Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០

ដោយ Pothe Thun
23/02/2020
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ បានបញ្ចប់ហើយនៅរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសមាគមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ‘ទូកនាគ” ខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ ទាំងវិញ្ញាសា ១ ០០០ម៉ែត្រ និង ៥០០ម៉ែត្រ ខេត្តបន្ទាយមានជ័យជាប់ចំណាត់ថ្នាក់លេខ២ និងខេត្តកំពង់ឆ្នាំង ជាប់លេខ៣ ។

យោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួត បង្ហាញថា រយៈពេល២ថ្ងៃ នៃការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ នៅរមណីយដ្ឋានបឹងឈូក នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ចាប់ថ្ងៃទី២១ និង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានខេត្តចំនួន០៤ បានចូលរួមប្រកួត រួមមានខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង និងខេត្តពោធិសាត់ និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន៨០នាក់។

របាយការណ៍ដដែលនេះ បញ្ជាក់ថា ការប្រកួតនេះ មានវិញ្ញាសាប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ចម្ងាយ ១ ០០០ម៉ែត្រ និង ចម្ងាយ ៥០០ម៉ែត្រ ផ្នែកបុរស ។ ព្រឺត្តិការណ៍ប្រកួតកីឡាទូកនេះ ក៏មានកម្មវិធីប្រកួតដកស្រង់បច្ចេកទេសលើវិញ្ញាសា ទូកកានូ-កាយ៉ាក់ ចម្ងាយ ៥០០ម៉ែត្រ និងការប្រកួតដកស្រង់បច្ចេកទេស ប្រភេទកីឡាទូករ៉ូអ៊ីង ចម្ងាយ ៥០០ម៉ែត្រផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យោងតាមលិខិតរបស់ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បង្ហាញថា ការប្រកួតកីឡាទូកនេះ មានគោលបំណងបំផុស និងលើកកម្ពស់ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីង ឲ្យមានសកម្មភាពនៅទូទាំងប្រទេស ដើម្បីមានលទ្ធភាព សមត្ថភាព ចូលរួមកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គួរជម្រាបថា ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ បែងចែកជា៥ភូមិភាគ រួមមានភូមិភាគរាជធានីភ្នំពេញ ភូមិភាគវាលរាប ភូមិភាគនិរតី ភូមិភាគបឹងទន្លេសាប និងភូមិភាគឦសាន ។ មុនការរៀបចំនៅភូមិភាគបឹងទន្លេសាប សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានរៀបចំរួចហើយនៅភូមិភាគវាលរាប និងភូមិភាគនិរតី ៕

អត្ថបទ និងរូបភាព: លោក ងិន គឹមឡេង
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: ខេត្តសៀមរាបប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិរមណីយដ្ឋានបឹងឈូក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី២២ ម្សិលមិញ

ការបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ សម្រាប់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ

ការបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ សម្រាប់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ

សម្ដេចតេជោ ប្រកាសមិនយកពន្ធប្រចាំខែគ្រប់ប្រភេទចំពោះផ្ទះសំណាក់សណ្ឋាគារក្នុងខេត្តសៀមរាប

សម្ដេចតេជោ ប្រកាសមិនយកពន្ធប្រចាំខែគ្រប់ប្រភេទចំពោះផ្ទះសំណាក់សណ្ឋាគារក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.