Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាសកម្មភាពជនពិការ វាយតម្លៃខ្ពស់ចំពោះផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ បើធៀបនឹងអាណត្តិទី១ និងទី២កន្លងទៅ

ដោយ Pothe Thun
21/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបង្ហាញថា តាមរយៈកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលកន្លងមករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ហាក់ទទួលបានការចាប់អារម្មណ៍ច្រើនបើប្រៀបធៀបនឹងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព អាណត្តិទី១ និងទី២ ដោយមានការចូលរួមផ្តល់ធាតុចូលយ៉ាងផុលផុសពីគ្រប់ក្រសួង ស្ថាប័ន និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសជនមានពិការភាពគ្រប់ប្រភេទបានផ្តល់យោបល់ជាច្រើនដើម្បីដោះស្រាយបញ្ហាដែលជនមានពិការភាពបានជួបប្រទះកន្លងមកក៏ដូចជាបច្ចុប្បន្ន។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨ នៅខេត្តសៀមរាប នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ម៉េត មករា រដ្ឋលេខាធិការ និងជាអនុប្រធានទី១ ក្រុមប្រឹក្សាសកម្មភាពជនពិការ មានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះ គឺជាការអនុវត្តអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តជាតិមួយនេះ កាលពីខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។

ឯកឧត្ដម ក៏បានបង្ហាញការជឿជាក់ថា តាមរយៈសិក្ខាសាលានេះ នឹងបានជាធាតុចូលរួមចំណែកយ៉ាងសំខាន់ដល់គ្រប់អ្នកពាក់ព័ន្ធ ក្នុងការជំរុញ និងអនុវត្តផែនការនេះឱ្យមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ដែលជាផ្នែកមួយក្នុងការលើកកម្ពស់បរិយាបន្នពិការភាពក្នុងវិស័យរៀងៗខ្លួនឱ្យកាន់តែប្រសើរឡើង។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតនូវឧត្តមគតិ និងអាទិភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសជនមានពិការភាព ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបន្ដថា ពាក់ព័ន្ធលើការងារវិស័យពិការភាពទូទាំងខេត្តសៀមរាប យើងមានបណ្តាញគាំទ្រជាច្រើន ហើយកន្លងមកក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្ត មន្ទីរសង្គមកិច្ច រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុក បានយកចិត្តទុកដាក់ខ្លាំង និងជួយដល់បងប្អូនជនមានពិការភាពផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ជំរុញដល់ក្រុមការងារបន្តខិតខំអនុវត្តទៅតាមសមត្ថកិច្ចជំនាញរបស់ខ្លួន

ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ជំរុញដល់ក្រុមការងារបន្តខិតខំអនុវត្តទៅតាមសមត្ថកិច្ចជំនាញរបស់ខ្លួន

ខេត្តសៀមរាប គ្រោងនឹងដាក់ចេញនូវគម្រោងរថយន្តក្រុងអគ្គិសនី រត់ឆ្លងកាត់តាមដងវិថីសំខាន់ៗក្នុងក្រុងសៀមរាប នាពេលខាងមុខ

ខេត្តសៀមរាប គ្រោងនឹងដាក់ចេញនូវគម្រោងរថយន្តក្រុងអគ្គិសនី រត់ឆ្លងកាត់តាមដងវិថីសំខាន់ៗក្នុងក្រុងសៀមរាប នាពេលខាងមុខ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៧៣គ្រួសារ ក្នុងស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៧៣គ្រួសារ ក្នុងស្រុកប្រាសាទបាគង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63306 shares
    Share 43694 Tweet 8172

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.