ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនឆ្នាំ២០១៩នេះភ្ញៀវទេសចរបរទេសមានការកើនឡើងជាងឆ្នាំមុន ខណៈអ្នកទេសចរជនជាតិខ្មែរមានការថយចុះដែលមកកម្សាន្តនៅខេត្តសៀមរាប
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនឆ្នាំ២០១៩នេះមានភ្ញៀវទេសចរមកកំសាន្តនៅតាមរមណីដ្ឋានធម្មជាតិនិងប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប មានចំនួន៩៣.៦០៥ នាក់ មានការកើនឡើង ៣,៩៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានចំនួនប្រមាណ ៩០.៨២៦នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ៤១.៦០៥ នាក់ មានការកើនឡើង ២២,២៧ ភាគរយ ខណៈភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៥ម៉ឺន២ពាន់នាក់ មានការថយចុះ ៧,១៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ...