Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ការបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ សម្រាប់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ

ដោយ Pothe Thun
23/02/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ សម្រាប់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីដំណើរការសិក្សាអស់រយៈពេល២ថ្ងៃ គឺថ្ងៃទី២២ និង ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកនេះ វគ្គបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ សម្រាប់មន្ត្រីការិយា​ល័យវិទ្យុ និង ការិយាល័យទូរទស្សន៍នៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ហើយ កាលពីវេលាថ្ងៃត្រង់ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ។

លោក អ៊ូ សំណាង អនុប្រធាននាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងជាគ្រូឧទ្ទេសនៃវគ្គបណ្ដុះបណ្ដាលនេះ បានមានប្រសាសន៍ថា ផ្នែកតាមការសិក្សាដែលមានរយៈពេលមួយថ្ងៃកន្លះមកនេះ លោកសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ ដែលបានក្របជញ្ជក់យកទាំងចំណេះដឹង និង បទ ពិសោធន៍ថ្មីៗបន្ថែមទៀតពីគ្រូទ្ទេស មានរូមលោក និង លោកស្រី ឱរ លក្ខិណា ជាពិសេសតាម​រយៈនៃការធ្វើតេស្តបញ្ជាក់សមត្ថភាព ដែលជាការអនុវត្តផ្ទាល់នោះឃើញថា សិក្ខាកាមទាំងអស់ពិតជាទទួលបាននូវជំនាញច្បាស់លាស់ហើយ និង អាចបម្រើតាមវិជ្ជាជីវៈរបស់ខ្លួនប្រកបដោយគុណភាពខ្ពស់ ។

លោក អ៊ូ សំណាង បានបញ្ជាក់ទៀតថា ថ្វីត្បិតតែមន្ត្រីដែលធ្លាប់បម្រើការងារនេះយូរឆ្នាំហើយឆាប់ទទួលបាននូវចំណេះដឹងនេះបានលឿនប្រាកមែនក៏ដោយ ប៉ុន្តែមន្ត្រីថ្មីដែលទើបនឹងចូលបម្រើការងារនេះ ក៏ទទួលបានចំណេះដឹងច្រើនផងដែរ ប៉ុន្តែប្រការសំខាន់នោះ គឺសូមឲ្យមន្ត្រីទាំងអស់ ខិតខំប្រឹងប្រែងបន្តទៀត ព្រោះថាវគ្គបណ្ដុះបណ្ដាលនេះ គឺជាមូលដ្ឋានមួយ និង ចំណេះដឹងមួយសម្រាប់ការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយនៃវិស័យព័ត៌មាន ប្រកបដោយគុណភាព និង ស្តង់ដារវិជ្ជាជីវៈ ជាពិសេសអ្នកដែលមានបទពិសោធន៍​ខ្ពស់ ត្រូវចេះជួយចែលរំលែកនូវបទពិសោធន៍របស់ខ្លួនដល់អ្នកជំនាន់ក្រោយ ដើម្បីរួមគ្នាធ្វើឲ្យវិស័យព័ត៌មាននៅក្នុងខេត្តយើង កាន់តែរឹងមាំ និង រីកចម្រើន ព្រមទាំងទទួលបានការគាំទ្រកាន់តែច្រើនឡើងពីសំណាក់ប្រជាពលរដ្ឋ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់គ្រូឧទ្ទេស ក្នុងនាមថ្នាក់ដឹកនាំមន្ទីរ លោកពិតជាមានមោទនភាពណាស់ ចំពោះមន្ត្រីដែលជាសិក្ខាកាម ដែលទទួលបានចំណេះដឹងថ្មីៗបានយ៉ាងឆាប់រហ័ស ដែលលទ្ធផលនេះ គឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតប្រកបដោយភាពជោគជ័យ តាមរយៈនៃការបង្ហាត់បង្ហាញអស់ពីចិត្តពីថ្លើមពីសំណាក់គ្រូឧទ្ទេស រួមទាំងការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិក្ខាកាមយើងផង ដូច្នេះអ្វីៗដែលទទួលបាននៅ​ពេលនេះ នឹងធ្វើឲ្យវិស័យព័ត៌មាននៅក្នុងខេត្តយើង កាន់តែរីកចម្រើន រឹងមាំ និង ស្របតាមស្តង់ដាវិជ្ជាជីវៈមួយយ៉ាងពិតប្រាកដ ដែលជាស្តង់ដារនៃទូរទស្សន៍ជាតិកម្ពុជា ។

