Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

 រដ្ឋបាលខេត្តសៀមរាប រៀបចំទិវាជាតិលើកទី៥ ស្តីពីទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ

ដោយ Pothe Thun
22/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
 រដ្ឋបាលខេត្តសៀមរាប រៀបចំទិវាជាតិលើកទី៥ ស្តីពីទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ព្រឹកមិញនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ ចាន់ធឿន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ អង្គភាពនានាក្នុងខេត្ត , អាជ្ញាធរក្រុង ស្រុក , កងកម្លាំងប្រដាប់អាវុធទាំង៣ , ចៅសង្កាត់ក្នុងក្រុងសៀមរាប , គរុសិស្ស , និសិ្សត , សិស្សានុសិស្ស និង ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបជាច្រើននាក់ ក្នុងគោលបំណងជំរុញដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឧបទ្ទវហេតុ នៃគ្រោះថ្នាក់អគ្គិភ័យ ដែលអាចនឹងកើតមានឡើងជាយថាហេតុនេះ ។

លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងនគរបាលខេត្ត ទទួល ការិយាល័យអគ្គិភ័យ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩កន្លងមកនេះ គ្រោះថ្នាក់អគ្គិភ័យដែលបណ្តាលមកពីការឆេះធុងហ្គាស , ដុតធូកទៀនចោល និង ឆ្លងចរន្តអគ្គិសនី និងមហន្តរាយដែលបង្កឲ្យនៅទូទាំងខេត្តសៀមរាប មានចំនួន៦៩ករណី តិចជាងឆ្នាំ ២០១៨ ចំនួន៣០ករណី ក្នុងនោះឆេះផ្ទះចំនួន ៣៦ខ្នង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និង រងរបួសមនុស្សចំនួន១១នាក់ ហើយ ក្នុង ករណីគ្រោះថ្នាក់អគ្គិភ័យចំនួនទាំង៦៩ករណីនេះ បានប្រើប្រាស់ទឹកអស់៩៦រថយន្ត និង បំពង់ពន្លត់អគ្គិភ័យអស់ ចំនួន ១២បំពង់ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានសម្ដែងនូវការកោតសរសើរដល់កងកម្លាំងនគរបាលពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត , កងរាជអាវុធហត្ថខេត្ត , អាជ្ញាធរអប្សរា , អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអង្គភាពមួយចំនួន រួមទាំងវិស័យឯកជន ដែលបានសហការគ្នាល្អ ក្នុងការខិតខំយកចិត្តទុកដាក់ ចូលរួមជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះអគ្គិភ័យ បានទាន់ពេលវេលានៅខេត្តសៀមរាប ដូច្នេះ ទិវាជាតិបង្ការ និង ពន្លត់អគ្គិភ័យ នាថ្ងៃទី២២ ថ្ងៃនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានអត្ថន័យ និង មានសារៈសំខាន់ ក្នុងគោលបំណងបំផុសការចូលរួមពីគ្រប់បណ្តាស្ថាប័ន អង្គការសង្គមស៊ីវិល សមាគម ផ្នែកឯកជន សំខាន់បងប្អូនប្រជាពលរដ្ឋ ឲ្យបានយល់ដឹង គាំទ្រ និង ចូលរួមយ៉ាងសស្រាក់សស្រាំជាមួយកងកម្លាំងសមត្ថកិច្ច ប្រកបដោយការបេ្តជ្ញាយ៉ាងមុតមាំ ដើមី្បកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្តាលមកពីបញ្ហាអគ្គីភ័យ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លោក ពិន ប្រាកដ បានបញ្ជាក់បន្ថែមថា ការបង្ការ ពន្លត់អគ្គិភ័យ គឺជាករណីកិច្ចគ្រប់មន្ទីរ អង្គភាព ផ្នែកឯកជន និង ប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ និង ត្រូវតែចូលរួមពន្លត់អគ្គិភ័យនៅពេលមានគ្រោះអគ្គិភ័យនេះកើតមានឡើង និង ត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីបង្ការ និង ពន្លត់អគ្គិភ័យ និង លិខិតបទដ្ឋានគតិយុត្តនានា ពិសេសអង្គភាពជំនាញ ត្រូវធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ ក្នុងគោលដៅមានហានិភ័យខ្ពស់ ឲ្យបានយល់ដឹងអំពីវិធានការបច្ចេកទេសបង្ការ និង ពន្លត់អគ្គិភ័យ នៅគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន ក្លឹបកម្សាន្ត តាមទីផ្សារ និង អាជីវកម្មនានា ហើយត្រូវបំពាក់ប្រព័ន្ធសុវត្ថិភាព បង្ការពន្លត់អគ្គិភ័យ ឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស ។

លោកអភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍បន្ថែមទៀតថា ដោយឡែកចំពោះបណ្ដាស្ថានីយប្រេងឥន្ធនៈ និង ឧស្ម័ន ដែលមានទាំងអស់នៅក្នុងខេត្ត សូមឲ្យមន្ត្រីគ្រប់ជំនាញពាក់ព័ន្ធ ត្រូវធ្វើការពិនិត្យឲ្យបានត្រឹមត្រូវ និងហ្មត់ចត់ ទៅតាមស្តង់ដាបច្ចេកទេស រួមទាំងការបំពាក់ប្រព័ន្ធសុវត្ថិភាព ដើមី្បបង្ការកុំឲ្យមានហានិភ័យ ពីករណីគ្រោះថ្នាក់ដោយសារអគ្គិភ័យនេះ ដូច្នេះយើងត្រូវខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឲ្យសម្រេចបាននូវគោលបំណងចំនួនពីរ គឺ ៖ ទី១. រក្សាឲ្យបានសន្តិសុខ សុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិរដ្ឋ និង ឯកជន អំពីគ្រោះថ្នាក់បណ្តាមកពីអគ្គភ័យ និង ទី២. ធ្វើឲ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ រួមទាំងអ្នកវិនិយោគ គ្មានការព្រួយបារម្ភអំពីគ្រោះអគ្គិភ័យ និង ស្ម័គ្រចិត្តចូលរួមយ៉ាងសកម្ម ជាមួយកងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យនេះ ។

គួររំលឹកថា ក្នុងឱកាសនៃទិវាជាតិលើកទី៥ ស្តីពីទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យនៅក្នុងខេត្តសៀមរាបនេះ មានការបង្ហាត់បង្ហាញ អំពីសកម្មភាពស្តីពីការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ដោយក្រុមពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងធ្វើសមយុទ្ធក្នុងការពន្លត់អគ្គិភ័យ ជូនដល់អង្គពិធីទាំងមូលបានទស្សនា និង សិក្សាស្វែងយល់បន្ថែម ៕

អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០

ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០

ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី២២ ម្សិលមិញ

ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី២២ ម្សិលមិញ

ការបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ សម្រាប់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ

ការបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ សម្រាប់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.