Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប គ្រោងរៀបចំ“យុទ្ធនាការគ្រប់គ្រាន់” ដើម្បីជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ នៅចុងខែមីនានេះ

ដោយ Pothe Thun
14/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប គ្រោងរៀបចំ“យុទ្ធនាការគ្រប់គ្រាន់” ដើម្បីជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ នៅចុងខែមីនានេះ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប ដោយមានការសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ គ្រោងរៀបចំ “យុទ្ធនាការគ្រប់គ្រាន់” ដើម្បីជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ ជាមួយការរៀបចំពិព័រណ៍អាហារដ៏សម្បូរបែប ដែលបង្ហាញពីអាហារដែលមានជីវជាតិ និងសុវត្ថិភាពសម្រាប់កុមារ នៅសួនហាត់ប្រាណព្រះរាជដំណាក់ ក្រុងសៀមរាប នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានបញ្ជាក់ថា យុទ្ធនាការនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃអាហារូបត្ថម្ភសម្រាប់កុមារ និងជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ខណៈកុមារអាយុ ៦-២៣ខែ ប្រមាណ ៤៩ភាគរយ មិនទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ដែលប៉ះពាល់ដល់ការលូតលាស់។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការ “ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់” ក្នុងគោលបំណងជំរុញការវិនិយោគ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាអនុវត្តយុទ្ធសាស្ត្រសន្តិសុខស្បៀងជាតិ ២០២៤-២០២៨ និងលើកកម្ពស់ការយល់ដឹងអំពីអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត រំពឹងថាយុទ្ធនាការនេះ នឹងពង្រឹងកិច្ចសហការរវាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាមួយសារគន្លឹះ រួមមាន បង្កើនការវិនិយោគលើកសិកម្ម និងការបណ្តុះបណ្តាលកសិករ លើកកម្ពស់ការផលិតអាហារដែលមានជីវជាតិ គាំទ្រការធ្វើពិពិធកម្មកសិកម្ម ពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន។ លោកក៏បានអំពាវនាវឱ្យមានការចូលរួមពីសិស្សានុសិស្ស និងមន្ត្រីរាជការឱ្យបានច្រើន ជាពិសេសការចូលរួមពីសមាជិកសហគមន៍ ស្ត្រី និងយុវជន គឺចាំបាច់ដើម្បីធានាថាតម្រូវការ និងបញ្ហាប្រឈមក្នុងមូលដ្ឋានត្រូវបានដោះស្រាយ៕

អត្ថបទ និងរូបភាព៖ លោក ឡេង ពិសិដ្ឋ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តសំរោង ក្នុងស្រុកសូទ្រនិគម រៀបចំពិធីបុណ្យទេសនាមហាវេស្សន្តរជាតក តាមលំអានប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា

វត្តសំរោង ក្នុងស្រុកសូទ្រនិគម រៀបចំពិធីបុណ្យទេសនាមហាវេស្សន្តរជាតក តាមលំអានប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា

ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ

ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ

សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ជំរុញឱ្យអាជ្ញាធរបង្កើនយុទ្ធនាការផ្សព្វផ្សាយពីអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ជំរុញឱ្យអាជ្ញាធរបង្កើនយុទ្ធនាការផ្សព្វផ្សាយពីអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.