Thursday, May 26, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី២២ ម្សិលមិញ

ដោយ Pothe Thun
23/02/2020
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី២២ ម្សិលមិញ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីដំណើរការប្រកួតប្រជែងអស់រយៈពេល២ថ្ងៃ គឺថ្ងៃទី២១ និង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមក ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ដែលរៀបចំឡើងសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ។

បើតាមរបសោការណ៍របស់លោក ជា ប៊ុនហេង ប្រធានគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ៖ ការប្រកួតនេះ មានវិញ្ញាសាប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ ១.០០០ម៉ែត្រ និង ចម្ងាយ ៥០០ម៉ែត្រ ផ្នែកបុរស , វិញ្ញាសាទូកកានូ-កាយ៉ាក់ ចម្ងាយ ៥០០ម៉ែត្រ និងវិញ្ញាសាទូករ៉ូអ៊ីង ចម្ងាយ ៥០០ម៉ែត្រ ដោយមានកីឡាករ កីឡាការិនី សរុបចំនួន៨០នាក់ មកពីសមាគមទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង នៃភូមិភាគបឹងទន្លេសាប ចំនួន៤ខេត្ត គឺ ខេត្តសៀមរាប , បន្ទាយមានជ័យ , កំពង់ឆ្នាំង និងខេត្តពោធិសាត់ ដោយអវត្តមានចំនួន២ខេត្ត គឺខេត្តបាត់ដំបង និង ខេត្តប៉ៃលិន ។

លោក ជា ប៊ុនហេង បានបញ្ជាក់ទៀតថា ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីបំផុស និងលើកកម្ពស់ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរ​ជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីង ឲ្យមានសកម្មភាពនៅទូទាំងប្រទេស និងឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយផ្អែកតាមលទ្ធផលនៃការប្រកួតនេះ គឺសមាគមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ របស់ខេត្តសៀមរាប ទទួលបានជ័យលាភី លើកពានរង្វាន់សម្តេចក្រឡាហោម ស ខេង ទាំងវិញ្ញាសា ១.០០០ម៉ែត្រ និង ៥០០ម៉ែត្រ , ខេត្តបន្ទាយមានជ័យជាប់ចំណាត់ថ្នាក់លេខ២ និង ខេត្តកំពង់ឆ្នាំង ជាប់ចំណាត់ថ្នាក់លេខ៣ ។

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ !

ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ !

25/05/2022
ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

25/05/2022

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា តាមរយៈនៃព្រឹត្តិការណ៍នេះ គឺជាការបង្ហាញនូវសក្តានុពលទេសចរណ៍ក្រៅពីប្រាសាទរបស់ស្រុកបន្ទាយស្រី គឺរមណីយដ្ឋានបឹងឈូកដ៏ទាក់ទាញ ដែលមិនត្រឹមតែជារមណីយដ្ឋានសម្រាប់ការទស្សនាសម្រស់ធម្មជាតិ និង ជាកន្លែងជួបជុំគ្នារីករាយនាចុងសប្តាហ៍ប៉ុណ្ណោះទេ តែរមណីយដ្ឋានបឹងឈូកនេះ ពិតជាត្រូវបានសម្លឹងឃើញថា ជាគោលដៅនៃការវិនិយោគសម្រាប់វិស័យទេសចរណ៍ តាមរយៈនៃការដាក់ឲ្យមានសេវាកម្មកំសាន្តលើផ្ទៃទឹក ដូចជាទូកកានូ-កាយ៉ាក់ នេះជាដើម ដែលជាប្រភេទកីឡាពេញនិយមនៃភ្ញៀវបរទេស និងសម្រាប់ការសាកល្បងកំសាន្តរបស់ភ្ញៀវជាតិផងដែរ ។

