Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំបើកវគ្គបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ ជូនដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនក្នុងរយៈពេល២ថ្ងៃ

ដោយ Pothe Thun
22/02/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំបើកវគ្គបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ ជូនដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនក្នុងរយៈពេល២ថ្ងៃ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមានការគាំទ្រពីឯកឧត្ដមអគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំវគ្គបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ ជូនដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន នៅការិយាល័យវិទ្យុ និង ការិយាល័យទូរទស្សន៍ ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២ និង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និង ចំណេះដឹងនៃផ្នែកទាំងអស់ ស្របតាមស្តង់ដាមួយ នៃការអភិវឌ្ឍវិស័យព័ត៌មាន ក្នុងដំណាក់កាលប្រព័ន្ធបច្ចេកវិទ្យា៤.០ ។

មានប្រសាសន៍ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនេះ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ថ្ងៃនេះមន្ទីរព័ត៌មានខេត្តសៀមរាបយើង បានរៀបចំវគ្គបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករនេះឡើង ជូនដល់មន្ត្រីនៃការិយាល័យវិទ្យុ និង ការិយាល័យទូរទស្សន៍ សរុបចំនួន២០នាក់ ក្រោមការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសជំនាញចំនួន០២រូប ដែលមានបទពិសោធន៍លើផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ ជាច្រើនឆ្នាំ ខណៈបច្ចុប្បន្នកំពុងបម្រើការងារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ ។

លោក លីវ សុខុន មានប្រសាសន៍ទៀតថា នេះជាវគ្គបណ្ដុះបណ្ដាលមួយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ព្រោះថាកន្លងមក នៅមន្ទីរព័ត៌មានខេត្តសៀមរាប ពុំដែលមានវគ្គនេះឡើយ ហើយមន្ត្រីយើងក៏មិនដែលទទួលបានការបណ្ដុះបណ្ដាលជំនាញនេះដែរ ហើយវគ្គនេះដែរ ក៏ស្របទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញ និង លើកទឹកចិត្តឲ្យមានការបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈលើវិស័យព័ត៌មាន ដូច្នេះសង្ឃឹមថា តាមរយៈនៃវគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីរបស់យើងនឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ស្របតាមស្តង់ដាវិជ្ជាជីវៈមួយយ៉ាងពិតប្រាកដ ដែលជាស្តង់ដារនៃទូរទស្សន៍ជាតិកម្ពុជា ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា វគ្គបណ្ដុះបណ្ដាលដែលបានរៀបចំនៅពេលនេះ គឺជាផែន ការសកម្មភាពមួយ ក្នុងចំណោមផែនការសកម្មភាពការងារជាច្រើន របស់មន្ទីរព័ត៌មានខេត្តសៀមរាប សម្រាប់ឆ្នាំ២០២០ ក្នុងនោះ មន្ទីរមានគម្រោងបើកវគ្គសរសេរព័ត៌មានបឋម ដែលនឹងប្រព្រឹត្តទៅនៅចុងខែមីនា និង គ្រោងបើកវគ្គបំប៉នការសរសេរព័ត៌មាន ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែមិថុនា ឆ្នាំ២០២០នេះ ហើយស្របពេលស្ថានការណ៍នៅក្នុងពិភពលោកបច្ចុប្បន្នកំពុងមានការរីកចម្រើនយ៉ាងខ្លាំងលើផ្នែកព័ត៌មាន ជាពិសេស នៅប្រទេសកម្ពុជាយើង ក៏បាននឹងកំពុងយកចិត្តទុកដាក់ និង ចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ។

ក្នុងឱកាសនោះដែរ តាមរយៈគ្រូឧទ្ទេសជំនាញចំនួន០២រូប នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដែលរយៈកាលកន្លងមក តែងតែបានបញ្ជូនមន្ត្រីជំនាញបច្ចេទេស មកជួយបង្ហាត់បង្ហាញជំនាញបច្ចេទេសទូរទស្សន៍ដល់មន្ត្រីនៃការិយាល័យទូរទស្សន៍ តាមការស្នើសុំរបស់មន្ទីរ ដែលធ្វើឲ្យដំណើរការផ្សាយរបស់ទូរទស្សន៍ជាតិខេត្តសៀមរាប ប្រព្រឹត្តទៅដោយរលូន និង ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន ហើយលោកក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ដែលមានវត្តមាននៅក្នុងវគ្គនេះ សូមឲ្យយកចិត្តទុកដាក់តាមការណែនាំ និង បង្ហាត់បង្ហាញពីគ្រូឧទ្ទេស ជាពិសេសបើមានចម្ងល់ត្រូវតែហ៊ានសួរ ដើម្បីបង្កើននូវចំណេះដឹងខ្លួនឯងផង និង ដើម្បីជាមូលដ្ឋានគ្រឹះមួយ យកទៅបំពេញការងារភារៈកិច្ចរបស់ខ្លួនទទួលបានលទ្ឋផលល្អនាពេលខាងមុខ ធ្វើឲ្យវិស័យព័ត៌មាននៅក្នុងខេត្តសៀមរាប កាន់តែមានការរីកចម្រើន និង ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីសំណាក់ប្រជាពលរដ្ឋយើង ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក អ៊ូ សំណាង អនុប្រធាននាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងជាគ្រូឧទ្ទេសនៃវគ្គបណ្ដុះបណ្ដាលនេះ បានសម្ដែងនូវការគាំទ្រចំពោះមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបាន យកចិត្តទុករៀបចំឲ្យមានជាវគ្គបណ្ដុះបណ្ដាលនេះឡើង ព្រោះថានេះជាលើកទីមួយសម្រាប់មន្ទីរព័ត៌មានរាជធានី-ខេត្ត លើផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ សម្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួន ហើយលោកនឹងបង្ហាត់បង្ហាញឲ្យអស់ពីសមត្ថភាពនូវចំណេះដឹងទាំងអស់ដែលលោកមាន ផ្ទេរជូនដល់សិក្ខាកាមដែលជាមន្ត្រីរួមអាជីពក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន ដើម្បីយកទៅបម្រើវិស័យព័ត៌មានឲ្យកាន់តែមានការរីកចម្រើនថែមទៀត ដូច្នេះសង្ឃឹមថា សិក្ខាកាមយើងទាំអអស់គ្នា នឹងយកចិត្តទុកដាក់ ក្រេបជញ្ជក់នូវចំណេះដឹងទាំងអស់នេះ និង ធ្វើការពិភាក្សាគ្នាឲ្យបានកាន់តែផុលផុស ដើម្បីអនាគតយើងធ្វើការប្រកបដោយវិជ្ជាជីវៈ ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ លោក ធន់ ពូថេ

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបអត្ថាធិប្បាយព័ត៌មានអានព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
 រដ្ឋបាលខេត្តសៀមរាប រៀបចំទិវាជាតិលើកទី៥ ស្តីពីទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ

 រដ្ឋបាលខេត្តសៀមរាប រៀបចំទិវាជាតិលើកទី៥ ស្តីពីទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ

ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០

ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០

ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី២២ ម្សិលមិញ

ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី២២ ម្សិលមិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.