Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី៖ រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ កំពុងជំរុញ និងលើកកម្ពស់ដល់តួនាទីស្ត្រី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ដោយ Pothe Thun
10/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី៖ រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ កំពុងជំរុញ និងលើកកម្ពស់ដល់តួនាទីស្ត្រី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានបង្ហាញថា គ្រប់អាណត្តិទាំងអស់ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ជាពិសេសបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្ត្រីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ ដល់តួនាទីស្ត្រី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

នេះបើតាមការលើកឡើងរបស់ លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំ និងជំរុញការអនុវត្តកម្មវិធីអភិវឌ្ឍសមត្ថភាពធន់ និងបញ្ជាបយេនឌ័រក្នុង ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង នៅខេត្តសៀមរាប នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ។

លោកជំទាវ ស៊ីវណ្ណ បុទុម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បាននឹងបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីរបស់ស្ត្រីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីស្ត្រី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជារបៀបវារៈអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ មានប្រសាសន៍ទៀតថា ស្របតាមគោលនយោបាយនេះ ក្រសួងកិច្ចការនារី តាមរយៈផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ គឺ “ស្ត្រី និងការប្រែប្រួលអាកាសធាតុ” បានផ្តោតលើអាទិភាព ៣សំខាន់ៗ រួមមាន៖១.ចូលរួមលើកកម្ពស់បរិយាកាសគាំទ្រផ្នែកគោលនយោបាយ ដល់ការឆ្លើយតប និងវិនិយោគ លើការលើកកម្ពស់ស្ថានភាពនិងតួនាទីស្ត្រី ក្នុងរបៀបវារៈពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ អភិវឌ្ឍបៃតង ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ ២.ការគាំទ្រនិងលើកកម្ពស់សមត្ថភាព និងឯកទេសរបស់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុង របៀបវារៈខាងលើនេះ។ ៣.ការពង្រីកការយល់ដឹង និងការគាំទ្រជាសាធារណៈ លើការលើកកម្ពស់ និងឆ្លើយតបនឹង ស្ថានភាពស្ត្រី និងក្រុមជនងាយគ្រោះ ពីការប្រែប្រួលអាកាសធាតុ អភិវឌ្ឍបៃតង ការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ។

លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍបៃតងសេដ្ឋកិច្ចបៃតង ឆ្នាំ២០២៣-២០៣០ បានផ្តោតលើការ អភិវឌ្ឍសេដ្ឋកិច្ច ចីរភាពបរិស្ថាន ការងារបៃតង បច្ចេកវិទ្យាបៃតង និងកំណែទម្រង់សេដ្ឋកិច្ច ដោយគិតគូរ បន្ថែមលើការលើកទឹកចិត្តបៃតង ជាពិសេសពន្ធបៃតង ហិរញ្ញវត្ថុបៃតង ឥណទានបៃតង និងមីក្រូ និងម៉ាក្រូហិរញ្ញវត្ថុបៃតង ដែលជាម៉ាក្រូសេដ្ឋកិច្ចថេរ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ ក្នុងនោះធុរកិច្ចបៃតង (Green Buiness) ឬធុរកិច្ចដែលគិតគូរបៃតង មិនត្រឹមតែបានផ្តល់ភាគលាភដល់ សុខុមាលភាពរបស់សង្គម-ផែនដី និងចីរភាពបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងក្លាយជាកាលានុវត្តភាពថ្មីរបស់ទីផ្សារ និងចំណាប់អារម្មណ៍ខ្ពស់ពីអ្នកវិនិយោគធំៗ។

បើតាម លោកស្រី លុយ រតនា អនុប្រធានមន្ទីរកិច្ចការនារី បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប មានចំនួនស្ត្រីចូលរួមក្នុងវិស័យមុខងារសាធារណៈ និងនយោបាយ កើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងនោះមានអភិបាលរងខេត្ត ក្រុងស្រុក ២០រូប, ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ៤៦រូប, ប្រធាន អនុប្រធានមន្ទីរអង្គភាព ១៥រូប, មេឃុំចៅសង្កាត់ ជំទប់ទី១ទី២ ចៅសង្កាត់រងទី១ទី២ ៦៣នាក់, សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ១១២រូប និងស្ត្រីជាមេភូមិ អនុភូមិ សមាជិកភូមិចំនួន ៨៨៨រូបផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ ,អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​កិច្ចការនារី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត នាខែមេសាខាងមុខ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត នាខែមេសាខាងមុខ

ស្ត្រីជាជនវិបល្លាសស្មារតីសម្រាលកូនដោយខ្លួនឯង ត្រូវបាននាំយកទៅជួយសង្គ្រោះ ពិនិត្យថែទាំ និងតាមដានសុខភាព

ស្ត្រីជាជនវិបល្លាសស្មារតីសម្រាលកូនដោយខ្លួនឯង ត្រូវបាននាំយកទៅជួយសង្គ្រោះ ពិនិត្យថែទាំ និងតាមដានសុខភាព

ការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវ២ខ្សែ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវ២ខ្សែ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.