ឯកឧត្តម ប៉ាន សូរស័ក្តិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងនៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្របណ្តើរៗពីមហាជន ចាប់តាំងពីសហព័ន្ធ បានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ជាពិសេសកាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប៉ុន្តែចាំបាច់ត្រូវខិតខំបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនីបន្ថែមទៀត នៅតាមបណ្តាសមាគមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ និងទូករ៉ូអ៊ីង ទូទាំងប្រទេស ដូច្នេះសមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធ ចាំបាច់ណាស់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ជាមួយនឹងការខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួត ឱ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន ។

សូមបញ្ជាក់ថា ភូមិភាគទាំង០៥ ដែលសហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៉ីងកម្ពុជា គ្រោងរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីងនេះ រួមមាន ៖
១. ភូមិភាគនារតី មានខេត្តតាកែវ , កំពត , កែប , ព្រះសីហនុ , កំពង់ស្ពឺ និង ខេត្តកោះកុង ការប្រកួតនិងវគ្គបណ្ដុះបណ្ដាល បានចាប់ដំណើរការពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ និងពិធីតាំងពិព័រណ៍ ចាប់ពីថ្ងៃទី ៣០ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០ នៅខេត្តតាកែវ ។
២. ភូមិភាគបឹងទន្លេសាប មានខេត្តពោធិសាត់ , កំពង់ឆ្នាំង , សៀមរាប , បន្ទាយមានជ័យ , បាត់ដំបង និង ខេត្តប៉ៃលិន ការប្រកួតនិងវគ្គបណ្ដុះបណ្ដាល បានចាប់ដំណើរការពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ នៅតំបន់បឹងឈូក ក្នុងស្រុកបន្ទាយស្រី និងពិធីតាំងពិព័រណ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងក្រុងសៀមរាប ។
៣. ភូមិភាគវាលរាប មានខេត្តកណ្ដាល , កំពង់ចាម , ត្បូងឃ្មុំ , កំពង់ធំ , ព្រៃវែង និង ខេត្តស្វាយរៀង ការប្រកួតនិងវគ្គបណ្ដុះបណ្ដាល នឹងចាប់ដំណើរការពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា និងពិធីតាំងពិព័រណ៍ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅខេត្តកណ្ដាល ។
៤. ភូមិភាគឦសាន មានខេត្តក្រចេះ , ស្ទឹងត្រែង , ព្រះវិហារ , ឧត្ដរមានជ័យ , រតនគីរី និង ខេត្តមណ្ឌលគីរី ការប្រកួតនិងវគ្គបណ្ដុះបណ្ដាល នឹងចាប់ដំណើរការពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមេសា និងពិធីតាំងពិព័រណ៍ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅខេត្តក្រចេះ ។
៥. មណ្ឌលរាជធានីភ្នំពេញ មានក្រសួងមហាផ្ទៃ , ក្រសួងការពារជាតិ , ក្រសួងពាណិជ្ជកម្ម និង រាជធានីភ្នំពេញ ការប្រកួតនិងវគ្គបណ្ដុះបណ្ដាល នឹងចាប់ដំណើរការពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា និងពិធីតាំងពិព័រណ៍ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅបឹងតាមោក រាជធានីភ្នំពេញ ៕

អត្ថបទ ៖ រូបថត ៖ លោក ងិន គឹមឡេង
កែសកម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ សម្រាប់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ

ការបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ សម្រាប់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ

សម្ដេចតេជោ ប្រកាសមិនយកពន្ធប្រចាំខែគ្រប់ប្រភេទចំពោះផ្ទះសំណាក់សណ្ឋាគារក្នុងខេត្តសៀមរាប

សម្ដេចតេជោ ប្រកាសមិនយកពន្ធប្រចាំខែគ្រប់ប្រភេទចំពោះផ្ទះសំណាក់សណ្ឋាគារក្នុងខេត្តសៀមរាប

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ បូកសរុបការងារ របស់អគ្គនាយកដ្ឋានទាំង៥

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ បូកសរុបការងារ របស់អគ្គនាយកដ្ឋានទាំង៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,652)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,974)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (548)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (152)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.