Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំត្រៀមរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
13/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំត្រៀមរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងសួនព្រះរាជដំណាក់ ក្រុងសៀមរាប។

លោក លី សារី មានប្រសាសន៍ថា ដើម្បីរំលឹកដឹងគុណចំពោះបុព្វបុរស ដូនតាខ្មែរគ្រប់ជំនាន់ ដែលបានពលីលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌រូបី និងអរូបីដ៏សម្បូរបែប បន្សល់ទុកជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។ ដូច្នេះកូនខ្មែរគ្រប់ៗរូប មានភារៈកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាពិសេសយុវជនជាទំពាំងស្នងឬស្សី ដែលត្រូវចូលរួមថែរក្សាកេរដំណែលដ៏ថ្លៃថ្លានេះ ចូលរួមអភិរក្ស លើកស្ទួយសម្បត្តិវប្បធម៌ខ្មែរឱ្យកាន់តែខ្ទរខ្ទារឡើង និងបន្តនិរន្តរភាពតទៅមុខ។

លោក លី សារី បន្តថា ដើម្បីឱ្យទិវានេះប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ ក្រុមការងារទាំងអស់ ត្រូវរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ សម្រួលចរាចរកុំឱ្យកកស្ទះ ការកម្សាន្តប្រកបដោយភាពថ្លៃថ្នូរ និងសប្បាយរីករាយទាំងអស់គ្នា។ ជាមួយនោះ ត្រូវសម្អាតបរិស្ថាន សណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍នៅទីតាំងប្រារព្ធពិធី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ទិវាវប្បធម៌ជាតិ ៣មីនា ផ្តោតសំខាន់លើការបន្តលើកកម្ពស់ស្មារតី ប្រជាជន មហាជន ពិសេសយុវជន ដែលជាអ្នកបន្តវេនឱ្យកាន់តែមានការយល់ដឹងពីតម្លៃពិតនៃពហុវប្បធម៌ ចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ ដែលជាមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់ គោរពដឹងគុណ បុព្វការីជន និងបង្កើននូវសាមគ្គីធម៌ គុណធម៌ និងការអភិវឌ្ឍ។ សម្រាប់ឆ្នាំ២០២៥នេះដែរ ទិវាវប្បធម៌ជាតិ នឹងមានកម្មជាច្រើន ដូចជាការដាក់តាំងពិព័រណ៍ខ្លែងឯកខ្មែរជូនសិស្សានុសិស្ស និងមហាជនទស្សនា សិក្សាស្វែងយល់, ការគូររូប និងគំនូរផាត់ពណ៌, សិល្បៈកាច់ផ្កាដោយប្រើក្រណាត់, ការប្រគំតន្ត្រីខ្មែរបុរាណកំដរកម្មវិធី និងរាំកម្សាន្ត ដូចជាចង្វាក់ប្រពៃណី ល្ខោនខោលរឿងរាមកេរ្តិ៍ ល្ខោនបាសាក់ និងមានស្តង់តាំងពិព័រណ៍ជាច្រើន៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ រួមគ្នាពន្លឿនការងារធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់តំបន់ឆាប់បានទឹកស្អាតប្រើប្រាស់

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ រួមគ្នាពន្លឿនការងារធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់តំបន់ឆាប់បានទឹកស្អាតប្រើប្រាស់

មន្ទីរពេទ្យបង្អែកកម្រិត២សូទ្រនិគម ត្រៀមរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់ និងបន្ទប់វះកាត់ ដើម្បីលើកកម្ពស់ការផ្ដល់សេវា

មន្ទីរពេទ្យបង្អែកកម្រិត២សូទ្រនិគម ត្រៀមរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់ និងបន្ទប់វះកាត់ ដើម្បីលើកកម្ពស់ការផ្ដល់សេវា

សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់នៃខេត្តសៀមរាប បើកមហាសន្និបាតអាណត្តិទី៤ ដើម្បីពិនិត្យកែសម្រួល អនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម

សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់នៃខេត្តសៀមរាប បើកមហាសន្និបាតអាណត្តិទី៤ ដើម្បីពិនិត្យកែសម្រួល អនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.