Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ

ដោយ Pothe Thun
21/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅព្រឹកថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ គណៈប្រតិភូ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការ សាខា និងលោកជំទាវជាសហការី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ផ្ដល់ជូនមាតាទើបនឹងសម្រាលកូនតូច សរុបចំនួន៥៥នាក់ នៅមណ្ឌលសុខភាពចាន់សរ និង ពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

នៅក្នុងឱកាសជួបសំណេះសំណាលនេះដែរ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប បានអានសារលិខិតរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ផ្ញើជូនដល់ស្ត្រីកម្ពុជាគ្រប់រូបផងដែរ ។

មានប្រសាសន៍សំណេះសំណាល នៅមណ្ឌលសុខភាពទាំងពីរ លោកជំទាវ ទាង អេង ទៀ សីហា បានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ក្នុងការបម្រើសេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ សំខាន់លើការសម្រាលទារក នៅក្នុងមណ្ឌលសុខភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទន្ទឹមនោះ លោកជំទាវ នាំយកប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបានធ្វើការណែនាំ ស្ត្រីមានផ្ទៃពោះទាំងអស់ គប្បីទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ នៅតាមមណ្ឌល សុខភាព ឬ មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួន។ ក្នុងនោះដែរ ក្រោយសម្រាលទារក ទាំងមាតា និង ទារក ត្រូវទៅទទួលចាក់ថ្នាំបង្ការជំងឺទាំង១១ មុខ ទៅតាមការណែនាំការកំណត់របស់គ្រូពេទ្យឲ្យបានទៀងទាត់ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បានជម្រាបជូនអំពីស្ថានភាព ជំងឺឆ្លងប្រភេទថ្មី កូវីត១៩(COVID-19) នៅកម្ពុជា គឺពុំមិនទាន់មានករណីឆ្លងមកលើ ប្រជាពលរដ្ឋខ្មែរណាម្នាក់ឡើយ។ ដោយឡែក ចំពោះជនជាតិចិនដែលមានបានឆ្លងជំងឺនេះមួយករណី នៅខេត្តព្រះសីហនុ ត្រូវបានក្រុមគ្រូពេទ្យកម្ពុជា ធ្វើការព្យាបាលបានជាសះស្បើយ និងបានវិលត្រឡប់ទៅប្រទេសកំណើតវិញផងដែរ។

សូមជម្រាបថា អំណោយដែលបានប្រគល់ជូន ស្ត្រី ទើបនឹងសម្រាលកូនទាំង៥៥នាក់ ក្នុងឱកាសសនោះ ម្នាក់ៗទទួលបាន មុង១, ភួយ១, សារុង១, ក្រម៉ា១, កន្សែងពោះគោ១ , មី១កេស, ត្រីខ១យួរ, ទឹកដោះគោ ០២កំប៉ុង, ស្ករស០១គីឡូ, សាប៊ូក្រអូប ២ដុំ និងថវិកាចំនួន ៥ ម៉ឺនរៀល៕

អត្ថបទ និងរូបភាព: លោក ម៉ី សុខារិទ្ធ
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកស្រីស្នំ ប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងតារាងបាល់ក្នុងវិទ្យាល័យ២៨មករា

រដ្ឋបាលស្រុកស្រីស្នំ ប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងតារាងបាល់ក្នុងវិទ្យាល័យ២៨មករា

មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំបើកវគ្គបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ ជូនដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនក្នុងរយៈពេល២ថ្ងៃ

មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំបើកវគ្គបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ ជូនដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនក្នុងរយៈពេល២ថ្ងៃ

 រដ្ឋបាលខេត្តសៀមរាប រៀបចំទិវាជាតិលើកទី៥ ស្តីពីទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ

 រដ្ឋបាលខេត្តសៀមរាប រៀបចំទិវាជាតិលើកទី៥ ស្តីពីទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.