លោក លីវ សុខុន មានប្រសាសន៍បន្ថែមថា នេះជាសុទិដ្ឋិនិយមមួយដែលមន្ទីរព័ត៌មានខេត្តសៀមរាបយើងទទួលបានតាមរយៈនៃការបណ្ដុះបណ្ដាលនេះ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី សូមឲ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្តទៀត ដោយត្រូវសិក្សាស្រាវជ្រាវបន្ថែម ទាំងចំណេះដឹងនិងជំនាញប្រកបដោយសិល្ប៍វិធី រួមទាំងការហ្វឹកហ្វឺន និង ទទួលយកនូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីស្ថាប័នផ្សេងទៀតដែលទាក់ទងនឹងវិស័យព័ត៌មាន ដើម្បីបង្កើននូវសមត្ថភាពរបស់ខ្លួនឲ្យកាន់តែមានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីលើកស្ទួយវិស័យព័ត៌មាននៅក្នុងខេត្តយើង កាន់តែរីកចម្រើន និង រឹងមាំ ស្របពេលស្ថានការណ៍នៅក្នុងពិភពលោកបច្ចុប្បន្នកំពុងមានការរីក​ចម្រើនយ៉ាងខ្លាំងលើផ្នែកព័ត៌មាន ជាពិសេស នៅប្រទេស​កម្ពុជា​យើង ក៏បាននឹងកំពុងយកចិត្តទុកដាក់ និង ចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរនោះ ។

ក្នុងឱកាសនោះដែរ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដែលបានបញ្ជូនមន្ត្រីជំនាញ មកជួយបង្ហាត់បង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដល់មន្ត្រីនៃការិយាល័យវិទ្យុ និង ការិយាល័យទូរទស្សន៍ តាមការស្នើសុំរបស់មន្ទីរ ដែលធ្វើឲ្យវគ្គនេះ បានដំណើរការទៅប្រកបដោយភាពរលូន ជាពិសេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្ដល់ជាអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មានរាជធានី – ខេត្ត ឲ្យយកចិត្តទុកដាក់ធ្វើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ឲ្យមានចំណេះដឹងប្រកបដោយសមត្ថភាពខ្ពស់ ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ សហការី

Tags: បណ្ដុះបណ្ដាលអានព័ត៌មាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចតេជោ ប្រកាសមិនយកពន្ធប្រចាំខែគ្រប់ប្រភេទចំពោះផ្ទះសំណាក់សណ្ឋាគារក្នុងខេត្តសៀមរាប

សម្ដេចតេជោ ប្រកាសមិនយកពន្ធប្រចាំខែគ្រប់ប្រភេទចំពោះផ្ទះសំណាក់សណ្ឋាគារក្នុងខេត្តសៀមរាប

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ បូកសរុបការងារ របស់អគ្គនាយកដ្ឋានទាំង៥

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ បូកសរុបការងារ របស់អគ្គនាយកដ្ឋានទាំង៥

បុណ្យផ្កាប្រាក់សាមគ្គីនៅប្រាសាទខ្នារផ្ទោល ស្រុកវ៉ារិន សរុបជាង២០លានរៀល

បុណ្យផ្កាប្រាក់សាមគ្គីនៅប្រាសាទខ្នារផ្ទោល ស្រុកវ៉ារិន សរុបជាង២០លានរៀល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.