ពិធីបំបួសកុលបុត្រ កុលធីតានិងពិធីសាសនាបុណ្យវិសាខបូជា បញ្ជ្រាបការយល់ដឹងដល់ពុទ្ធសាសនិក
ព្រះតេជគុណព្រះគ្រូធម្មវិសុទ្ធិកោសល ឥទ្ទបាលី កែវ អាន ឧត្តមទីប្រឹក្សាព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្របត្តបុរី ហៅវត្តអង្គរខាងត្បូង មានថេរដីកាថា ក្នុងន័យផ្សាភ្ជាប់វិស័យព្រះពុទ្ធសាសនា ជាមួយនឹងសង្គម ក្នុងឱកាសប្រារព្ធពិធីបុណ្យវិសាខបូជា ដោយភ្ជាប់ជាមួយពិធីបំបួសកុលបុត្រ កុលធីតា ចំនួន៤៤៩រូបនៅប្រាសាទអង្គរវត្ត នាឆ្នាំ២០១៩នេះ គឺក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់យុវជន យុវនារី ដែលជាទំពាំងស្នងឫស្សីបានសិក្សាអំពីព្រះពុទ្ធសាសនា និងក្រមសីលធម៌រស់នៅ ...