សេរីភាព លុបបំបាត់ការរើសអើង ជំរុញការអភិវឌ្ឍ និងធ្វើបរិយាបន្នជនមានពិការភាព ក្នុងការងារសេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយ ស្របតាមច្បាប់ស្តីពី កិច្ចការពារនិងលើកកម្ពស់សិទ្ធិ ជនពិការដែលជាគន្លឹះ ធានាការលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ និងគ្មានឧបសគ្គ។ ជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨និងបង្កើនការយល់ដឹងពីបរិយាបន្នពិការភាព៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះលើថ្នាលឌីជីថល ដើម្បីទទួលអត្ថប្រយោជន៍នានាពីការចូលរួមនេះ

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះលើថ្នាលឌីជីថល ដើម្បីទទួលអត្ថប្រយោជន៍នានាពីការចូលរួមនេះ

ខេត្តសៀមរាប បញ្ចប់ការសិក្សាលើគម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តអគ្គិសនី ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប បញ្ចប់ការសិក្សាលើគម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តអគ្គិសនី ក្នុងក្រុងសៀមរាប

ក្រុមប្រឹក្សាសកម្មភាពជនពិការ វាយតម្លៃខ្ពស់ចំពោះផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ បើធៀបនឹងអាណត្តិទី១ និងទី២កន្លងទៅ

ក្រុមប្រឹក្សាសកម្មភាពជនពិការ វាយតម្លៃខ្ពស់ចំពោះផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ បើធៀបនឹងអាណត្តិទី១ និងទី២កន្លងទៅ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.